ដោយ: លីនណា(CEN)
ភ្នំពេញ: អង្គការសង្គមស៊ីវិលចំនួន៧ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីរម្លឹកទិវាអន្តរជាតិ គាំទ្រជនរងគ្រោះ នៃអំពើទារុណកម្ម ក្រោមប្រធានបទ “ការស្ដារនីតិសម្បទា” ដែលបានរៀបចំធ្វើនៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២។
មានប្រសាសន៍នៅក្នុងពិធីនោះ លោក ធន សារាយ ប្រធានសម្របសម្រួលគណៈកម្មការប្រព្រឹត្តិកម្ម និងជាប្រធានសមាគមអាដហុក បានលើកឡើងថា អនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តអំពើឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក ឬការដាក់ទណ្ឌកម្មផ្សេងៗទៀត របស់អង្គការសហប្រជាជាតិ ដែលត្រូវបានស្គាល់ថា ជាអនុសញ្ញាប្រឆាំងទារុណកម្ម បានត្រូវអនុម័ត ដោយមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែធ្នូ ឆ្នាំ១៩៨៤ និងបានចូលជាធរមាន នៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ១៩៨៧។ កាលបរិច្ឆេទនោះ ត្រូវបានទទួលស្គាល់ថា ជាទិវាអន្តរជាតិគាំទ្រជនរងគ្រោះ នៃអំពើទារុណកម្ម។ ប្រទេសកម្ពុជា បានផ្ដល់សច្ចាប័នលើអនុសញ្ញានេះ ក្នុងឆ្នាំ១៩៩២ ក៏ប៉ុន្តែអំពើទារុណកម្មនៅតែកើតមានឡើង និងកាន់តែរីករាលដាលដដែល។
មានប្រសាសន៍នៅក្នុងពិធីនោះ លោក ធន សារាយ ប្រធានសម្របសម្រួលគណៈកម្មការប្រព្រឹត្តិកម្ម និងជាប្រធានសមាគមអាដហុក បានលើកឡើងថា អនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តអំពើឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក ឬការដាក់ទណ្ឌកម្មផ្សេងៗទៀត របស់អង្គការសហប្រជាជាតិ ដែលត្រូវបានស្គាល់ថា ជាអនុសញ្ញាប្រឆាំងទារុណកម្ម បានត្រូវអនុម័ត ដោយមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែធ្នូ ឆ្នាំ១៩៨៤ និងបានចូលជាធរមាន នៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ១៩៨៧។ កាលបរិច្ឆេទនោះ ត្រូវបានទទួលស្គាល់ថា ជាទិវាអន្តរជាតិគាំទ្រជនរងគ្រោះ នៃអំពើទារុណកម្ម។ ប្រទេសកម្ពុជា បានផ្ដល់សច្ចាប័នលើអនុសញ្ញានេះ ក្នុងឆ្នាំ១៩៩២ ក៏ប៉ុន្តែអំពើទារុណកម្មនៅតែកើតមានឡើង និងកាន់តែរីករាលដាលដដែល។
លោក ធន សារាយ បានមានប្រសាសន៍ថា “យើងសូមទទួលស្គាល់ និងកោតសរសើរនូវទិវាដ៏មានសារៈសំខាន់នេះ ដែលពិភពលោកបានខិតខំ ដើម្បីឆ្ពោះទៅកាន់ការលុបបំបាត់អំពើទារុណកម្ម ហើយដែលរដ្ឋាភិបាលបានផ្ដល់សច្ចាប័នលើអនុសញ្ញាប្រឆាំងទារុណកម្ម និងការផ្ដន្ទាទោស ឬការប្រព្រឹត្តទាំងឡាយណាដែលឃោរឃៅ អមនុស្សធម៌ ឬដែលនាំឲ្យបាត់បង់តម្លៃជាមនុស្ស និងពីធិសារបន្ថែម នៃអនុសញ្ញានេះ។ នៅថ្ងៃនេះ ក៏នាំមកនូវការផ្ដោតយ៉ាងមុតមាំទៅលើកង្វះខាត នៃការការវិឌ្ឍន៍ឈានទៅសម្រេចគោលដៅនេះដែរ នៅក្នុងប្រទេសកម្ពុជា”។
លោក ធន សារាយ បន្តទៀតថា បច្ចុប្បនេះ នៅមិនមានយន្ដការសម្រាប់តាមដានលក្ខខណ្ឌក្នុងការសួរចម្លើយរបស់ប៉ូលិសទេ ហើយប៉ូលិសរីករាយជាមួយនឹងនិទណ្ឌភាពពីការកាត់ទោស ដែលបានរីករាលដាល។ គុក និងមណ្ឌលឃុំឃាំងបណ្ដោះអាសន្ន ត្រូវបានតាមដានដោយក្រុមអង្គការសង្គមស៊ីវិល ប៉ុន្តែការធ្វើអធិការកិច្ចតាមកាលកំណត់ មិនតម្រូវឲ្យបរិយាយអ្វីៗដែលកើតឡើងក្នុងមន្ទីរពន្ធនាគារដែលបានបិទជិតនោះទេ។
