សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 26, 2012

ឆេះ​រោ​​ង​ច​ក្រ​កែ​ច្នៃជ័​រ​​កៅស៊ូ​​ឯ​ក​ជ​ន​មួ​យ​ក​ន្លែ​ង ​ខូ​ច​​ខា​ត​អ​ស់ត​​ម្លៃ​គិ​ត​ជាទឹ​ក​ប្រា​​ក់ជា​​ង​ ​១០ ម៉ឺ​នដុ​ល្លា​រ​​


កំពង់ចាម៖ រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ​របស់​ឯកជន​មួយកន្លែង ស្ថិតនៅ​ភូមិ​អណ្ដូង​ស្វាយ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ កាលពី​វេលា​ម៉ោង ៧:៤៥ នាទី ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ មាន​រយៈពេល​ប្រហែល​ជិត ៣ ម៉ោង ទើប​រលត់។ ហេតុការណ៍​នេះ បណ្ដាលឱ្យ​ខូចខាត​ដែល​គិត​ជា​ទឹកប្រាក់​មានតម្លៃ​ប្រហែល​ជាង ១០ ម៉ឺន​ដុល្លារ នេះ​គ្រាន់តែ​ជាការ​ប៉ាន់ស្មាន​ក្នុង​ជំហាន​ដំបូង​នៅឡើយ។
លោក វ៉ែន វ៉ាន់ នាយ​នគរបាល​ប៉ុស្តិ៍ ឃុំ​ព្រែកកក់ បានឱ្យដឹងថា រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ ដែល​អគ្គីភ័យ​ឆាបឆេះ​ខាងលើនេះ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ មាស ម៉េង​វួ​ច ភេទ​ប្រុស រស់នៅ​ភូមិ​កើតហេតុ។ ហើយ​ការឆេះ​នេះ​ផងដែរ បណ្ដាលមកពី​ធ្លាយ​បំពង់​ស៊ី​ម៉ាំង​របស់​ឡ​ចំហុយ​កៅស៊ូ ជាហេតុ​ធ្វើឱ្យ​ឆេះ​កៅស៊ូ​នៅក្នុង​ឡ ដែល​នៅមុន​ដំបូង​ភ្លើង​បាន​ឆេះ​នៅតិចៗនៅឡើយ ប៉ុន្តែ ដោយសា​គ្មាន​អ្នកដឹង ទើប​បណ្ដាលឱ្យ​ភ្លើង​នោះ​ឆេះ​រាលដាល​យ៉ាង​សន្ធ​សន្ធៅ ទើប​មានការ​ភ្ញៀកផ្អើល​ឡើង ហើយ​ពន្លត់​មិន​ឈ្នះ​តែម្ដង។

លោកនាយ​នគរបាល​ប៉ុស្តិ៍ បានឱ្យដឹង​បន្តថា រោងចក្រ​នេះ ធ្វើ​អំពី​សសរ​បេតុង ជញ្ជាំង​ឥដ្ឋ ដំបូល​ដែក មាន​ទំហំ ១២x២៥ ម៉ែត្រ កំពស់ ៦ ម៉ែត្រ ដែលមាន​ឡ​ចំហុយ​ជ័រកៅស៊ូ​នៅក្នុង​នោះ ចំនួន ២ ខ្សែ ស្មើនឹង ៦ ឡ និង​មាន ជ័រកៅស៊ូ​កំពុង​ចំហុយ​នៅក្នុង​ឡ​ទាំងនោះ​ប្រមាណ​ជា ៤០ តោន។ ជ័រ​ទាំងនេះ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ស្ទើ​អស់ទាំង​ស្រុង និង​អាគារ​រោងចក្រ​បាន​ខូ​ត​ខាត​ប្រហែល ៨០ ភាគរយ។
ការខូចខាត​ទាំងអស់នោះ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​នៅក្នុង​ជំហាន​ដំបូង​ថា មានតម្លៃ​គិត​ជា​ទឹកប្រាក់​ប្រហែល​ជាជាង ១០ ម៉ឺន​ដុល្លារ។ នៅក្នុង​ហេតុ​ការ​នោះដែរ គេ​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្តកំពង់ចាម ចុះជួយ​ធ្វើ​អន្តរាគមន៍​ផងដែរ ប៉ុន្តែ ដោយសា​ផ្លូវ​ឆ្ងាយ​បណ្ដាលឱ្យ​អគ្គីភ័យ​នោះ លេប​ត្របាក់​ស្ទើ​តែ​ទាំងស្រុង​តែម្ដង៕

No comments:

Post a Comment

yes