រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោក ម៉ាទី ណាតាឡេហ្គាវ៉ា នឹងមកបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជានាថ្ងៃទី១៩ កក្កដា ស្អែកនេះ តាមការអញ្ជើញរបស់លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា។
តាមគម្រោងអំឡុងទស្សនកិច្ចនៅប្រទេសកម្ពុជា លោក ម៉ាទី ណាតាឡេហ្គាវ៉ា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា។
ការមកកាន់ប្រទេសកម្ពុជារបស់រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីនេះ ត្រូវគេមើលឃើញថា ធ្វើឡើងចំពេលដែលប្រទេសកម្ពុជា ប្រកាសដកកងទ័ពជំហានទី១ចេញពីតំបន់ប្រាសាទព្រះវិហារតាមដីកាបង្គាប់របស់តុលាការអន្តរជាតិ ដែលកំណត់ឲ្យប្រទេសជម្លោះកម្ពុជា-ថៃ ដកកងទ័ពចេញឲ្យអស់ពីតំបន់គ្មានកងទ័ព១៧គីឡូម៉ែត្រក្រឡាក្បែរប្រាសាទព្រះវិហារ ព្រមទាំងឲ្យប្រទេសឥណ្ឌូនេស៊ីធ្វើជាអ្នកសង្កេតការណ៍នោះ៕

No comments:
Post a Comment
yes