សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 3, 2012

នាយ ជីវ៉ាន់ ស៊ុយ ទទួលមរណភាព ក្នុងអាយុ៥២ ឆ្នាំ ដោយសារជំងឺ មហារីកថ្លើម

Photo by DAP-News
នាយជីវ៉ាន សុយ
ភ្នំពេញៈ តារាកំប្លែង ពិការជើងម្ខាង ដែលមានឈ្មោះ បោះសំឡេង ក្នុងវិស័យសិល្បៈ អស់រយៈពេល ជាច្រើនឆ្នាំមកហើយ នាយ ជីវ៉ាន់ ស៊ុយ ដែល មានឈ្មោះពិតថា រុន សារ៉េន បានទទួលមរណភាព កាលពីវេលា ម៉ោង៨និង២៦នាទី ថ្ងៃទី០៣ ខែវិចិ្ឆកា ឆ្នាំ២០១២ ដោយសារជំងឺ មហារីកថ្លើម ខណៈ ដែលក្រុមគ្រួសារ បានបញ្ជូន លោក មកព្យាបាលនៅក្នុង មន្ទីរទេព្យ ព្រះកេតុមាលា អស់រយៈពេល៦ទៅ៧ខែ ហើយទើបតែបញ្ជូនទៅ ស្រុកកំណើត ឯខេត្តបន្ទាយមានជ័យ បានរយៈបីថ្ងៃប៉ុណ្ណោះ ។
សពរបស់លោក រុន សារ៉េន ហៅនាយជីវ៉ាន សុយ បាននឹងកំពុងតម្កល់ ធ្វើបុណ្យ តាមប្រពៃណី ព្រះពុទ្ធសាសនា ខ្មែរ នៅក្នុងភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្រោមការអាឡោះអាល័យ សោកស្តាយ ជាពន់ពេក ខណៈដែលបានបាត់បង់ ស្វាមី ឪពុក និងជីតា របស់ពួកគេ គ្មានថ្ងៃត្រឡប់វិញ ។

ដំណឹងនេះចាត់ទុកជាការជំរាបជូន ដល់សិល្បករ-សិល្បការិនី ក៏ដូចជាញាតិមិត្ត ដែលធ្លាប់រាប់អាន ជាពិសេសក្រុម តារាកំប្លែង ដែលធ្លាប់សម្តែង ជាមួយលោក ជីវ៉ាន់ ស៊ុយ ឲ្យបានជ្រាបជាព័ត៌មាន និងចូលរួមរំលែក នូវមរណៈទុក្ខ ដ៏ក្រៀមក្រំនេះ តាមកម្លាំងសុទ្ធាជ្រះថ្លារៀងៗ ឲ្យបានគ្រប់ៗគ្នា ព្រោះនេះជាការបាត់បង់ សិល្បករជើងចាស់ ប្រកបដោយ ទេព្យកោសល្យខ្ពស់ ដែលបានចូលរួមចំណែកយ៉ាង សកម្មជួយលើកស្ទួយ វិស័យសិល្បៈ ខ្មែរ អស់រយៈពេលជា ច្រើនឆ្នាំមកហើយ។
លោក រុន សារ៉េន បានរៀបការជាមួយភរិយាឈ្មោះ ហ៊ុន សាវន ទទួលបានកូនចំនួន៥នាក់ ស្រី២ ប្រុស៣ ហើយមានកូន៣នាក់ មានទេពកោសល្យ ខាងសិល្បៈ ។ ក្រៅពីជាតារាកំប្លែង លោកក៏មានមុខងារ ជាមន្ត្រី យោធាក្នុងកងអង្គរក្ស នៃបញ្ជាការដ្ឋានកងអង្គរក្ស មានឋានៈជា វរៈសេនីយ៍ទោ (ស័កិ្ត៤កន្លះ) និងជាសន្តិសុខ នៅវិមានរដ្ឋសភា ផងដែរ ៕

No comments:

Post a Comment

yes