សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 13, 2012

១១ កញ្ញា ២០០១, ពេលវេលាដែល អាមេរិកចងចាំ មិនភ្លេច


ញូវយ៉ក៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១២ បានកោតសរសើរពីការ រួបរួមជាតិអាមេរិក ស្របពេលដែលមហាអំណាចនេះ បានប្រារព្ធពិធីរំលឹកខួបថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលមកដល់ពេលនេះ គឺមានរយៈពេល ១១ឆ្នាំហើយ ទៅលើការវាយប្រហារអគារភ្លោះ ពាណិជ្ជកម្មពិភពលោក និង មន្ទីរប៉ង់តាហ្គោន ដែលបានសម្លាប់មនុស្សចម្រុះជាតិសាសន៍ជិត ៣ពាន់នាក់។

លោក អូបាម៉ា បានថ្លែងនៅមន្ទីរប៉ង់តាហ្គោន ដែលស្ថិតនៅក្បែររដ្ឋធានីវ៉ាស៊ីនតោនថា “ថ្ងៃទី១១ ខែកញ្ញា មិនមែនជាថ្ងៃនៃការភ័យខ្លាច, ស្អប់ ឬ មួយក៏បែងចែកគ្នានោះទេ ប៉ុន្តែវាជាថ្ងៃ ដែលពិភពលោករក្សាសុវត្ថិភាព ឲ្យបានរឹងមំាជាងមុខ និងកសាងប្រជាជាតិឲ្យបានខ្លាំងក្លា ជា ពិសេសនោះ គឺប្រជាជនបានរួបរួមគ្នា កាន់តែប្រសើរឡើងជាងមុន ថែមទៀត។”

គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់លោក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា គឺ ចង់សំដៅទៅលើកងកម្លាំងអាមេរិក ដែលបានតាមប្រម៉ាញ់ បានមេដឹកនាំកំពូលអាល់កៃដា អូសាម៉ា ប៊ិនឡាដិន នៅប្រទេសប៉ាគីស្ថាន ហើយថាប្រតិបត្តិការនេះ គឺជាជោគជ័យដ៏ធំធេងរបស់អាមេរិក ហើយវាមានន័យថា អាមេរិកនៅតែខ្លាំងជានិច្ច។


ខ្សែវីដេអូ នៃការវាយប្រហារទៅលើ អគារភ្លោះពាណិជ្ជកម្មពិភពលោក កណ្តាលទីក្រុងញូវយ៉កសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងការចងចាំ មិនអាចបំភ្លេចបាន ជាពិសេសគឺនៅពេលផ្សាយ បន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នោះតែម្តង។ មនុស្សម្នារាប់លាននាក់ ដែលបានទស្សនាការផ្សាយផ្ទាល់នោះ អ្នកខ្លះបានទ្រហោរយំ និងរន្ធត់ចិត្តក្រៃលែង នៅពេលយន្តហោះម្តងមួយៗ បានហោះបុកទម្លុះអាគារ ដែលមានមនុស្សជិត ៣ពាន់ នាក់ស្ថិតនៅក្នុងនោះ។

ការសងសឹករបស់អាមេរិក ទៅលើពួកភេរវករឥស្លាមបានចាប់ផ្តើម ចាប់តាំងពីពេលនោះមក ដោយរដ្ឋបាលរបស់លោកប្រធានាធិបតី ចច ដាប៊លយូ ប៊ូស បានប្រកាសថា សង្គ្រាមប្រឆាំងបណ្តាញភេរវកម្ម ទូទាំងពិភពលោក បានចាប់ផ្តើមហើយ ហើយប្រតិបត្តិការអាមេរិកដំបូងនោះ គឺទៅលើប្រទេសអាហ្វហ្គានីស្ថានតែម្តង ដែលជាទីជម្រករបស់ មេភេរវករ ប៊ិនឡាដិន និង បណ្តាញរបស់ខ្លួន។ ១០ឆ្នាំក្រោយមកគឺ នៅខែឧសភា ឆ្នាំ២០១១ អូសាម៉ា ប៊ិនឡាដិន ត្រូវ បានយោធាសម្ងាត់ និង ពិសេសរបស់អាមេរិក សម្លាប់បាននៅក្រុង អាប៊ុតតាបាដ ភាគខាងជើងរដ្ឋធានីឥស្លាមបាដ របស់ប្រទេសប៉ាគីស្ថាន៕

No comments:

Post a Comment

yes