ភ្នំពេញ : កម្លាំងសមត្ថកិច្ច ចម្រុះ រួមមាននគរបាល អាវុធហត្ថ និងរដ្ឋបាលព្រៃឈើ បញ្ជាដោយព្រះរាជអាជ្ញារង សុខ រឿន នៅវេលាម៉ោង ១២ និង៣០នាទី រសៀលថ្ងៃទី ៨ ខែកញ្ញានេះ បានចុះទៅឡោមព័ទ្ធ និងរឹបអូសឈើគ្រញូង ដែលត្រូវឈ្មួញគរទុកចោល នៅក្នុងដីឡូត៍ លេខ៩ តាមបណ្តោយផ្លូវ លេខ ១៩៧៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ក្នុងប្រតិបត្តិការខាងលើនេះ មានការចូលរួមដឹកនាំកម្លាំង ពីលោក អ៊ុត សុវណ្ណា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ លោក ពិត បញ្ញា ប្រធានការិយាល័យ
ប្រឆាំងបទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ចមូលង្ឋាន សរុបប្រមាណ៥០នាក់។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពី ចំនួនឈើ គ្រញូងនោះទេ គ្រាន់តែដឹងថា មានចំនួនច្រើន ខណ:ដែលជនល្មើសជាម្ចាស់ដីឡូត៍ បានរត់គេចខ្លួនបាត់៕
No comments:
Post a Comment
yes