សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 8, 2012

 មនុស្ស ១១នាក់ត្រូវ បានចាប់ខ្លួន ពីបទលួច បច្ចេកវិទ្យារបស់ Samsung

Photo by Looking Today
Photo by Looking Today
Photo by Looking Today
ជនសង្ស័យចំនួន ១១នាក់ ត្រូវបានចាប់ខ្លួន ពីបទលួចលក់បច្ចេកវិទ្យាអេក្រង់ ប្រភេទ AMOLED របស់ក្រុមហ៊ុន Samsung ដោយខុសច្បាប់ ទៅឲ្យក្រុមហ៊ុន ផលិតទូរទស្សន៍មួយ ដែលជាគូប្រកូតប្រជែងជាមួយ Samsung។ ប្រភពព័ត៌មានពីទីភ្នាក់ងារ ព័ត៌មានកូរ៉េមួយបានឲ្យដឹងថា បច្ចេកវិទ្យា ដែលត្រូវបានគេលួចលក់នេះ គឺជាបច្ចេកវិទ្យា ដែលប្រើនៅអេក្រង់ទូរទស្សន៍ និងទូរស័ព្ទរបស់ Samsung ជំនាន់ថ្មី ដែលទើបបង្កើត ឡើង។
ជនសង្ស័យទាំងនោះ រួមមានបុគ្គលិកក្រុមហ៊ុន Samsung និងអ្នកទទួលទិញ ដែលជាដៃគូប្រជែងរបស់ Samsung។ ម្នាក់ក្នុងចំណោមពួកគេ គឺជាអតីតបុគ្គលិក បម្រើការងា នៅក្រុមហ៊ុន Samsung ត្រូវបានគេចំណាយប្រាក់ចំនួន ១៦៨.៥៤៤ដុល្លារ ដើម្បីឲ្យគេប្រាប់ពីព័ត៌មាន ទាក់ទង នឹងបច្ចេកវិទ្យា អេក្រង់ AMOLED ទើបបង្កើតថ្មីនេះ។

ប៉ូលីសស៊ើបរឿងក្តីនេះ បាននិយាយថា ការបែកធ្លាយព័ត៌មាននេះ បន្ទាប់ជនស្ស័យម្នាក់ ក្នុងចំណោមពួកគេ មានបំណងលាក់នូវព័ត៌មាន មួយចំនួន ដើម្បីទុកលក់ឲ្យក្រុមហ៊ុន ផលិតទូរទស្សន៍មួយផ្សេងទៀត នៅប្រទេសចិន ទើបធ្វើឲ្យមានការច្រណែនគ្នា ផ្ទុះរឿងនេះឡើងតែម្តង។
បន្ទាប់ពីផ្ទុះរឿងនេះឡើង មនុស្សជាច្រើនកំពុងតែរង់ចាំមើលថា តើក្រុមហ៊ុនមួយណា ដែលបានទិញបច្ចេកវិទ្យា នេះក៏មានមតិមួយចំនួន លើកឡើងថា ក្រុមហ៊ុន LG បានកំពុងធ្វើការទៅលើបច្ចេកវិទ្យា អេក្រង់ទំហំធំៗ ប្រភេទ LED ដែរ តើអាចជាប់សង្ស័យដែរ ឬទេ? រង់ចាំតាមដាន ទាំងអស់គ្នាពីបញ្ហានេះ៕

No comments:

Post a Comment

yes