សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 14, 2012

ទូរស័ព្ទ​ទំនើប មាន​ការ​ពេញ​និយម​តិច​តួច​នៅ មីយ៉ាន់ម៉ា​

Phone

ក្រុង​យាំងហ្គោន​៖ ទូរស័ព្ទ Black Berrys និង iPhones មិន​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ច្រើន​ក្នុង​ប្រទេស មីយ៉ាន់​ម៉ា ដែល​សេវា​ទូរស័ព្ទ​រអាក់​រអួល សេវាកម្ម​ក៏​មាន​តិច តម្លៃ​ថ្លៃ បណ្តេញ​ខ្សែ​មិន​ល្អ និង​គ្មាន​ប្រព័ន្ធ​ទូរស័ព្ទ​ឆ្លង​ប្រទេស។​ ជាង​មួយ​ទសវត្សរ៍​ហើយ ឧស្សាហកម្ម​ទូរគមនា​គមន៍​របស់​ប្រទេស​មួយ​នេះ គឺ​ដំណើរ​ការ​ដោយ​យឺត​យ៉ាវ​បំផុត​។
វា​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដែល​ប្រទេស​នេះ​មាន​ចំនួន​ប្រជាជន ៦០​លាន​នាក់ គឺជា​ប្រទេស​​អន់​លំដាប់​ទីពីរ​ក្នុង​ពិភព​លោក បន្ទាប់​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ក្នុង​បច្ចេក​វិទ្យា​ទូរស័ព្ទ​ដៃ ដូច​ជា ស៊ីម​កាត ធ្វើ​ដោយ​តម្លៃថ្លៃ​និង​រឹត​បន្តឹង សម្រាប់​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​ច្រើន​លើ​ប្រព័ន្ធ​តូច​ចង្អៀត ខណៈ​ពេល​ការ​ផ្ញើសារ​អ៊ីឡិច​ត្រូនិក និង ស្វែង​រក​ក្នុង​ប្រព័ន្ធ​អ៊ិនធឺណិត​លើ​ទូរស័ព្ទ​ដៃ​គឺ​កម្រ​មាន។
សូម្បី​តែ​ចង់​កាន់​និយាយ​តាម​ទូរស័ព្ទ ក៏​មាន​ការ​ទើស​ទែង​ដែរ។ អ្នក​ទេសចរណ៍ ពេល​មក​ដល់ ត្រូវ​ជួល ស៊ីម​កាត​នៅ​ឯ​ព្រលាន​យន្ត​ហោះ ខណៈ​ពេល​ជន​ជាតិ​មីយ៉ាន់ម៉ា​ជា​ច្រើន​អាច​ប្រើ​ស៊ីម​កាត​បាន​តែមួយ​ដង ដែល​មាន​សុពល​ភាព​ត្រឹម​តែ ២-៣ ថ្ងៃ រាល់​ពេល​បញ្ចូល​ទឹក​ប្រាក់ ២០​ដុល្លារ​ម្តងៗ។

ប៉ុន្តែខណៈពេល ប្រទេស​មីយ៉ាន់ម៉ា​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​កំណែ​ទម្រង់​សេដ្ឋ​កិច្ច​ វិស័យ​ទូរគមនា​គមន៍ មាន​ការ​ពុក​រលួយ និង​គ្រប់​គ្រង​ខុស​បែប​បទ ដែល​ជា​ហេតុធ្វើ​ប្រទេស​នេះដើរ​ពី​ក្រោយ​ប្រទេស​មួយ​ចំនួន​ដែល​ក្រីក្រ​ក្នុង​ទ្វីប​អាស៊ី។

No comments:

Post a Comment

yes