សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 10, 2012

កម្មករ​​រ៉ែ​​ប៉េ​រូ​៩នាក់ ជាប់នៅ​ក្រោម​ដី​​៥​ថ្ងៃ​ហើយ


 ក្រុង​លីម៉ា: អាជ្ញា​ធរ​ប៉េរូ​បាន​និយាយ​ថា កម្មកររ៉ែ​ដែល​ជាប់នៅក្រោម​ដី​៩​នាក់​ កំពុង​ត្រូវ​គេ​ផ្តល់​​ភេស​ជ្ជ​ប៉ូវ​កម្លាំង​ ស៊ុប​និង​ម្ហូប​អាហារ​ ខណៈ​ប៉ូលិស​ ក្រុម​ពន្លត់​អគ្គិ​ភ័យ​ និង​កម្ម​ករច្រើន​ទៀត ​ធ្វើ​ការ​ដើម្បី​រំដោះ​ពួកគេចេញ។
ស្នង​ការ​​ប៉ូលិស​​ក្នុង​តំបន់​អ៊ីកា ​​នៅ​ភាគ​ត្បូង​ប្រទេស​ប៉េរូ​លោកចូសេ សាវ៉េត្រា​ បាន ​និយាយ​ថា បុរស​ទាំង​នោះ​បាន​ជាប់​គាំង​នៅ​ក្នុង​អណ្ដូង​រ៉ែ​រាង​ជាបន្ទាត់​ដេក​ មិនសូវ​​ជ្រៅក្រោម​​ផ្ទៃ​ដីខាង​លើ ដែល​បានបាក់​​រលំ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

​​ក្រុម​បុគ្គលិកសង្គ្រោះ​បាន​ខិត​ខំ​បន្តការ​ងារ​របស់​ពួកគេ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារដើម្បី​ជួយ​សង្គ្រោះ​កម្មការ​​រ៉ែ​ ​ដែល​បាន​ជាប់​នៅ​ក្រោម​ដី​អស់ពេល​៥​ថ្ងៃ​​ទាំង​នោះ។
លោក សាវ៉េត្រា បា​ន​និយាយ​ថា គ្រឿង​កំប៉ុង​ត្រូវ​បាន​រុញ​ចូល​ទៅ​ឲ្យ​ក្រុម​កម្មករ​រ៉ែ​តាមបំពង់​ទុយោកៅស៊ូមួយ។
លោក​បាន​ថ្លែងថា កម្មករ​រ៉ែ​ទាំង​នោះ ​នៅ​​ក្រោយកម្ទេច​កម្ទី​បាក់​បែកដែល​​មាន​ទំហំ​ប្រ​មាណជា​៦ម៉ែត្រ ដែល​បាន​បាក់​រលំ​ នៅ​ពេល​ពួកគេ​ចាប់​ផ្តើម​ដាក់​​​បំផ្ទុះ​ដើម្បីយកក​រ៉ែ​ទង់​ដែង។

No comments:

Post a Comment

yes