Thursday, November 29, 2012

សូមធ្វើការប្រៀបធៀបវត្តមានរបស់លោក អូបាម៉ា អញ្ជើញទៅថៃ ភូមា និងមកកម្ពុជា !!!


បន្ទាប់ពីបានទស្សនាសកម្មភាពរបស់លោក អូបាម៉ា ទៅប្រទេសថៃ ភូមា និងមកកម្ពុជា លោកអ្នក អាចធ្វើការពិចារណាបានថា តើប្រទេសមួយណា ដែលរៀបចំការទទួលប្រធានាធិបតីសហរដ្ឋ​អា​មេ​រិក ដែលមានលក្ខណៈអន់ជាគេនោះ ។

ជាមួយគ្នានេះផងដែរ តើប្រជាពលរដ្ឋគួរតែទុកនាយករដ្ឋមន្រ្តីដែលដឹកនាំប្រទេសមានលក្ខណៈ អុន និងអសមត្ថភាព បែបនេះឲ្យនៅបន្តកាន់អំណាចសម្រាប់ដឹកនាំប្រទេសជាតិតទៅទៀតដែរឬមួយ ក៏យ៉ាងណា ?  ក្នុងនោះនាយករដ្ឋមន្រ្តីសព្វថ្ងៃក៏ជានាយករដ្ឋមន្រ្តីដែលមិនចេះទទួលការពិត ចំពោះ ទង្វើរដែលខ្លួនបានធ្វើមកលើរាស្រ្តខ្លួនឯងផងដែរ ។

សរុបសេចក្តីមក នាយករដ្ឋមន្រ្តីរបៀបនេះគួរតែធ្វើការផ្លាស់ប្តូរចេញទៅ ហើយទទួលយកនាយករដ្ឋ មន្រ្តីថ្មីដែលពោរពេញទៅដោយសមត្ថភាព និងមានឧត្តមគតិជាតិសម្រាប់ដឹកនាំប្រទេសវិញម្តង ដើម្បីធ្វើឲ្យប្រទេសជាតិរបស់យើងមានការអភិវឌ្ឍន៏រីកចំរើនជឿនលឿន ប្រជាពលរដ្ឋរស់នៅក្នុង កំរិតជិវភាំពមួយដ៏សមរម្យ ៕

No comments:

Post a Comment

yes