Sunday, November 4, 2012

ការ​ផ្ទុះ​អាវុធ​មួយ ធ្វើ​ឱ្យ​ទាហាន​ឈុត​ខ្មៅ​ថៃ​២​នាក់​របួស ខ្មែរ​៣​នាក់​ស្លាប់


មាន​ការ​ផ្ទុះ​អាវុធ​មួយ ​កើត​មាន​ឡើង​រវាង​កង​ទាហាន​ឈុត​ខ្មៅ​ថៃ និង​ជនជាតិ​ខ្មែរ​មួយ​ក្រុម មាន​គ្នា ៦ នាក់ នៅ​ក្នុង​ទឹកដី​ថៃ​ក្នុង​ខេត្ត​ត្រាត ប្រទេស​ថៃ ជាប់​ព្រំប្រទល់​ខេត្ត​បាត់ដំបង ប្រទេស​កម្ពុជា។
ហេតុការណ៍​ផ្ទុះ​អាវុធ​នេះ បាន​បណ្ដាល​ឲ្យ​ជនជាតិ​ខ្មែរ ៣ នាក់​ស្លាប់ និង​ទាហាន​ថៃ ២ នាក់​រង​របួស ខណៈ​មាន​ការ​បាញ់​តដៃ​គ្នា នៅ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ បាន​ចូល​ទៅ​លួច​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ។
សមត្ថកិច្ច​ចម្រុះ​កម្ពុជា នៅ​ថ្ងៃ​ទី ៤ ខែ​វិច្ឆិកា បាន​ចូល​ទៅ​ដឹក​យក​សាកសព ជនជាតិ​ខ្មែរ ៣ នាក់ ពី​ក្នុង​ទឹក​ដី​ថៃ។ សាកសព​ជន​ស៊ី​វិល​ខ្មែរ​ទាំង ៣ នាក់​នោះ បាន​ស្លាប់ កាល​ពី​ល្ងាច​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា នៅ​ក្នុង​ការ​បាញ់​តដៃ​គ្នា​រវាង​ពួក​គេ ជាមួយ​ទាហាន​ឈុត​ខ្មៅ​ថៃ ជា​ច្រើន​នាក់ នៅ​ពេល​ដែល​គេ​នាំ​គ្នា​ចូល​ទៅ​កាប់​ឈើ​គ្រញូង នៅ​ចំណុច​មួយ ក្នុង​ភូមិសាស្ត្រ​ឃុំ​ខាវ​ភ្លូ ក្នុង​ខេត្ត​ត្រាត ប្រទេស​ថៃ ជាប់​ព្រំ​ប្រទល់​ឃុំ​តាតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

No comments:

Post a Comment

yes