សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 2, 2012

គណបក្ស សង្គ្រោះជាតិ មានគោលនយោបាយច្បាស់លាស់ក្នុងការតំឡើងប្រាក់ខែ ជូនមន្រ្តីរាជការ គ្រូបបង្រៀន ដោយគ្រាន់តែលុបបំបាត់អំពើពុករលួយជាជំហ៊ានដំបូង

លោក ស៊ុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្ស​ សម រង្ស៊ី 
ប្រទេសកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ត្រូវបានគេមើល​ឃើញ​ថា ពុំមានឆន្ទៈនៅក្នុងការដំឡើងប្រាក់ខែជូនមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងគ្រូ​បង្រៀន​ឡើយ ដែលអ្នកទាំងនេះគឺជាផ្នែកមួយក្នុងការជួយជ្រោមជ្រែងប្រទេសជាតិ​របស់​យើង ឲ្យមានលក្ខណៈល្អប្រសើរ ។

មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ពិសេសប៉ូលីស ទាហ៊ាន កងកម្លាំងអាវុធហត្ថ រួមជាមួយនិងកង​ ក​ម្លាំងគ្រប់ភេទមួយចំនួនទៀត គឺពួកគាត់បានចេញមុខក្នុងការបូរជាឈាមស្រស់ សាច់ស្រស់ ដើម្បីការពារជាតិ មាតុភូមិរបស់យើង ឲ្យមានសុខសន្តិភាព ពីការរំលោភបំពានពីសត្រូវក្នុង​ការចង់លេបត្របាក់ដឹកដីកម្ពុជា ក៏ដូចជាការចង់បង្ករបញ្ហាអសន្តិសុខណាមួយផងដែរ ។
រីឯកគ្រូបង្រៀន គឺមានតួនាទីយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ក្នុងការជួយបណ្តុះ​បណ្តាល​ចំនេះវិជ្ជាដល់កូនខ្មែរ ឲ្យមានចំណេះដឹងជ្រៅជ្រះគ្រប់គ្នាក្នុងការយក​ចំណេះដឹងទាំង​នោះមក​ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៏ជាតិឲ្យមានការរីកចំរើនលើគ្រប់ផ្នែក និងគ្រប់​វិស័យ ។ តែជាការគួរឲ្យសោកស្តាយរដ្ឋាភិបាលដែលដឹកនាំដោយគណ​បក្សប្រជាជន មិន​បាន​គិតគូរចំពោះបញ្ហានេះជាធំ ក្នុងការផ្តល់ប្រាក់ខែជូនមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និង​គ្រូ​បង្រៀនឲ្យពួកគាត់រស់នៅសមរម្យនោះឡើយ ។


 ដែលធ្វើឲ្យពួគគាត់ជួប ទៅនិងបញ្ហាជីវភាព​ជាខ្លាំង ជាមួយគ្នានោះកាលពីពេលថ្មីកន្លងទៅនេះលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តី​បាននិយាយបែបមិនខ្ចីខ្វល់ថា ប្រាក់ខែ​មន្ត្រីរាជការ ពិសេស​គ្រូបង្រៀន​មិន​អាច​ដំឡើង​តាម​ការ​ទាមទារ​បាន​ទេ​ គឺ​ប្រាក់ខែ​គ្រូបង្រៀន​ត្រូវ​ដំឡើង​ជា​ដំណាក់កាល ហើយ​​នៅ​ក្នុង​ឆ្នាំ​២០១៣ ខាង​មុខរដ្ឋាភិបាល​សម្រេច​តម្លើង២០% ដូច​អ្វី​ដែល​ធ្លាប់​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ។ លោក ហ៊ុន សែន បានបន្ថែមទៀតផងដែរថា ខ្ញុំ​គិត​ថាបើ​យើង​យក​មួយ​ច្បិចៗ និ​យាយ​តែ​រឿង​ប្រាក់ខែៗ​មក​និយាយ គឺ​មិន​បាច់ចាំ​ធ្វើ​ការដឹកនាំ​ជាតិ​ទេ​។ ដឹក​នាំ​រលាយ​តែ​ម្តង​ គេ​មាន​គោលដៅ​របស់​គេ​ច្បាស់​ណាស់​ ត្រូវ​ចំណាយ​លើ​ផ្អែក​អី​ប៉ុន្មាន​? ស្មើ​នឹង​ប៉ុន្មាន​ភាគរយ នៃ GDP នៃ​ផលិតផល​សរុប​ក្នុង​ស្រុក ? បើ​និយាយ​ពី​ចំណាយ​លើ​បុគ្គលិក​ដែល​រួមមាន​ទាំង​មន្ត្រីរាជការ កងកម្លាំង​ប្រ​ដាប់អាវុធ គ្រូបង្រៀន​ស្អីៗ សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា​ស្អីៗ ដែល​ហៅថាចំណាយ​ជា​​បៀវត្សរ៏​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត៤% នៃ​ផលិតផល​សរុប និង​៤០%​នៃ​ចំណាយ​ចរន្ត ​។ ប៉ុន្តែ​ឥឡូវ​នេះ យើង​បាន​ចាយ​ដល់​ទៅ៤២% នៃ​ចំណាយ​ចរន្ត​​បាត់​ទៅ​ហើយ ឬ​ស្មើ​នឹង៤,៧% នៃ​ផលិតផល​សរុប ​។

