សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 5, 2012

តារា​មាត់​រឹង ស៊ុក សុភា បង្ហាញ​ភាព​ក្លាហាន​ទម្លាយ​រឿង​ប្រពន្ធ​កូន​អាណិកជន

120403_20a

ភ្នំពេញ : នេះបន្ទាប់​ពី​បង្ក​នូវ​ចម្ងល់​ដល់​ទស្សនិកជន​ស្ទើរ​គ្រប់​គ្នា ពិសេស​អ្នក​ប្រើ​ប្រព័ន្ធ​ហ្វេសប៊ុក តាម​រយៈ​ការ​ បង្ហាញ​រូបថត​បី​ទារិកា​ទើប​តែ​មាន​អាយុ​មិន​ដល់​មួយ​ខែ​នៅ​លើ ទំព័រ ហ្វេសប៊ុក​របស់​ខ្លួន ហើយ​អះអាង​ថា​ ជា​កូន​ស្រី​មិន​ទាន់​នឹង​បាត់​មន្ទិល​ផង បែរ​ជា​តារា​សម្តែង ស៊ុក​ សុភា បាន​បង្ក​នូវ​ចម្ងល់​មួយ​កាន់​តែ​ធំ​ទៀត នៅ​ពេល​លោក​បាន​បង្ហោះ​រូបថត​មួយ​ផ្សេង​ទៀត​ក្នុង​កាយ​វិការ​ស្និទ្ធស្នាល ​ជាមួយ​នារី​ម្នាក់​បី​កូន​របស់​លោក​ ដោយ​លោក​កៀក​ក​របស់​នាង​ប្រៀប​បាន​នឹង​ប្រពន្ធ​នោះ។
តែ​នៅ​ពេល​នេះ ​តារា​សម្តែង​ដែល​ពូកែ​លាក់​ប្រវត្តិ​ស្នេហា លោក ស៊ុក​ សុភា​ បាន​បង្ហាញ​នូវ​ភាព​ក្លាហាន​ក្នុង​នាម​ជា​កូន​ប្រុស​ទ្រូង​៥​ហត្ថ ថា នារី​ម្នាក់​នោះ គឺជា​ប្រពន្ធ​របស់​លោក ដែល​ត្រូវ​ជា​ម្តាយ​របស់​ ស៊ូហ្សាណា ស៊ុក នោះ​ឯង​។