នៅក្នុងពិធីនេះដែរ លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ បានមានប្រសាសន៍ថា “បញ្ហាអំពើទារុណកម្ម នៅក្នុងប្រទេសកម្ពុជា គឺរួមផ្សំដោយការអសកម្ម ឬភាពគ្មានឆន្ទៈរបស់តុលាការ ដើម្បីធ្វើការចោទប្រកាន់ទៅលើឧក្រិដ្ឋកម្ម នៃអំពើទារុណកម្ម។ ជនរងគ្រោះ និងសាក្សី នៅតែមានភាពភ័យខ្លាច ចំពោះផលត្រឡប់មកវិញ។ ដូចនេះពួកគាត់មិនបានស្វែងរកការដាក់បណ្ដឹងតាមផ្លូវច្បាប់ទេ ហើយការឈឺចាប់ចំពោះផលត្រឡប់វិញនេះ គឺកាន់តែខ្លាំងឡើងៗ”។
លោកស្រី ពុង ឈីវកេក បានមានប្រសាសន៍ទៀតថា ជាញឹកញាប់អំពើទារុណកម្ម កំពុងបំផ្លិតបំផ្លាញ និងប៉ះពាល់ជាខ្លាំង ទៅលើអ្នករស់រានមានជីវិត ព្រមទាំងគ្រួសារសហគមន៍ និងសង្គមទាំងមូល។ ការកសាងជិវិតឡើងវិញ នៃអ្នកដែលទទួលការឈឺចាប់ពីអំពើទារុណកម្មទាំងផ្លូវកាយ និងផ្លូវចិត្ត គឺត្រូវការចំណាយពេលវេលាច្រើន និងទាមទារឲ្យការគាំទ្រផ្នែកសង្គម ផ្លូវចិត្ត និងថ្នាំព្យាបាលសម្រាប់រយៈពេលយូរ។ ជាអកុសល តម្រូវការផ្នែកចិត្តសាស្ដ្រ និងសិទ្ធិទទួលបាននីតិសម្បទា និងសំណងសម្រាប់ជនរងគ្រោះ ដោយសារអំពើទារុណកម្ម គឺមិនត្រូវបានដោះស្រាយឲ្យបានត្រឹមត្រូវឡើយ ក្នុងប្រទេសកម្ពុជា ខណៈដែលការផ្ដល់ជូននូវសេវាព្យាបាលប្រកបដោយប្រសិទ្ធភាព ដោយភ្នាក់ងារសេវាសុខភាពជាតិ នៅមានកម្រិតនៅឡើយ។
ជាមួយគ្នានេះ លោកស្រី ពុង ឈីវកេក បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៥ ចំណុចសំខាន់ៗ ដូចខាងក្រោម៖
១. បញ្ឈប់ជាបន្ទាន់នូវការប្រើអំពើទារុណកម្មនៅក្នុងកន្លែងឃុំខ្លួនរបស់ប៉ូលិស ដូចជា ដាក់ខ្នោះដៃជើង និងការវាយដំលើជនជាប់ចោទ
២. បង្កើនច្បាប់ដែលមានតម្លាភាព និងច្បាស់លាស់ដោយកំណត់និយមន័យ និងកំណត់អំពើទារុណកម្មជាបទឧក្រិដ្ឋ និងទុកជាគំរូចំពោះសំណុំរឿង ដែលនឹងត្រូវបានកាត់ក្ដីនៅក្នុងតុលាការ
៣. ស៊ើបអង្កេតករណីអំពើទារុណកម្ម និងផ្ដល់យន្ដការសម្រាប់ជនរង និងសាក្សី ដើម្បីប្ដឹងអំពីការឈឺចាប់របស់គេតាមផ្លូវច្បាប់ និងដោយសុវត្ថិភាព
៤. បង្កើតស្ថាប័នឯករាជ្យមួយ ដើម្បីស៊ើបអង្កេតករណីចោទប្រកាន់ពីអំពើទារុណកម្មដោយយុត្តិធម៌ និងបង្កើតយន្ដការការពារថ្នាក់ជាតិមួយប្រកបដោយឯករាជ្យ
៥.ដោះស្រាយ ចំពោះជនរងគ្រោះ ដោយអំពើទារុណកម្ម ឲ្យទទួលបាននូវការស្ដារនីតិសម្បទា តាមរយៈការបង្កើនសមត្ថភាពភ្នាក់ងារសេវាសុខភាពថ្នាក់ជាតិ និងក្នុងការផ្ដល់នូវសេវាស្ដារនីតិសម្បទាពិសេស ដោយផ្អែកលើអនុសាសន៍ ដែលត្រូវបានទទួលស្គាល់ជាបទដ្ឋានអន្តរជាតិ។
តាមរបាយការណ៍របស់គណៈកម្មការប្រព្រឹត្តិកម្ម បានបង្ហាញថា អំពើទារុណកម្មនៅក្នុងប្រទេសកម្ពុជា ភាគច្រើនកើតឡើងក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស។ ក្នុងរយៈពេល ២៤ម៉ោងដំបូង នៃការឃុំខ្លួន ជនសង្ស័យភាគច្រើន មិនត្រូវបានអនុញ្ញាតឲ្យជួបមេធាវីទេ ហើយជាញឹកញាប់ ជួបប្រទះនូវការប្រព្រឹត្តបែបអមនុស្សធម៌ ដោយរួមបញ្ចូលទាំងអំពើទារុណកម្ម ឲ្យសារភាព ការដាក់ខ្នោះដៃជើង សម្រាប់រយៈពេលវែង និងការបំភិតបំភ័យ ឬការគំរាមកំហែង ចំពោះសាច់ញាតិជាដើម។
អង្គការលីកាដូ បានរាយការណ៍ អំពីទារុណកម្មចំនួន ១៣៥ ករណី និងអង្គការសមាគមអាដហុក បានរាយការណ៍អំពី ៧៦ ករណី នៃអំពើទារុណកម្មនៅមន្ទីរឃុំឃាំងរបស់ប៉ូលិស ដែលត្រូវបានចងក្រង ដោយអ្នកស្រាវជ្រាវ ក្នុងឆ្នាំ២០១១។
របាយការណ៍បង្ហាញថា ទម្រង់ទូទៅបំផុត នៃការបៀតបៀន គឺការវាយដំលើរាងកាយ និងការឆក់ខ្សែភ្លើង៕
No comments:
Post a Comment
yes