ខេត្តសៀមរាប: សមត្ថកិច្ចចម្រុះ ប្រចាំព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប បានចាប់គ្រឿងញៀនជិត ៦ គីឡូក្រាម ព្រមទាំងឃាត់ខ្លួនស្ត្រីជនជាតិថៃពីរនាក់ កាលពីរសៀលម៉ោង ៤ និង ៣០ នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១២។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានកិច្ចសហការរវាងគយសាខាខេត្តសៀមរាប ប្រចាំព្រលានយន្តហោះ សហការនឹងប៉ូលិសអន្តោប្រវេសន៍ ប៉ូលិសប្រឆាំងគ្រឿងញៀន និងប៉េអឹម។
មកដល់ព្រលប់នេះ មិនទាន់មានការទម្លាយឲ្យដឹងលម្អិតពីប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនដ៏ធំនោះនៅឡើយទេ។
ក្នុងពេលចាប់គ្រឿងញៀននោះ ប៉េអឹម និងប៉ូលិសប្រឆាំងគ្រឿងញៀន បានដណ្តើមគ្នា ដើម្បីនាំយកគ្រឿងញៀន និងស្ត្រីជនជាតិថៃពីរនាក់នោះ ទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ប៉ុន្តែទីបំផុតទៅ ខាងតុលាការខេត្តសៀមរាប ក៏បានសម្រេចឲ្យខាងប៉ូលិសប្រឆាំងគ្រឿងញៀន ជាអ្នកទទួលខុសត្រូវលើសំណុំរឿងក្តីនោះ។
សូមរម្លឹកថា ជាញឹកញាប់កន្លងមក ប៉ូលិសបានបង្ក្រាប និងរឹបអូសគ្រឿងញៀន បានជាច្រើន តាមព្រលានយន្តហោះ ទាំងនៅភ្នំពេញ និងទាំងនៅខេត្តសៀមរាប ហើយក៏បានឃាត់ខ្លួនជនល្មើសជនជាតិបរទេស ដែលរួមមានទាំងស្ត្រីជនជាតិថៃផងដែរ៕
No comments:
Post a Comment
yes