បាត់ដំបងៈ បើតាមប្រពភព័ត៌មានពីខេត្តបាត់ដំបងមកបានឲ្យដឹងថា
រថយន្តក្រុង រិទ្ធមុនី បើកបរពីភ្នំពេញ មកបាត់ដំបង
ក្នុងល្បឿនយ៉ាងលឿន ជែងជាមួយនិងរថយន្ត អេស្កាវ៉ាទ័រ នៅ ខាងមុខ តែត្រូវជួបឧបសគ្គ ក៏ងាកទៅបុករថយន្ត
អេស្កាវ៉ាទ័រ ពីក្រោយស្របទិសគ្នា បណ្តាល
ឲ្យស្លាប់ព្រូរថយន្តខ្លួនឯងម្នាក់ របួសធ្ងន់២នាក់ និងស្រាលម្នាក់ កាលពីវេលា ម៉ោង
១៧និង ៣០នាទីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ នៅចំណុចមុខវត្តបញ្ញា តាមបណ្តោយ
ផ្លូវជាតិលេខ ៥ ក្នុងក្រុមទី២ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ។
មន្រ្តីនគរបាលចរាចរណ៍
ខេត្តបានឲ្យដឹងថា ជនរងគ្រោះដែល បានស្លាប់មាន ឈ្មោះ សំ ដារ៉ា ភេទ ប្រុស អាយុ១៩ឆ្នាំ
មានស្រុកកំណើត នៅខេត្ត ស្វាយរៀង។ ចំណែកអ្នកបើកបរ រថយន្ត ក្រុង របស់ក្រុមហ៊ុន រិទ្ធមុនី ពណ៌លឿង ពាក់ស្លាកលេខ បាត់ដំបង 3A-0335 មិនស្គាល់ អត្ត សញ្ញាណ បានរត់គេចខ្លួនបាត់។ ឯរថយន្ត អេស្កាវ៉ាទ័រ ជារបស់ក្រសួងធនធានទឹក បានបើក មកពីភ្នំពេញ ។
សាក្សីអ្នកជិះរថយន្តក្រុង រិទ្ធមុនី បាននិយាយប្រាប់សមត្ថកិច្ចថា
មុនពេលកើតហេតុរថយន្ត ដែល ពួកគាត់ជិះបានបើកបរពីភ្នំពេញ មកបាត់ដំបង លុះមកដលចំណុចកើតហេតុ រថយន្តនេះ បានបើកយ៉ាងលឿន
ដើម្បីជែងវ៉ារថយន្តអេស្កាវ៉ាទ័រ
បើកបរនៅពីមុខស្របទិសគ្នា ពេលវ៉ាបាន ទន្ទឹមគ្នា
ហើយស្រាប់តែមានរថយន្ត២គ្រឿងទៀត បើកបរច្រាស់ទិសគ្នាមកចំពីមុខ ធ្វើឲ្យ រថ យន្ត រិទ្ធមុនី ទៅមុខមិនរួច
ក៏ងាកថយមកបុករថយន្តអេស្កាវ៉ទ័រ ពីក្រោយបណ្តាលឲ្យខ្ទេចមុខខ្លួន
ឯងខាងស្តាំធ្វើឲ្យ ព្រូរថយន្តខ្លួនស្លាប់ភ្លាមៗ នៅលើរថយន្ត
និងអ្នកដំណើររងរបួសធ្ងន់២នាក់ និងស្រាលម្នាក់។ ភ្លាមៗនោះ អ្នកបើកបររថយន្ត
បានបើកទ្ធាររត់គេចខ្លួបាត់។ មួយសន្ទុះក្រោយមក រថយន្តនគរបាលចរាចរណ៍ បានមកដល់កន្លែងកើតហេតុរួចធ្វើការវាស់វែង
និងជួយដឹកអ្នករបួសយកទៅគ្លីនិកផ្សារណាត់។
លោកវរសនីយ៍ទោ
សាត គឹមសាន នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ការ គ្រោះថ្នាក់ចរាចរណ៍
គឺបណ្តាលមកពីកត្តាមនុស្ស ដែលមានការធ្វេសប្រហែស ទើបបណ្តាល ឲ្យ ជួបប្រទះ
គ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរដូច្នេះ។ បច្ចុប្បន្នរថយន្តបង្កត្រូវ បានសមត្ថកិច្ចអូសយក
មករក្សាទុកនៅការិយាល័យជំនាញរងចាំភាគីទាំង២ចូលខ្លួនមកដោះស្រាយតាមច្បាប់។
ចំណែកសពជនរងគ្រោះ (ព្រូឡាន) បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
No comments:
Post a Comment
yes