ជាការឆ្លើយតបជុំវិញទៅនិងការលើកឡើងរបស់លោក ហ៊ុន សែន ដែលមិនអាចតំឡើងប្រាក់ ខែមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងគ្រូបង្រៀន លោក ស៊ុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្ត គណបក្ស សម រង្ស៊ី ក្នុងរចនាសម្ព័ន្ធ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងគណបក្ស សង្គ្រោះ​ជាតិ លោកបានមានប្រសាសន៏ជាការឆ្លើយបំភ្លឺជូនទៅលោក ហ៊ុន សែន រួមជាមួយ​និង​លក្ខណៈបច្ចេកទេសមួយចំនួនលោកបានលើកឡើងថា គណបក្ស សង្គ្រោះជាតិ បានធ្វើ​ការគិតគូរពីបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ ពិសេសមន្រ្តីរាជការ និងគ្រូបង្រៀនអស់រយៈ​ពេល​ជាច្រើនខែមកហើយ ក្នុងនោះគណកប្ស សង្គ្រោះជាតិ បានធ្វើការសិក្សាទៅលើ បញ្ហានៃ​ការ​តំឡើងប្រាក់ខែជូនមន្រ្តីរាជការ គ្រូបង្រៀនដោយគណបក្សយោងទៅលើទិន្នន័យ និងការ​ស្រាវ​ជ្រាវយ៉ាងច្បាស់លាស់ណាស់ ។

ក្នុងនោះលោក ស៊ុន ឆ័យ ក៏បានធ្វើការរំលឹកកាលពីជំនាន់ព្រះបាទនរោត្ត សីហនុ ដែលព្រះ​អង្គ​នៅ​មានព្រះជន្ម និងជារជ្ជកាលរបស់ទ្រង់គ្រង់រាជក្នុងអំឡុងឆ្នាំ១៩៦០ ប្រជាពលរដ្ឋ​ជា​ច្រើន​បានលើកឡើងពីស្នាព្រះហស្ថរបស់ទ្រង់ ដែលយើងបានមើលឃើញជាក់ស្តែងផងដែរ ដែលក្នុង​នោះក្រៅតែពីព្រះអង្គទ្រង់បានការពារឯករាជ្យជាតិរបស់យើង ការពារបូរណភាព​ទឹក​ដី និង ការធានាឯកភាពជាតិ គឺព្រះអង្គទ្រង់បានគ្រប់គ្រងរដ្ឋបាល និងការផ្តល់ជីវភាព​រស់នៅ​ដល់មន្រ្តីរាជការ គ្រូបង្រៀនក្នុងសម័យនោះបានយ៉ាងសមរម្យ ។

