Monday, September 10, 2012

សាលា​រាជធានី​ភ្នំពេញ ជូន​ដំណឹង​លុប​បំបាត់​កុង​ត្រូល​ជជុះ

VIJ2012000G0565

ភ្នំពេញ៖ សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​សេចក្តី​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃទី១០ ខែ​កញ្ញា​ឆ្នាំ​២០១២​នេះ ក្នុង​គេហ​ទំព័រ​របស់​ខ្លួន​ស្តីពី​ការ​មិន​អនុញ្ញាត​ឲ្យ​កើត​មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខុស​ច្បាប់ ឬ​ហៅថា​កុង​ត្រូល​ជជុះ ក្នុង​ខណ្ឌ​ទាំង​៩​នៃ​រាជធានី​ភ្នំពេញ​ឡើយ។
ការ​អនុវត្ត​ផែន​ការ​លុប​បំបាត់​កុង​ត្រូល​ជជុះ​នេះ គឺ​ស្រប​តាម​គោល​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​របស់​ក្រសួង​មហា​ផ្ទៃ។
ដើម្បី​ធានា​បាន​នូវ​ការ​អនុវត្ត​ផែនការ​ណែនាំ​ខាង​លើ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ សាលា​រាជធានី​ភ្នំពេញ​បាន​អំពាវ​នាវ ដល់​សាធារណៈ​ជន មេត្តា​ចូល​រួម​ផ្តល់​ព័ត៌មាន​មក​សាលា​រាជធានី​ភ្នំពេញ​​តា​ម​រយៈ​ទូរសព្ទ​លេខ ០១១ ៣៧៥ ៣៦៧, ០១២​ ៣៧៩ ១៤៧, និង​​០១៦ ៣៩៨ ៩០៧ នៅ​ពេល​ឃើញ​កើត​មាន​បញ្ហា​កុងត្រូល​ជជុះ ក្នុង​ភូមិ​សាស្រ្តណា​មួយ​ក្នុង​រាជធានីភ្នំពេញ។

No comments:

Post a Comment

yes