ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មុនយាងទៅកាន់ប្រទេសចិន នាអាកាសយានដ្ឋានអន្តរជាតិ នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១២។
ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី យាងទៅកាន់ប្រទេសចិន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២។
អមព្រះរាជដំណើរដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានឥស្សរជនសំខាន់ៗជាច្រើនរូប។ ក្នុងនោះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រជាន់ខ្ពស់ជាច្រើនរូប រួមទាំងព្រះរាជវង្សានុវង្សមួយចំនួនទៀត។
ទាក់ទងនឹងព្រះរាជដំណើររបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ មានបន្ទូលថា ព្រះមហាក្សត្រយាងទៅប្រទេសចិនលើកនេះ គឺព្រះអង្គយាងទៅដើម្បីពិនិត្យព្រះរាជសុខភាពជារៀងរាល់បីខែម្ដង។ មួយវិញទៀត ព្រះករុណានឹងចូលបង្គំគាល់ព្រះរាជបិតា និងព្រះរាជមាតារបស់ព្រះអង្គ។
ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលបន្តថា ព្រះមហាក្សត្រអាចនឹងយាងត្រឡប់មកកម្ពុជាវិញ ក្នុងរយៈពេលប្រហែលកន្លះខែក្រោយ៕
No comments:
Post a Comment
yes