 លោក សុន ឆ័យ បានបន្ត​ទៀតថា បើនិយាយឲ្យចំទៅកាលនោះព្រះរាជាណាចក្រកម្ពុជារបស់យើង គឺមិនបាន​ទទួល​ជំនួយ ដ៏សន្ធឹកសន្ធាប់ ឬទៅខ្ចីបុលគេរាប់ពាន់លានដុល្លាដូចជាសម័យនេះឡើយ ហើយក៏មិន​ដែលយកដីធ្លីជាតិ ទៅលក់ដូរឲ្យបរទេសរាប់លានហិតា និងការជួលដែល​មានរយៈពេល​វែង​រហូតដល់៩៩​ឆ្នាំ ជាដីសម្បទានកាប់បំផ្លាញព្រៃឈើ ធម្មជាតិ ដូចជាសព្វថ្ងៃនេះឡើយ ក៏ប៉ុន្តែ​សម័យនោះរដ្ឋអំណាចគឺមានលទ្ធភាពផ្តល់ការរស់នៅសមរម្យដល់មន្រ្តីរាជការ និងគ្រូ​បង្រៀ​ន ថែមទាំងការធានាការឡើងបុណ្យស័ក្តិ ឲ្យសមទៅតាមសមត្ថភាព និងការចេះដឹងពិត​ប្រា​កដរបស់ពួកគាត់ ដែលនេះជាសំនួរទី១មុននិងឆ្លើយទៅ នាយករដ្ឋមន្រ្តីដែលបា​នអះអាង​ថា​គ្មានលទ្ធភាពក្នុងការតំឡើងប្រាក់ខែជូមន្រ្តីរាជការ គ្រូបង្រៀន ចុះ​ចំណែកកាលពីរជ្ជកាល​របស់​ព្រះ​មហាវីរក្សត្រគ្មានជំនួយ គ្មានអ្វីផង ទ្រង់ធ្វើបាន ហើយសម័យ​នេះរដ្ឋាភិបានធ្វើ​មិនបាននោះ ? ។
លោក ស៊ុន ឆ័យ បានបន្តទៀតផងដែរថា ជាក់ស្តែងដូចអ្វីដែលយើងបានឃើញហើយថា ក្នុង សង្គមខ្មែរសព្វដូចអ្វីដែលលោកនាយករដ្ឋមន្រ្តីបានលើកឡើងហើយថា សេដ្ឋកិច្ចមានការរីក ចំរើនពី៦%ទៅ៧% នៃផលិតផលសរុបក្នុងមួយឆ្នាំ ហើយផលិតផលសរុបរបស់ប្រទេសជាតិ របស់យើងអាចមានរហូតដល់ដប់ប្រាំពាន់លានក្នុងមួយឆ្នាំ​ ។ លោកបន្តថា​​ក៏បន្តែក្នុងនោះការ ប្រមូលធនធានដើម្បីបង្កើនប្រាក់ជួយទៅដល់ការពង្រឹងរដ្ឋបាល ការគ្រប់គ្រង វិស័យអប់រំ សុខាភិបាល គឺយើងឃើញថាមានការគេងបន្លំ លួចបំបាត់ ដែលក្នុងនោះមិនត្រឹមតែរយលាន ដុល្លាទេ គឺរហូតដល់ពាន់លានដុល្លាក្នុងមួយឆ្នាំ ។ ដែលក្នុងនោះជាក់ស្តែងយើងបានឃើញ អំពើប្រព្រឹត្តបែបនេះ ប្រជាពលរដ្ឋខ្មែណាក៏ដឹង និងក៏ឃើញនិងភ្នែកដែរ ។

