ខេត្ដបន្ទាយមានជ័យៈ ប្រជាពលរដ្ឋ រស់នៅភូមិ៣ ក្នុងសង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ប្រមាណ ជិត២០នាក់ បានធ្វើដំណើរជិះម៉ូតូមាន តាំងពីក្មេងតូចៗនិងមនុស្សចាស់ប្រុស ស្រី បានមកជួបគ្នានៅមុខសាខាអគ្គិ សនីកម្ពុជាខេត្ដបន្ទាយមានជ័យកាលពី ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ ជា ការតវ៉ាលើកទី២ ទៅលើកុងទ័រភ្លើង ខែនេះឡើងខ្ពស់ខុសពីប្រក្រតីធ្វើឱ្យពួក គាត់ កើតទុក្ខមិនសុខចិត្ដមិនអាចទទួល យកបានឡើយពីបញ្ហាកុងទ័រឡើងខុស ប្រក្រតីនេះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ ឡយ គឿម ភេទប្រុស អាយុ៥៥ឆ្នាំ ប្រកបមុខរបរលក់ដូរ រស់នៅភូមិសង្កាត់ ខាងលើបានប្រាប់អ្នកយកព័ត៌មានយើង ឱ្យដឹងថា ផ្ទះគាត់បានប្រើប្រាស់ភ្លើងអគ្គិ សនីរដ្ឋមានរយៈពេលជិត១០ឆ្នាំហើយ កន្លងមកការប្រើប្រាស់ហាក់បីដូច ជាមិនមានបញ្ហាអ្វីទេទៅលើកុងទ័រភ្លើង។ ក្នុង១ខែប្រើប្រាស់យ៉ាងច្រើនពី៥០ ទៅ៦០គីឡូវ៉ាត់ម៉ោង ប្រសិនបើមាន ពិធីផ្សេងៗគឺប្រើអស់យ៉ាងច្រើនត្រឹមតែ៩០គីឡូវ៉ាត់តែប៉ុណ្ណោះ តម្លៃ១គីឡូវ៉ាត់ ១.០០០រៀល។
លោកឡយ គឿម បានបញ្ជាក់ទៀត ថា គាត់សែនឆ្ងល់ថាចូលដល់ខែនេះ ស្រាប់តែកុងទ័ររបស់គាត់មិនដើរទេគឺ រត់តែម្ដងពី៦០គីឡូវ៉ាត់ម៉ោងរហូត ដល់២០០គីឡូវ៉ាត់ម៉ោង ហើយ១០ថ្ងៃ ក្រោយមកទៀតឡើង៧០គីឡូវ៉ាត់ម៉ោងបន្ថែមពីលើនឹងទៀត ។ ជាទម្លាប់ក្នុង ផ្ទះគាត់ប្រើតែអំពូលម៉ែត្រចំនួន៣ប្រវែង ៦តឹក និងឆ្នាំងភ្លើងដាំបាយ១គ្រឿងតែ ខែនេះគាត់មិនបានប្រើប្រាស់អ្វីឡើយ។ ចំណែកប្រជាពលរដ្ឋដែលជួបជុំគ្នាតវ៉ា នៅព្រឹកនេះមានបញ្ហា កុងទ័រភ្លើងឡើង ខ្ពស់ដូចរូបគាត់អ៊ីណចឹងដែរ។
លោក ពុធ សុភ័ក្រ ប្រធានសាខា អគ្គិសនីកម្ពុជាខេត្ដបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា មិនមានប្រជាពលរដ្ឋជិត២០នាក់ណា មកតវ៉ានោះទេមានមនុស្សតែ៥ទៅ៦ នាក់ចូលមកជួបគាត់ ហើយលោកបាន បំភ្លឺថា ករណីកុងទ័រឡើងរបស់ប្រជា ពលរដ្ឋនៅភូមិ៣នេះ កាលពីល្ងាចមិញ ខាងកូនចៅលោកបានចុះត្រួតពិនិត្យ កុងទ័រពួកគាត់កុងទ័រគ្មានបញ្ហាអ្វីទេ ។ ពាក់ព័ន្ធកុងទ័រឡើងនេះ ទំនងជាឆ្លង ចរន្ដឬពួកគាត់មិនបានប្រើសន្សំសំចៃ។
លោកលើកឡើងទៀតថា ករណីដែល ប្រជាពលរដ្ឋ ចោទប្រកាន់ថាភ្លើងឧស្សាហ៍ ដាច់ ជាមូលហេតុឱ្យកុងទ័រដើរលឿន នោះមិនជាប់ពាក់ព័ន្ធនឹងកុងទ័រភ្លើងទេ។ លោកបានបំភ្លឺទៀតថា ករណីភ្លើងដាច់ នេះ ដោយសារតែមានការផ្លាស់ប្ដូរ ភ្លើងពីភ្នំពេញ និងភ្លើងរបស់ថៃ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបញ្ជាក់ឱ្យដឹងថា ការបកស្រាយ របស់លោកប្រធានអគ្គិសនីសាខាខេត្ដ បន្ទាយមានជ័យគឺពួកគាត់មិនអាចទទួល យកបានឡើយ ព្រោះការដែលពួកគាត់ ប្រើអគ្គិសនីជាង១០ឆ្នាំមកនេះគ្មានបញ្ហា អ្វីទេ។ ចុះហេតុអ្វីស្រាប់តែចូលខែនេះ កុងទ័រភ្លើងសាខាខេត្ដឡើងដូច្នេះ? ពួក គាត់បានបញ្ជាក់ទៀតថា ការប្រើប្រាស់ ចរន្ដអគ្គិសនី ពួកគាត់ប្រើប្រាស់សន្សំ សំចៃណាស់ ពុំមានការប្រើប្រាស់ខ្ជះ ខ្ជាយឬឆ្លងចរន្ដតាមផ្ទះដូចការលើក ឡើងពីលោកប្រធានអគ្គីសនីសាខា ខេត្ដនោះឡើយ។ ពីព្រោះពួកគាត់សព្វ ថ្ងៃពិបាករកលុយបង់ថ្លៃភ្លើងនិងមានការចំណាយផ្សេងៗទៀតច្រើន ដូច្នេះគាត់មាន តែខិតខំសន្សំសំចៃជានិច្ច។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបញ្ជាក់ឱ្យដឹងថា ការបកស្រាយ របស់លោកប្រធានអគ្គិសនីសាខាខេត្ដ បន្ទាយមានជ័យគឺពួកគាត់មិនអាចទទួល យកបានឡើយ ព្រោះការដែលពួកគាត់ ប្រើអគ្គិសនីជាង១០ឆ្នាំមកនេះគ្មានបញ្ហា អ្វីទេ។ ចុះហេតុអ្វីស្រាប់តែចូលខែនេះ កុងទ័រភ្លើងសាខាខេត្ដឡើងដូច្នេះ? ពួក គាត់បានបញ្ជាក់ទៀតថា ការប្រើប្រាស់ ចរន្ដអគ្គិសនី ពួកគាត់ប្រើប្រាស់សន្សំ សំចៃណាស់ ពុំមានការប្រើប្រាស់ខ្ជះ ខ្ជាយឬឆ្លងចរន្ដតាមផ្ទះដូចការលើក ឡើងពីលោកប្រធានអគ្គីសនីសាខា ខេត្ដនោះឡើយ។ ពីព្រោះពួកគាត់សព្វ ថ្ងៃពិបាករកលុយបង់ថ្លៃភ្លើងនិងមានការចំណាយផ្សេងៗទៀតច្រើន ដូច្នេះគាត់មាន តែខិតខំសន្សំសំចៃជានិច្ច។
ពាក់ព័ន្ធករណីកុងទ័រឡើងគីឡូវ៉ាត់នេះ ប្រជាពលរដ្ឋរស់នៅខេត្ដបន្ទាយមាន ជ័យកន្លងមកមានការត្អូញត្អែរនិងរិះ គន់ដល់សាខាអគ្គិសនីខេត្ដបន្ទាយមាន ជ័យថា កុងទ័រភ្លើងដាក់តាមផ្ទះពួកគាត់ មានការកើនឡើងស្ទើរគ្រប់ផ្ទះមិនដឹង មូលហេតុ។ ដោយផ្ទះខ្លះជាទម្លាប់ពួក គាត់ប្រើថាមពលអគ្គិសនីក្នុង១ខែ យ៉ាងហោចត្រឹមតែ៥០គីឡូវ៉ាត់ប៉ុណ្ណោះ ជួនខែខ្លះកុងទ័រឡើងទៅដល់១០០គីឡូ វ៉ាត់ក៏មាន ដោយពួកគាត់មានការ សង្ស័យថាទំនងជាខាងអគ្គិសនីលេងប្រើ ល្បិចបំភ័ន្ដភ្នែកដាក់ពួកគាត់ឬយ៉ាងណា។ ពួកគាត់សំណូមពរដល់លោកអភិបាល ខេត្ដបន្ទាយមានជ័យនិងអាជ្ញាធរអគ្គិ សនីកម្ពុជា មេត្ដាជួយពិនិត្យនិងដោះ ស្រាយបញ្ហាកុងទ័រភ្លើងឡើងខ្ពស់ឱ្យពួក គាត់ផង បើមិនដូច្នោះទេពួកគាត់ជា ពលរដ្ឋស្លូតត្រង់នឹងប្រឈមបញ្ហាលំបាក ច្រើន ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
គួរបញ្ជាក់ថាបើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានបញ្ជាក់ឱ្យដឹងទៀតថាកាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១២ ក្រុមមន្ដ្រីអគ្គិសនីសាខាខេត្ដ មានគ្នាប្រមាណ៥ទៅ៦នាក់ ក្រោយពី ពួកគាត់នាំគ្នាតវ៉ាម្ដងរួចមក មន្ដ្រី អគ្គិសនីក៏ចុះទៅត្រួតពិនិត្យកុងទ័រភ្លើង របស់ប្រជាពលរដ្ឋតវ៉ាខាងលើនៅនឹង ផ្ទះពួកគាត់។ នៅពេលនោះឃើញថា មានការប្រកែកពាក្យសម្ដីគ្នាទៅវិញ ទៅមករវាងបងប្អូនប្រជាពលរដ្ឋនឹងក្រុម មន្ដ្រីទាំងនោះបម្រុងផ្ទុះកើតអំពើហិង្សា ដាក់គ្នាផងដែរ ៕
No comments:
Post a Comment
yes