បន្ទាប់ពីការជជែកសួរដេញដោលនិងឆ្លើយតបអស់ពេលបីថ្ងៃ
សភាទំនងជាបោះឆ្នោតសម្តែងការមិនទុកចិត្តរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់
នាយករដ្ឋមន្ត្រីថៃលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រានៅថ្ងៃអាទិត្យនេះបានចាប់ផ្តើមប្រឈមការជជែកសួរដេញដោលមុនរងការបោះឆ្នោតសម្តែងការមិនទុកចិត្តពីសមាជិកសភា នៅមួយថ្ងៃបន្ទាប់ពីការប្រឆាំងតវ៉ានយោបាយមួយបានប្រែក្លាយជាហិង្សា។
តែញត្តិដែលសំដៅលើរដ្ឋមន្ត្រីបីរូបទៀត ទំនងជាមានឱកាសតិចតួចណាស់ដើម្បីទាក់ទាញបានសម្លេងគ្រប់គ្រាន់សំរាប់បោះឆ្នោតទម្លាក់រដ្ឋាភិបាលលោកស្រីយីងឡាក់ឬរដ្ឋមន្ត្រីណាម្នាក់ដោយសារសភាត្រូវត្រួតត្រាដោយគណបក្សភឿថៃនិងដៃគូចម្រុះ។
សមាជិកសភាបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងលោកហ្ស៊ូរីន ឡាក់សាណាវីស៊ីតបាននិយាយថា"លោកស្រីនាយករដ្ឋមន្ត្រីបានបរាជ័យក្នុងការគ្រប់គ្រងប្រទេសនេះដូចតាមការសន្យា។លោកស្រីអនុញ្ញាតអោយមានអំពើពុករលួយ"។

ដោយចង់និយាយសំដៅអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា លោកបានបន្ថែមថា"លោកស្រីអនុញ្ញាតអោយមនុស្សមកពីក្រៅមានឥទ្ធិពលនិងត្រួតត្រារដ្ឋាភិបាលរបស់លោកស្រី"៕
No comments:
Post a Comment
yes