លោក ស៊ុន ឆ័យ បានមានប្រសាសន៏បន្តទៀតផងដែរថា គណបក្ស សង្គ្រោះជាតិ គឺមាន​គោលនយោបាយច្បាស់លាស់ក្នុងការសង្គ្រោះប្រជាពលរដ្ឋ មន្រ្តីរាជការ និងគ្រូបង្រៀនដើម្បី  ឲ្យពួកគាត់ទទួលបានប្រាក់ខែសមរម្យរស់នៅក្នុងជីវភាពធូធារ ហើយក្នុងនោះចំពោះការលំ​បាករបស់ពួកគាត់សព្វថ្ងៃដែលត្រូវប្រឈមនិងតម្លៃទំនិញនៅលើទីផ្សារឡើងថ្លៃកប់ពពក ហើយ​ក្នុងនោះគណបក្ស សង្គ្រោះជាតិ ក៏បានធ្វើការពិនិត្យទៅលើខ្ទង់ចំនួនមន្រ្តីដែលនិង​ទទួលបានប្រាក់ខែពីរដ្ឋផងដែរ ។ លោក ស៊ុន ឆ័យ បានថ្លែងទៀតផងដែរថា ក្នុងនោះគណ​បក្ស សង្គ្រោះជាតិ សង្កេតឃើញថាទាំងមន្រ្តីដែលធ្វើការឲ្យរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងក​ង​យុទ្ធពលខេមរភូមិន្ទជាដើម គ្រាន់តែមន្រ្តីដែលមានតែឈ្មោះ មិនមានមនុស្សនោះរាប់ម៉ឺន និង​អាចនិយាយបានផងដែរថា រាប់សែននាក់ឯណោះ ដែលរដ្ឋាភិបាលសព្វថ្ងៃនេះមិនបាន​គ្រប់​គ្រង​ឲ្យបានត្រឹមត្រូវ ទុកឲ្យមេនៃក្រសួង និងស្ថាប័នមួយចំនួនគឺគេងបំបាត់លុយជាតិទាំង​នោះ​ដោយគ្រាន់តែមានឈ្មោះ មិនមានមនុស្សនោះធ្វើមានធ្វើបាន ។

លោក ស៊ុន ឆ័យ បន្តទៀតដែរថា ដូច្នេះយើងដែលជាគណបក្សនិងទៅគ្រប់គ្រង ដឹកនាំប្រ​ទេសជាតិនៅឆ្នាំ២០១៣នោះ គឺយើងមានវិធានការយ៉ាងច្បាស់លាស់និងត្រឹមត្រូវ ដោយជាជំ ហ៊ានដំបូងគឺយើងគ្រាន់តែលុបបំបាត់ឈ្មោះខ្មោចដែលមន្រ្តីខិលខូចខាងលើបន្លំលួចយកលុយជាតិដាក់ក្នុងហោប៉ាវរបស់ពួកគេនេះ យកលុយទាំងនោះមកជូនមន្រ្តីពិតប្រាកដដែលធ្វើ​ការជាក់ស្តែងនៅក្នុងក្រសួងមន្ទីរ ទាំងគ្រូបង្រៀន ទាំងកងកម្លាំងប្រដាប់អាវុធជាពិសេស គឺ​នៅក្នុងកងកម្លាំងទ័ព ដែលយើងបានដឹងថា មានចំនួនរាប់ម៉ឺននាក់ដែលមិនបានឈ្មោះនោះ យក លុយទាំងនោះមកជួបកងទ័ពដែលគាត់បំពេញបេសកកម្មសព្វថ្ងៃ​ក្នុងការការពារ​បូរណ​ភាព​ទឹកដី មកផ្តល់ជូនគាត់ឲ្យបានគ្រប់គ្រាន់ជាការស្រាច់បាត់ទៅហើយ ហើយគ្រាន់តែ​វិធាន​ការមួយនេះ គឺយើងអាចបង្កើនក្នុងការតំឡើងប្រាក់ខែជូនពួកគាត់បានបាត់ទៅហើយ ។

លោក ស៊ុន ឆ័យ បានលើកឡើងទៀតថា ក្នុងនោះបើយើងមើលមួយផ្នែកទៀតចំពោះដីធ្លី ជាង២លានហិតា ដែលសព្វថ្ងៃរដ្ឋប្រមូលប្រាក់មិនបានមួយលានដុល្លាផងក្នុងមួយឆ្នាំ ក្នុងការ ជួលឲ្យទៅឈ្មួញបរទេសដែលមានរយៈពេល៩៩ឆ្នាំ ហើយក្នុងនោះក្រោយពីពួគគេបានកាប់ បំភ្លាញព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិរបស់កម្ពុជារបស់យើងខ្ទេចខ្ទីអស់ គឺ​មាន​ឈ្មួញ​ខ្លះបានទុកចោល និងឈ្មួញខ្លះគឺបានលក់បន្តដើម្បីបានចំណេញបន្ថែម​លើ​អ្វី​ដែល​គេ​បានទទួលនោះ ។ លោក ស៊ុន ឆ័យ បានមានប្រសាសន៏ទៀតថា មិនពិបាកទេគ្រាន់ តែយើង​យកពន្ធលើដីដែលឈ្មួញយកពីរលានហិតា ដែលក្នុងនោះយ៉ាងហោចណាស់ក្នុង​មួយហិតា​យើងអាចទទួលបានពី៥០ទៅ១០០ដុល្លា គឺយើងអាចរកលុយបានយ៉ាងហោច​ណាស់ពី​១០០​ទៅ២០០លានដុល្លាក្នុងមួយឆ្នាំផងដែរ ។

