
ការលើកឧទាហរណ៍របស់ប្រទេសដាណឺម៉ាកជាគំរូឲ្យខ្មែរបំភ្លេចរឿងទឹកដីរបស់លោកពូ ឡៅ ម៉ុងហៃ ជាការបំភ្លៃ ដែលមិនអាច ទទួលយកបាន ។
តាមប្រវត្តិសាស្រ្តដាណឺម៉ាកមិនបានបាត់បង់ទឹកដីទាំងនោះទេ តែ ប្រទេសដាណឺម៉ាកបាន មួយផ្នែកមកវិញដោយគោរពទៅ តាមការ បោះឆ្នោតប្រជាមតិដែលបានធ្វើឡើងពីរដងរៀប ចំដោយសម្ព័ន្ធ ភាព មហា អំណាចក្រោមការចាត់ចែងរបស់អាជ្ញាធគណៈ កម្មការអន្តរជាតិ (The Authority of International Commission) បន្ទាប់ ពីសង្រ្គាមលោកលើកទៅ ១ ពោលគឺនៅ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៩២០ និង ១៤ ខែមីនា ឆ្នាំ ១៩២០ ។ ជា លទ្ធ ផលនៃការ បោះឆ្នោត ប្រជាមតិគឺស្លេស្វ៊ីកភាគខាងជើង (North Schleswig) សម្រេចបោះឆ្នោតរួបរួមនិងប្រទេស ដាណឺ ម៉ាកក្នុង សំលេង ៧៤,៩% លើសំលេង ២៥,១% នែចំនួនអ្នកបោះឆ្នោត ៧៥៤៣១ នាក់ ហើយស្លេស្វ៊ីក ភាគ កណ្តាល (Central Schleswig) បាន សម្រេចរួប រួមជាមួយ អាល្លឺម៉ង់ ក្នុងសំឡេង ឆ្នោត ៨០,២% លើ សំឡេង ១៩,៨% នៃចំនួន អ្នកបោះឆ្នោត ១២៨០០ នាក់ ។
ក្នុងប្រវត្តិសាស្រ្តអាល្លឺម៉ងនិងដាណឺម៉ាកបានបញ្ជាក់ថាខេត្តទាំងពីរគឺ ស្លេស្វ៊ីក និង ហូលស្តែន (Schleswig-Holstein) មានប្រវត្តិធ្លាប់ នៅ ក្រោមការគ្រប់គ្រងនៃប្រទេសទាំង ពីរឆ្លាស់ប្តូរគ្នារាប់ សតវត្សរ៍ មកហើយ ៗពេលខ្លះក៏នៅឯករាជ្យផងដែរ។ ស្លេស្វ៊ីក និង ហូលស្តែនត្រូវបានប្រទេស ទាំងពីរធ្វើសង្រ្គាម ដណ្តើមគ្នា កាន់កាប់ ជាផ្លូវការនៅពេលដែលជន ជាតិ អាល្លឺម៉ង់ មាន ស្មារតីជាតិភ្ញាក់រលឹកបន្ទាប់ពីសង្រ្គាម ណាប៉ូឡេអុង ។ អាល្លឺម៉ង និងដាណឺម៉ាកបានធ្វើ សង្រ្គាមដណ្តើម កាន់កាប់ ខេត្ត ទាំងពីរ នេះចំនួនពីរលើកគឺសង្រ្គាម ស្លេស្វ៊ីកលើកទី ១ ពីឆ្នាំ ១៨៤៨-៥១ បានជំនះទៅលើប្រទេស ដាណឺម៉ាក និង សង្រ្គាម ស្លេ ស្វីកលើក ទី ២ គឺនៅឆ្នាំ ១៨៦៤បានជ័យជំនះ ទៅលើអាល្លឺម៉ង់។
រហូតដល់សង្រ្គាមលោកលើកទី ១ បានបញ្ចប់សម្ព័ន្ធភាពមហា អំ ណាចចង់ប្រគល់ខេត្តទាំងពីរនោះឲ្យប្រទេសដាណឺម៉ាកវិញ តែ ដាណឺម៉ាកមិនព្រមដោយលើកហេតុផលថា ក្នុងខេត្តទាំងពីរមាន ប្រ ជា ជនទាំងពីរជាតិសាសន៍រស់នៅនិងធ្លាប់គ្រប់គ្រងឆ្លាស់គ្នាជា ច្រើនសតវត្សន៍មកហើយៗ ដើម្បីចៀសវាងការមានជម្លោះ ដណ្តើម កាន់កាប់ទឹកដីទាំងនេះទៀតនៅពេលអនាគតគឺវាសនា ខេត្តទាំងពីរនេះត្រូវស្ថិតលើការបោះឆ្នោតប្រជាមតិ។
ជនរួមជាតិគួរយល់ផងដែរថាប្រទេសដាណឺម៉ាក ក៏មិនមែនជា ប្រទេសតូចនោះ ដែរ ។ វាមានវិសាលភាពធំណាស់ពោលគឺចែក ចេញជាបីផ្នែក៖
១) ដាណឺម៉ាក (Denmark) មានផ្ទៃដី ៤២,៨៣០គម ក្រឡា
២) គ្រីនឡែន (Greenland) មានផ្ទៃដី ២,១៦៦,០៨៦ ក្រឡា
៣) កោះហ្វារ៉ូ (Faroe Island) មានផ្ទែដី ១,៣៩៩គ ក្រឡា ។
តាមអ្វីដែលបានលើកឡើងខាងលើនេះ សូមជនរួមជាតិពិចារណា ហើយមិនត្រូវរើសយកទស្សនៈអ្វី ដែលធ្វើឲ្យជាតិបាត់បង់ផលប្រ យោជន៍នោះទេមិនថាអ្នកនិយាយនោះជាអ្នកណាឡើយ ។ ពោលយើងត្រូវស្តាប់លើមនសិការជាតិរបស់យើង និងផ្អែក លើ ស្ថានភាពជាក់ស្តែង និងការសិក្សាស្រាវជ្រាវដោយពិតៗ ។
ជារួមយើងពិតជាមិនចង់តវ៉ាទេ តែមេដឹកនាំខ្មែរពិតជាធ្វើឲ្យយើង អស់សង្ឃឹមនិងគ្មានជម្រើស សោះឡើយ។ដូច្នេះយើងនឹង នៅតែ បន្តការតវ៉ា ដោយសន្តិវិធីតាមមូលដ្ឋាន ច្បាប់ជាតិ និងអន្តរជាតិ និងរហូតដល់ប្រទេសជតិខាង ប្រគល់អ្វីដែលបានឈ្លានពានម ក យើងវិញនិងឈប់ឈ្លានពានយើង ។
ជាចុងក្រោយសូមជនរួមជាតិចងចាំថា យួនបានជោគជ័យបែប នេះ ដោយសារតែគេពង្រឹងស្មារតីជាតិនិយមនិងមនសិការជាតិ ដល់ប្រជាពលរដ្ឋរបស់គេរីឯខ្មែរយើង ធ្លាក់ដល់ស្ថានភាពបែបនេះ ដោយសារតែយើងបានបាត់បង់ស្មារតីជាតិនិយម និងមនសិការ ជាតិនេះហើយ ៕
No comments:
Post a Comment
yes