កំពូលស្រ្តីសហគ្រិនម្នាក់ក្នុងចំណោម៣០នាក់
នេះគឺជាលក្ខណៈពិសេស ឬជាគន្លឹះរបស់បុគ្គលជោគជ័យដែលផបហ្សូន អាស៊ីលើកយកមក ដើម្បីជម្រាបជូនដល់ប្រិយមិត្តដូចតទៅ៖
ឈ្មោះ | ក្រុមហ៊ុន | កាលបរិច្ឆេត | បេសកកម្ម |
Amanda Marcotte | Pandagon | 26-Nov-01 |
Amanda បានដំណើរការblog មួយដ៍ល្បីល្បាញនិយាអំពីស្ត្រីនិយមនិងនយោបាយ។Marcotte មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅពេលដែល John Edwardស្នើរអោយនាងជួយដំណើរការនៃ blogប្រធានាធិបតេយ្យ។
|
Ariana Huffington | Huffington Post | 09-May-05 |
បើតាម Technorati បានអោយដឹងថាAriana Huffington គឺជាស្ត្រីម្នាក់ដែលមានភាពជោគជ័យយ៉ាងខ្លាំងទៅលើកំពូលBlogល្បីៗ ក្នុងប្រព័ន្ធអ៊ីនធឺនេតនៅលើពីភពលោក
|
Ashley Qualls | What Ever Life | 2004 |
នៅឆ្នាំ២០០៤ Ashley Qualls បានបង្កើតវិបសាយមួយមានឈ្មោះថា What Ever Life.com ដែលបានទាក់ទាញមនុស្សវ័យជំទង់រាប់លាននាក់ចូលមើលវិបសាយរបស់នាង។
|
Barbara Feldman | Surfnetkids.com | 29-Jun-05 |
Barbara Feldman គឺជាស្ថាបនិករបស់ក្រុមហ៊ុនSurfnetkid.comដែលជាក្រុមហ៊ុនវិបសាយមួយមានការចាប់អារម្មណ៍ពីអ្នកចូលមើលជាង៦០០ ០០០នាក់ក្នុងរយះពេល១ខែៗ។ អត្តបទជាង៨០០០០ច្បាប់ និងសៀវភៅអេឡិចត្រូនិច(E-Book) ដែលនាងបានបោះពុម្ភត្រូវបានលក់យ៉ាងសកម្មនៅលើប្រព័ន្ធអ៊ីនធឺនេត។
|
Carrie Wilkerson | The Barefoot Executive | 2007 |
Carrie បានចាប់ផ្ដើមដំណើរការក្រុមហ៊ុនThe Barefoot Executive នៅថ្ងៃទិ២៧ខែសីហាឆ្នាំ២០០៧មានហើយមានសហគ្រិនអ៊ីនធឺនេតនិងអ្នកគាំទ្រជាង១០០ ០០០នាក់។
|
Caterina Fake | Flickr | 26-Jun-05 |
Caterinaបានសហការជាមួយ Stewart Butterfield បង្កើតនូវវិបសាយ Flickrហើយបន្ទាបត្រូវបានទទួលទិញដោយYahooនៅឆ្នាំ២០០៥។
|
Catherine Cook | MyYearBook.com | 27-Jun-05 |
នៅពេលដែលមានអាយុ១៥ឆ្នាំបានបង្កើតក្រុមហ៊ុនវិបសាយ My YeaBook ដែលមានសមាជិកចូលរួមវិបសាយរបស់នាងរហូតដល់ជាង ៣លាននាក់ទូទាំងពិភពលោក ហើយរកចំនូលបានពីការលក់រាប់លានដុល្លារក្នុងមូយឆ្នាំ។
|
Cyan Ta’eed | Eden Creative | 2006 |
Ta’eed គឺជាសហស្ថាបនិករបស់ក្រុមហ៊ុនEden Creative ជារាងរាល់ខែវិបសាយរបស់នាងបានទាក់ទាញអ្នកទស្សនាប្រមាណជាង១០លាននាក់ចូលមើល blogរបស់ពួកគេ ហើយទទួលបានចំនូលរាប់លានដុល្លាក្នងមួយឆ្នាំ។
|
Eileen Gittins | Blurb | 26-Jun-05 |
Elieen គឺជាសហស្ថាបនិក ហើយក៍ជានាយប្រតិបត្តរបស់ក្រុមហ៊ុន Blurb ដែលមានផលទុនប្រមាណជា១លានដុល្លាកើនដល់៣០លានដុល្លាក្នុងរយះពេល២ឆ្នាំ។
|
Elaine Wherry | Meebo | 01-Sep-05 |
