ក្រុងហ្សេរូសាឡឹម/ហ្គាហ្សា: ការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលបានធ្វើឲ្យរង្គើរតំបន់ហ្គាហ្សាស្ទ្រីព ហើយគ្រាប់រ៉ុក្កែតប៉ាឡេស្ទីនជា ច្រើន បានវាយប្រហារទូទាំងព្រំដែន ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន បានធ្វើការចរចានៅក្នុងក្រុងហ្សេរូសា ឡឹមកាលពីព្រលឹមថ្ងៃពុធ ដោយស្វែងរកបទឈប់មួយ ដែលអាចរារាំងប្រតិបត្តិការនៃកងទ័ពជើងគោករបស់អ៊ីស្រាអែល។
ក្រុមហាម៉ាស់ ដែលជាចលនាអ៊ីស្លាមនិយមគ្រប់គ្រងតំបន់កាហ្សា និងអេហ្ស៊ីប ដែលរដ្ឋាភិបាលអ៊ិស្លាមនិយមថ្មីរបស់ខ្លួន កំពុងព្យាយាមសម្របសម្រួលបទឈប់បាញ់មួយ បានផ្ញើក្ដីសង្ឃឹមចំពោះបទឈប់បាញ់កាលបីរាត្រីថ្ងៃអង្គារ ប៉ុន្តែនៅពេលលោកស្រី ហ៊ីឡារី បានជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់ញ៉ាហ៊ូ វាក៏ប្រាកដថានឹងមានការជជែកតវ៉ាច្រើនទៀត និងអំពើហិង្សាបន្ថែមទៀត។
នៅក្រុងគែរក្រុមមេដឹកនាំក្រុមហាម៉ាស់បានចោទប្រកាន់រដ្ឋជ្វីហ្វនេះថា មិនបានឆ្លើយតបសំណើទាំងនោះទេ និងបាននិយាយថា ការប្រកាសស្ដីពីការឈប់បាញ់នឹងមិនកើតមានទេនៅមុនពេលថ្ងៃ នៅថ្ងៃពុធ។ វិទ្យុអុីស្រាអែលបានស្រង់សម្ដីមន្ត្រីអ៊ីស្រាអែលម្នាក់ ដូចបានថ្លែងថា បទឈប់បាញ់ត្រូវបានបង្អាក់ដោយ សារតែ«មានការពន្យារពេលនាទីចុងក្រោយនៅក្នុងការយោគយល់គ្នា រវាងក្រុមហាម៉ាស់និងអ៊ីស្រាអែល»។
No comments:
Post a Comment
yes