លោក ស៊ុន ឆ័យ បានបន្ថែមទៀតផងដែរថា មួយវិញទៀតចំពោះការប្រមូលធនធានលើ​វិស័យ​ទេសចរណ៏ យើងនិយាយតែមួយផ្នែកចំពោះការលក់សំបុត្រឲ្យបរទេសចូល​ទៅមើល​ប្រ សាទអង្គរវត្ត គឺការលួចយកលុយជាតិទៅដាក់ក្នុងហោប៉ាវនោះ មិនតិចជាង១០០​លាន​ដុល្លាឡើយ ដែលក្នុងនោះយើងសង្កេតឃើញមានទេសចរណ៏ដែលបាន​ចូលមក​ទស្សនាអង្គរ មាន​ចំនួនជាង៣លាននាក់ក្នុងមួយឆ្នាំៗ នេះយើងមិនចាំបាច់និយាយពីការលុបបំបាត់អំពើពុក​រលួយដែលយើងឃើញមន្រ្តីគយ មន្រ្តីពន្ធដាម្នាក់ៗមានផ្ទះ វីឡា និងឡានសម្បូរបែប ដែល​បាន​គេងប្រវ័ញ្ញពីតួនាទីរបស់ខ្លួនយ៉ាងចាស់ដៃនោះ ។

លោក ស៊ុន ឆ័យ បានបន្តទៀតផងដែរថា កាលពីឆ្នាំ២០០៦ ក៏មានការបញ្ជាក់ពីស្ថានទូត អាមេរិកផងដែរថា ក្នុងមួយឆ្នាំកម្ពុជាបាត់ប្រាក់ជាតិយ៉ាងតិច៥០០លានដុល្លា ។ លោកបន្ថែម​ថា តែឥឡូវគឺគ្រាន់តែយើងធ្វើការងារឲ្យត្រឹមត្រូវ ប្រមូលថវិការជាតិឲ្យត្រឹមត្រូវ មិនចាំបាច់​ចាត់​វិធានការ​ឲ្យ​ខ្លាំងខ្លាផង គឺយើងអាចរកបានចំនួន១ពាន់លានបន្ថែមទៀត សម្រាប់​ជួយទៅ​ដល់ជីវភាពមន្រ្តីរាជការ គ្រូបង្រៀន ដែលនេះគ្រាន់តែវិធានការត្រួសៗរបស់គណបក្ស សង្គ្រោះ​ជាតិ ទាក់ទងទៅនិងវិស័យនេះតែប៉ុណ្ណោះ ។ 

ហើយនៅមានលំអិតជាច្រើនទៀត​ដែល​គណបក្ស សង្គ្រោះជាតិ នៅពេលឡើងកាន់អំណាច ធ្វើការដឹកនាំប្រទេសមិន​ឲ្យជួប​បញ្ហា​វិបត្រសេដ្ឋកិច្ចណាមួយជាបញ្ហាចោទឡើយ អ្វីដែលសំខាន់គឺតំឡើងប្រាក់ខែមន្រ្តីរាជការ គ្រូបង្រៀនឲ្យបាន១លានរៀល ក្នុង​មួយខែ ដើម្បីឲ្យពួកគាត់រស់នៅក្នុងជីវភាពមួយដ៏សមរម្យ ។
ដូចនេះគណបក្ស សង្គ្រោះជាតិ មានគោលនយោបាយច្បាស់លាស់ចំពោះបញ្ហាខាងលើនេះ គ្មានអ្វីដែលជារឿងពិបាកដែលគណបក្ស សង្គ្រោះជាតិ ធ្វើមិនបាននោះឡើយ លែកលែងតែ រដ្ឋាភិបាលសព្វថ្ងៃដែលពោរពេញដោយអំពើពុករលួយនោះទេ ដែលធ្វើមិនបាននោះ ដែលជា រដ្ឋាភិបាលអសមត្ថភាព ៕   


No comments:

Post a Comment

yes