Elaine គឺជាសហស្ថាបនិករបស់ក្រុមហ៊ុនMeebo ដែលជាវិបសាយមួយបំរើនូវសេវាកម្មផ្ញើរសារទាន់ចិត្តដែលអ្នកប្រើនៅលើBrowser របស់អ្នក និងជាវិបសាយដែលទទួលការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ប្រមាណជា៤០ ០០០ ០០០នាក់រៀងរាល់ខែ។
|
Erin Jansen | NetLingo.com | 21-Jun-05 |
Erin គឺជាសហគ្រិនជើងចាស់ម្នាក់និងជាស្ថាបនិករបស់នៃ Award- Winning Web Site តាំងពីឆ្នាំ១៩៩៤មកម្លេះ។
|
Gina Bianchini | Ning | 01-Oct-05 |
Gina គឺជាសហស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនNing ដែលរួមមានបណ្ដាញសង្គមចំនួន១ ០០០ ០០០ អត្រាកំណើននៃបណ្ដាញសង្គមថ្មីមានស្ទើរតែរហូតដល់៤០០០ក្នងថ្ងៃនីមួយៗ
|
Gina Trapani | Lifehacker | 01-Jan-05 |
Gina Trapani គឺជាអ្នកបច្ចេកវិទ្យា bloggerអ្នកនិពន្ធសៀវភៅ និងជាProgrammerទៀតផង។ Gina Trapani បានស្ថាបនាវិបសាយLifehacker នៅឆ្នាំ២០០៥ ហើយសៀវភៅជំនាន់ថ្មី ដែលGina Trapani បានបោះពុម្ភមានដូចជា Upgrade Your Life: The Lifehacker Guide to Working Smarter, Faster, Betterដែលទទួលការគាំទ្របំផុត។
|
Heather Armstrong | Dooce | 01-Feb-01 |
Heather Armstrong បានចាប់ផ្ដើមនូវវិបសាយDooce កាលពីថ្ងៃទី០១ខែកុម្ភះឆ្នាំ២០០១ ហើយជាblog មួយទាក់ទាញប្រិយអ្នកអានរាប់លាននាក់ចូលមើលវិបសាយរបស់នាង។
|
Juliette Brindak | Miss O and Friends | 22-Jun-05 |
Juliette ផ្ដើមមានគំនិតបង្កើតក្រុមហ៊ុនMiss O and Friends នៅពេលដែលនាងមានអាយុ១០ឆ្នាំ ឥឡូវនេះនាងមានអាយុ១៩ឆ្នាំពាណិជ្ជកម្មរបស់នាងមានតំលៃរហូតដល់១៥លានដុល្លា និងមានការចូលមើលពីក្មេងស្រីរាប់លាននាក់។
|
Justine Ezarik | iJustine | 27-Jun-05 |
ដោយការចាប់ផ្ដើមជាមួយនិងទំព័រផ្សព្វផ្សាយតាមរយះiPhone ចំនួន៣០០ទំព័រ ឥឡូងនេះ Justine Ezarik ក្លាយជាតារាRock ល្បីល្បាញម្នាក់នៅលើបណ្ដាញសង្គមដូចជាមានកាគាំទ្រពីប្រិយមិត្តរាប់លាននាក់នៅក្នុងYou Tubeនិងអ្នកគាំទ្រ Twitter ជាង៥០០ ០០០នាក់ថែមទៀត។
|
Kim Polese | SpikeSource | 25-Jun-05 |
Kim Karin Polese គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនSpikeSource និងជាមនុស្សម្នាក់ដែលសំខាន់របស់ Silicon Valley ក្នុងកឡុងសម័យកាលអ៊ីនធឺនេតdotcom era។នៅឆ្នាំ១៩៩៧ នាងបានបង្កើតទស្សនាវដ្ដីTime Magazine ដែលនិយាយពីមនុស្សមានឥទ្ធិពលទាំង២៥នាក់របស់ជនជាតិអាមេរិច។
|
Lisa Stone | Blog Her | 01-Feb-05 |
Lisa គឺជាស្ថាបនិករបស់ក្រុមហ៊ុនBlogHerដែលបានទាក់ទាញស្ត្រីជាង១៤លាននាក់ចូលមើលវិបសាយរបស់នាងតាមរយះការធ្វើ សន្និសីទ Internet Site និងចេញផ្សាយតាមបណ្ដាញសង្គមជារៀងរាល់ខែ។
. |
Lisa Sugar | Pop Sugar | April 2006 |
