សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 3, 2012

អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់​ប៉េអឹមម្នាក់ ដែល​កាង​ឡាន​ដឹកឈើ នៅ​ពោធិ៍សាត់​

អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់​ប៉េអឹមម្នាក់ ដែល​កាង​ឡាន​ដឹកឈើ នៅ​ពោធិ៍សាត់​
ឈ្មោះ បោង ពុទ្ធា​រិ​ទ្ធ ជា​ប៉េអឹម ប្រចាំ​នៅ​ខេត្តពោធិ៍សាត់ ត្រូវបាន​អង្គភាព​
ប្រឆាំង​អំពើពុករលួយ ចាប់ខ្លួន ក្នុង​រឿង​កាង​ឡាន​ដឹកឈើ​គ្រញូង នៅ​ខេត្តពោធិ៍សាត់

ភ្នំពេញ: ​បុរស​ម្នាក់ ជា​ប៉េអឹម ប្រចាំ​នៅ​ខេត្តពោធិ៍សាត់ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​ភ្នំពេញ​។ បុរស​នោះ ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាមច្បាប់ ក្នុង​រឿង​កាង​ឡាន​ដឹកឈើ​គ្រញូង នៅ​ខេត្តពោធិ៍សាត់ កាលពី​យប់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២​។​

​ឯកសារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​ចែកចាយ​ដល់​អ្នកកាសែត នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១២ បង្ហាញថា បុរស​ជាប់ចោទ​នោះ មានឈ្មោះ បោង ពុទ្ធា​រិ​ទ្ធ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ​។ បុរស​នោះ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​តុលាការខេត្ត​ពោធិ៍សាត់​ភ្លាមៗ​ផងដែរ​។​


​ឯកសារ​បង្ហាញថា កាលពី​យប់​ម៉ោង ២២ និង ១៥ នាទី ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ មាន​ក្បួន​រថយន្ត លុច​ស៊ី​ស ៤ គ្រឿង ដឹកឈើ​គ្រញូង តាមផ្លូវ​ជាតិ​លេខ ៥ នៅក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ ហើយ​ព្រះរាជអាជ្ញា​តុលាការ និង​រដ្ឋបាល​ព្រៃឈើ ខេត្តពោធិ៍សាត់ បាន​សហការគ្នា ទប់ស្កាត់​បទល្មើស​នោះ​។ តែ​ត្រូវបាន​ឈ្មោះ បោង ពុទ្ធា​រិ​ទ្ធ ទៅ​រំ​ដោះយក​ឡាន​ដឹកឈើ​ទាំងនោះ​។ 

​ឯកសារ​បន្តថា ឈ្មោះ បោង ពុទ្ធា​រិ​ទ្ធ បានទទួល​លុយកាក់​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​ទាំង​នោះ ហើយ​តែងតែ​បង្កើតជា​ឧ​ប​ស័គ្គ​ដល់​សមត្ថកិច្ច ក្នុង​ការចាប់​បង្ក្រាប​ប​ទ​ល្មើស​ដឹកឈើ​គ្រញូង តាមផ្លូវ​ជាតិ​លេខ ៥​។ ដូច្នេះ​ឆ្លងតាម​សាក្សី ៧ រូប និង​ចម្លើយសារ​ភាពរ​បស់ជនស​ង្ស័​យ បោង ពុទ្ធា​រិ​ទ្ធ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានសម្រេច​ចោទប្រកាន់ បុរស បោង ពុទ្ធា​រិ​ទ្ធ ២ បទល្មើស រួមមាន​៖

១-​បទ​គំរាម​មន្ត្រី​រដ្ឋាភិបាល​ព្រៃ និង​រារាំង​សមត្ថកិច្ច មិន​ឲ្យ​អនុវត្ត​ការងារ​បង្ក្រាប​បទល្មើស​ព្រៃឈើ​

២-​ចាត់វិធានការ​រារាំង​ការអនុវត្ត​ច្បាប់ ដើម្បី​ទទួលបាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន​

​ក្រោយពី​កសាង​សំណុំរឿង​រួចរាល់ នៅ​ថ្ងៃទី​៣​វិច្ឆិកា ឆ្នាំ​២០១២​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជូន​បុរស បោង ពុទ្ធា​រិ​ទ្ធ ទៅកាន់​តុលាការ ខេត្តពោធិ៍សាត់ ដើម្បី​ចាត់ការ​តាមច្បាប់​៕​

No comments:

Post a Comment

yes