សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 27, 2012

អាមេរិក​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​ពី​សេច​ក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិល​មិញ ដោយ​លើក​ឡើង​ថា ខណៈ​ដែល​ខ្លូន “គាំទ្រ​ជា​គោល​ការណ៍” ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​អាស៊ាន ក្នុងការ​ធ្វើការ​រៀបចំ​ជា​ច្បាប់​សិទ្ធិ មនុស្ស សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​សប្តាហ៍​មុន​អាច​នឹង​ប៉ះ​ពាល់​ដល់​គោល​ការណ៍​សិទ្ធិ​មនុស្ស ដែល​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​ជា​សកល ។

លោក Victoria Nuland អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងថា “ខណៈ ដែល ផ្នែកនៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែល បានអនុម័ត កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា អនុលោម តាម (សេចក្តីប្រកាសជា សកល ស្តីពីសិទ្ធិមនុស្ស) យើងមានការព្រួយបារម្ភយ៉ាងខ្លាំងដែលមាត្រា និងគោលការណ៍ជាច្រើនក្នុងសេចក្តីប្រកាសសិទ្ធិមនុស្ស អាស៊ាន អាចបន្សោយ និងប៉ះពាល់ លើ សិទ្ធិមនុស្សជាសកល និងសេរីភាពជាមូលដ្ឋានដែលចែងក្នុងសេចក្តីប្រកាសជាសកល ស្តីពី សិទ្ធិ មនុស្ស” ។



លោក Nuland បានបន្តលើកឡើងអំពីក្តីបារម្ភមួយចំនួន ដែលក្រុមអង្គការសង្គមស៊ីវិល ថ្នាក់តំបន់ បានរិះគន់ក្នុងនោះមាន“គោលគំនិត នៃវប្បធម៌”ក្នុងការកំណត់ការអនុវត្តសិទ្ធិ “កម្រិតថ្មីនៃ សិទ្ធិមនុ ស្ស” និងភាសាដែលថា “សិទ្ធិបុគ្គលស្ថិតក្រោមសិទ្ធិវេតូរបស់ក្រុម” ។ លោកបន្តថា អាស៊ានឥ ឡូវ នេះ “មានឱកាស”ពង្រឹងសេចក្តីប្រកាស តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយនឹងសង្គមស៊ីវិល ។

អនុប្រធានផ្នែកសិទ្ធិមនុស្សនៃអង្គការអាដហុក បានលើកឡើងដូចលោក Nuland ផងដែរថា ៖ “យើង សូមអំពាវនាវដល់ គណៈកម្ម ការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស” ឱ្យលើក កម្ពស់ គុណភាពនៃឯកសារ មុនពេលឯកសារនេះក្លាយជាអនុសញ្ញា ។ មុន ពេលវាចង កាតព្វកិច្ចផ្លូវច្បាប់ ត្រូវមានកិច្ចពិគ្រោះយោបល់បន្ថែមទៀតជាមួយនឹងសង្គមស៊ីវិល ។

លោក Phil Robertson អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាន​ហៅ​សេចក្តី​ថ្លែង​ការណ៍​របស់​សហរដ្ឋ​អាមេរិក​ថា “ជា​សេចក្តី​ថ្លែង​ការណ៍​ល្អ”​ដោយ​វា​កំណត់​បង្ហាញ​ពីក្តី​បារម្ភ​សំខាន់​របស់​អង្គការ​សង្គម​ស៊ីវិល ៕

No comments:

Post a Comment

yes