Friday, September 28, 2012

សត្វអន្ទង់ ត្រូវបានគេយក ចេញពីក្នុងខ្លួន បុរសអូស្រ្ដាលីម្នាក់


បុរសអនាថាម្នាក់ ត្រូវបានគេជួយសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យមួយក្នុង Auckland ប្រទេសអូស្រ្ដាលី កាលពីអាទិត្យមុន ដោយសារតែក្នុងខ្លួនរបស់គាត់ មានសត្វអន្ទង់។
យ៉ាងណាមិញ បុរសដែលមានភាពខ្មាស់អៀននេះ មិនត្រូវបានគេបញ្ចេញឈ្មោះនោះទេ ដែលបច្ចុប្បន្នកំពុងតែស្នាក់នៅ ក្នុងមន្ទីរពេទ្យនេះ។ នៅពេលដែលគាត់ មកដល់មន្ទីរពេទ្យដំបូង គាត់ត្រូវបានគេបញ្ជូនចូល ទៅក្នុងបន្ទប់ថត រាងកាយ ដើម្បីស្កេនមើលអំពីបញ្ហារបស់គាត់ តែអ្វីដែលគេឃើញនោះ គឺសត្វអន្ទង់។ ខាងគ្រូពេទ្យ និងគិលានុដ្ឋាយិកា ពិតជាមានការងឿយឆ្ងល់ ថាហេតុអ្វីបានជាសត្វនេះ អាចមកនៅក្នុងខ្លួនបុរសនេះកើត។ ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យបានធ្វើការ វះកាត់យកសត្វនោះចេញ មកក្រៅដោយសុវត្ថិភាព។

No comments:

Post a Comment

yes