ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍មួយចេញពីរខេត្តក្រចេះបានឲ្យដឹងថា សព្វថ្ងៃនេះមានឈ្មួញឈើម្នាក់ដែលគេអះអាងថា ជាស្ត្រីជើងខ្លាំងដែលកំពុងធ្វើសកម្មភាពរកស៊ីដឹកជញ្ជូនឈើប្រណីតខុសច្បាប់យ៉ាងអនាធិបតេយ្យ ដោយដឹកតាមររថយន្តកាមរីហើមកែច្នៃ ហាក់បីដូចជាគ្មានខ្លាច ញញើតជាមួយសមត្ថកិច្ចជាច្រើនស្ថាបន័ ដែលឈរជើងនៅតាមដងផ្លូវបន្តិចសោះ។
យោងតាមប្រភ័ពព័ត៍មានបានប្រាប់ឲ្យដឹងថាស្ត្រីជើងខ្លាំងរូបនោះឈ្មោះសន ផាន់នី រស់នៅភូមិកាប៉ូរ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ កំពុងតែមមារញឹកក្នុងការដឹកជញ្ជូនឈើប្រណិតខុសច្បាប់ចេញពីរ ភូមិរលួស ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ តាមផ្លូវជាតិលេខ៧យកទៅលក់នៅប្រទេសវៀតណាម ដោយដឹកឆ្លងកាត់ក្រោមក្រសែ ភ្នែករបស់មន្ត្រីរដ្ឋបាលព្រៃឈើជាច្រើនសង្កាត់ទើបដល់គោលដៅដោះដូរឈើរបស់ឈ្មួញរូបនេះ។
ប្រភព័ដរដែលបានប្រាប់ឲ្យដឹងទៀតថា ជារៀងរាល់យប់ឈ្មួញឈើឈ្មោះ សន ផាន់នី បាននាំក្បួនរថយន្តដឹកឈើប្រណិតប្រភេទឈើ(ធ្នង់)ដោយដឹកតាមរថយន្តកាមរីហើមកែច្នៃ៣ទៅ៤គ្រឿង។ ក្នុងការចេញឈើម្តងៗគេបានឃើញវត្តមានរបស់ឈ្នួញឈ្មោះ សន ផាន់នី បើករថយន្តម៉ាកកាមរីហើមដើម្បីរត់ការបើកផ្លូវជាមួយសមត្ថកិច្ច ដោយជាថ្នូរនឹងទឹកប្រាក់ផ្ទាល់ខ្លួនបន្តិចបន្តួចជាហេតុនាំឲ្យឈ្មួញឈើជើងខ្លាំរូបនេះលេងខ្លាចសមត្ថកិច្ចទាំងសអ់។
ប្រភព័ពត៍មានបានឲ្យទៀតដឹងថា ស្ត្រីជើងខ្លាំងឈ្មោះសន ផាន់នី កន្លងទៅក៍ធ្លាប់មានរឿងអាស្រូវជាមួយសមត្ថកិច្ច ដោយឈ្មួញរកស៊ីឈើខុសច្បាប់បានរូបនេះបញ្ជារឲ្យកូនចៅរបស់ខ្លួនទៅស្ទាក់វាយបំបែកកញ្ចក់រថយន្តរបស់សមត្ថកិច្ចទៀតផង ខណៈដែលសមត្ថកិច្ចទាំងនោះបានជិះរថយន្តដើរល្បាតរុករកកន្លែងលួចលាក់ឈើខុសច្បាប់តាមគុម្ពោតព្រៃ នៅក្បែរលំនៅដ្ឋានរបស់ឈ្មួញស្រីជើងខ្លាំង ដែលលាក់ទុកដើម្បីដឹកបន្តទៅលក់នៅប្រទេសវៀតណាម ។
ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ៧ចាប់ពីចំនុចផ្លូវបំបែកខ្លាស្ទុះ រហូតដល់ស្រុកស្នួល បាននិយាយឲ្យដឹងថា ជារៀងរាល់យប់ចាប់ពីម៉ោង១២រំលងអធ្រាត្រ រហូតដល់ម៉ោង៤ទៀបភ្លឺ ពួកគាត់ពុំសូវបានសម្រាកលង់លក់ប៉ុន្មានទេ ដោយសារមានសំឡេងរំខានកងរំពងគួរឲ្យភ័យខ្លាចពីសំណាក់រថយន្តដឹកឈើ ព្រោះកន្លងទៅរថយន្តដឹកឈើនេះហើយដែលបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ បណ្តាលឲ្យស្លាប់បាត់បងជីវិតទៀតផង។
ពួកគាត់បាននិយាយឲ្យដឹងទៀតថា នៅតាមដងផ្លូវមានសមត្ថកិច្ចស្អេកស្កះជាពិសេសនៅតាមសង្កាត់រដ្ខបាលព្រៃឈើ គេបានឃើញនៅតាមសង្កាត់នីមួយៗ ពួកគេបានដាក់រថយន្តចាំប្រដេញធ្វើការទប់ស្កាត់រាល់រថយន្តដឹកបទល្មើសព្រៃឈើខុសច្បាប់ តែផ្ទុយទៅទៅវិញ ទាំងមន្ត្រីរដ្ឋបាលទាំងនាយសង្កាត់បានត្រឹមតែឈរសម្លឹងមើលនិងរាប់ក្បាលឡានយកលុយត្រង់ៗតែប៉ុណ្ណោះ ចំនែកឯការបង្ក្រាបវិញគឺគ្មាន។
មិនអាចធ្វើការទំនាក់ទំនងទៅលោក សូយ សារិទ្ឋ នាយខណ័រដ្ឋបាលព្រៃឈើក្រចេះបានទេ ប៉ុន្តែរាល់លើកនាយខណ័រូបនេះបាននិយាយថា អោយតែមានបទល្មើសព្រៃឈើកើតមានរូបគាត់នឹងចាត់កម្លាំងធ្វើការចុះបង្ក្រាប តែផ្ទុយទៅវិញបទល្មើសព្រៃឈើនៅតែកើតមានដរដែលក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រង៕
No comments:
Post a Comment
yes