នៅ​រសៀល​ថ្ងៃ​ទី២ ខែ​មេសា​ ម្សិលមិញ​នេះ ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​តារា​សម្តែង​រមែង​ជាប់​ជំពាក់​រឿង​អាស្រូវ​ស្នេហា​ជាមួយ​មេម៉ាយ​កូន​ពីរ ម៉េង កែវ​ពេជ្ជតា​ លោក ស៊ុក​ សុភា​ បាន​រំលេច​ចេញ​នូវ​រូប​​ថត​ថ្មី​ មួយ​សន្លឹក​ទៀត​ បន្ថែម​លើ​រូបថត​ដែល​លោក​ឈរ​បី​កូន​ ហើយ​រូបថត​ដែល​លោក​បញ្ចេញ​មក​ក្រោយ​នេះ គឺ​រឹត​តែ​បង្ហាញ​យ៉ាង​ច្បាស់​ឲ្យ​ដឹង​ថា ​លោក​ពិត​ជា​មាន​ប្រពន្ធ​ និង​កូន​ប្រាកដ​មែន។​
រូបថត​មួយ​សន្លឹក​ចុង​ក្រោយ​ដែល​លេច​ចេញ​នៅ​ក្នុង​ហ្វេសប៊ុក​របស់ ស៊ុក​ សុភា​ នោះ គឺ​ស្ថិត​នៅ​ក្នុង​កាយ​វិការ តារា​ប្រុស ស៊ុក សុភា អង្គុយ​កៀក​ក​នារី​ម្នាក់​ដែល​ក្នុង​ដៃ​របស់​នាង​មាន​បី​ទារិកា ហើយ​ទារិកា​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ទារិកា​ម្នាក់​ដែល ស៊ុក សុភា បាន​អះអាង​ថា ជា​កូន​ស្រី​របស់​ខ្លួន​ឈ្មោះ ស៊ូហ្សាណា ​ស៊ុក​។
ដើម្បី​បកស្រាយ​នូវ​ចម្ងល់​ដែល​បាន​កប់​ទុក​ជា​យូរ​មក​នេះ​ ភ្នំពេញ ប៉ុស្តិ៍​ ក៏​បាន​សម្ភាស​ផ្ទាល់​ជាមួយ​តារា​រូប​នេះ​តាម​ទូរស័ព្ទ ហើយ​តារា​ដែល​តែង​បិទ​មាត់​ខ្លួន​ឯង​មិន​ព្រម​និយាយ​ការ​ពិត ស៊ុក​ សុភា​ ក៏​បាន​តាំង​ចិត្ត​យ៉ាង​ក្លាហាន ហើយ​សារ​ភាព​ថា៖«ស្រ្តី​ដែល​អង្គុយ​បី​កូន​ ហើយ​ខ្ញុំ​កៀកក​នោះ​ គឺ​ជា​ប្រពន្ធ​​ខ្ញុំ​ហើយ ហើយ​នាង​ក៏​ជា​ម្តាយ​ ស៊ូហ្សា​ណា​ ស៊ុក​ ដែរ ដែល​ទើប​សម្រាល​បាន​ជាង​១០​ថ្ងៃ​ហ្នឹង»។
ដោយ​ទទូច​ចង់​ដឹង​ពី​ឈ្មោះ​ម្តាយ​របស់​ ស៊ូហ្សាណា ស៊ុក​ និង​ចង់​ដឹង​ច្បាស់​ពី​ប្រវត្តិ​ស្នេហ៍​គ្រា​ដំបូង​មុន​នឹង​ឈាន​ដល់​ទទួល​ បាន​បុត្រី ទាំង​មិន​ទាន់​រៀប​ការ​បែប​នេះ តារា​សម្តែង​រូប​សង្ហា ដែល​អ្នក​ណា​ៗ ក៏​ហៅ​ថា អាខៀវ គឺ ​ស៊ុក​ សុភា​ បាន​ឆ្លើយ​ទាំង​កំបុត​ស្ញេញ​ថា​៖​ «លោក​(​អ្នក​ព័ត៌​មាន​ភ្នំពេញ ប៉ុស្តិ៍​) គិត​មើល​ទៅ​! ខ្ញុំ​មាន​កូន​រហូត​បាន​ឆ្លង​ទន្លេ​ហើយ ប្រហែល​ជា​មិន​មែន​ទើប​តែ​ស្គាល់​គ្នា​ពីរ ​ឬ​បី​ខែ​នេះ​ទេ​»​។
តែ​ទោះ​បី​ជា​យ៉ាង​ណា​តារា​រូប​នេះ បាន​ឲ្យ​ដឹង​ថា៖«​ចំពោះ​ឈ្មោះ​ភរិយា​ខ្ញុំ មិន​ទាន់​អាច​ប្រាប់​បាន​ទេ​គឺ​ទុក​ជា​ចម្ងល់​ តែ​ទស្សនិកជន​នឹង​បាន​ដឹង​នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍ ​CTN​ ប៉ុស្តិ៍​២១ តែ​ខ្ញុំ​អាច​ប្រាប់​បាន​ថា គាត់​ជា​អាណិកជន​រស់​នៅ​ប្រទេស​អូស្រ្តាលី»។
ដោយ​សារ​តែ​ភរិយា​ទើប​តែ​ផ្តល់​កំណើត​ឲ្យ​កូន​ស្រី ស៊ុក សុភា បាន​ឲ្យ​ដឹង​ថា ប្រពន្ធ​របស់​លោក​កំពុង​ស្ថិត​នៅ​ប្រទេស​កម្ពុជា​នៅ​ឡើយ​ ហើយ​លោក​កំពុង​ខ្វែង​ដៃ​ជើង​រៀបចំ​ឯក​សារ​ដើម្បី​បាន​ចេញ​ទៅ​រស់​នៅ​ ប្រទេស​អូស្រ្តាលី​ជុំ​គ្នា​ជាមួយ​ភរិយា​ដែរ​។​
បើ​ទោះ​ជា​ពេល​នេះ​ដំណើរ​ស្នេហ៍​ជ្រុល​ជើង​រហូត​បាន​កូន​មួយ​ហើយ​ក៏​ដោយ​ តែ​តារា​ដែល​ធ្លាប់​តែ​រស់​នៅ​ខ្លួន​មួយ​ ស៊ុក សុភា នៅ​តែ​អះអាង​ថា៖​«ក្រោយ​ឯក​សារ​ចេញ​ទៅ​រស់​នៅ​ប្រទេស​អូស្រ្តាលី​ធ្លាក់​មក​ដល់​ដៃ​ចប់​ សព្វ​គ្រប់​ពេល​ណា ​ខ្ញុំ​នឹង​ដឹក​ដៃ​ម៉ាក់ ​ស៊ូហ្សាណា​ ចូល​រោង​ការ​ភ្លាម​ ដោយ​មិន​បង្អង់​យូរ​​ឡើយ ព្រោះ​ប្រញាប់​ចេញ​ទៅ​រស់​នៅ​ទីនោះ​សាង​សុភមង្គល​ជុំ​គ្នា​»៕

No comments:

Post a Comment

yes