Lisa គឺជាកំពូលស្ត្រីblogger ម្នាក់ បណ្ដាញblog របស់Lisa គឺត្រូវបានផ្ដល់ដោយ វិនិយោគដោយSequoia ជាអ្នកដែលបានផ្ដល់វិនិយោគជាមួយGoogleនិងYoutubeឥឡូវវិបសាយរបស់នាងជាវិបសាយដ៍ធំមួយនៅលើបណ្ដាញអ៊ីនធឺនេត។
|
Louise Wannier | MyShape | 26-Jun-05 |
Louise Wannier បានដំណើរការក្រុមហ៊ុនអន៍ឡាញ MyShape ដោយ ទទួលការចាប់អារម្មណ៍ពីប្រិយមិត្តជាច្រើន លើសេវាកម្មគ្រឿងតុបតែងនិងសំលៀកបំពាក់ស្ត្រីដែលផ្ដោតទៅលើទំហំ ខ្នាតរូបរាងកាយ ចំនង់ចំនូលចិត្ត និងStyleរបស់ស្ត្រី។
|
Maria Andros | Social Media Traffic Blueprint |
Maria បានជួយមនុស្សបង្កើតនូវភាពរីករាយជាមួយបណ្ដាញសង្គម Social Media Traffic Blueprint របស់នាង។ថ្មីៗនេះ នាងបានទទួលមនុស្សចំនួន១០០នាក់ចូលរួមកម្មវីធីបង្រៀនរបស់នាង ដែលក្នុងមួយនាក់ត្រូវចំនាយទឹកប្រាក់ចំនួន២៥០០ដុល្លារ។
| |
Meg Frost | Cute Overload | 2005 |
Meg Frost បានធ្វើពាណិជ្ជកម្មក្រុមហ៊ុនCute Overload បានទាក់ទាញមនុស្សរាប់សែននាក់ចូលមើលវិបសាយសត្វចិញ្ជឹមដ៍គួរអោយស្រលាញ់របស់នាង។
|
Meg Hourihan | Blogger.com | 21-Jun-05 |
Meg Hourihan គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Pyra Labs ជាក្រុមហ៊ុនមួយបានបង្កើតនូវSoftware Blogger ផ្ទាល់ខ្លួន ដែលត្រូវបានទទួលទិញដោយក្រុមហ៊ុនGoogleជាមួយនិងទឹកប្រាក់ដ៍ច្រើនសន្ធឹកសន្ធាប់។
|
Mena Trott | Six Apart | 23-Jun-05 |
Mena Trott គឺជាសហស្ថាបនិករបស់Six Apart និងជាអ្នកបង្កើតMovable Type & TypePad។
|
Michelle Malkin | Michelle Malkin | June 2004 |
Michelle បានបង្កើតនូវវិបសាយមួយឈ្មោះ Michelle Malkin និយាយពីពត័មាន នយោបាយដែលបានទាក់ទាញអ្នកចូលមើលវិបសាយរបស់នាងជិត២០០ ០០០នាក់ក្នុងមួយថ្ងៃ។
|
Penelope Trunk | Brazen Careerist | March 2006 |
Penelope គឺជាស្ត្រីម្នាក់ដែលគួរអោយយកគំរូតតាម ជាមួយនិងការចាប់ផ្ដើមវិបសាយផ្ទាល់ខ្លួនរបស់អ្នកស្រីមានអ្នកចូលអានចំនួន ៣០ ០០០ នាក់។
|
Nancy J Price | she knows | 1999 |
Nancy សហស្ថាបនិករបស់ក្រុមហ៊ុនSheKnows បានសាងភាពអស្ចារ្យដោយបានទាក់ទាញអ្នកចូលមើលចំនួន ៧.៥លានាក់(Monthly Unique Visitors)និង៧៦លាននាក់សំរាប់Page Views( Monthly Page Views)ជារៀងរាល់ខែ។
|
Natalie Massenet | Net-A-Porter | 22-Jun-05 |
អស់រយះពេល៨ឆ្នាំទៅហើយដែលនាងមិនមានមុខនៅលើប្រព័ន្ធអ៊ីនធឺនេត នៅឆ្នាំនេះបានNatalis Massenet សាងឯកត្តកម្មល្បីល្បាញដោយរកចំនូលបានជាង៣៧លានផោនជាមួយក្រុមហ៊ុនNet-A-Porterគឺជាវិបសាយដែលមានភាពពេញនិយមនៅលើពិភពលោក។
|
Rachna Kingston | Entheos | 30-May-08 |
Rachna Kingston គឺជាស្ត្រីម្នាក់មេផ្ទះដែលបានដំណើរការក្រុមហ៊ុន Entheos វនិយោគទៅលើ Web Design វិបសាយនិងមានការទាក់ទាំញអ្នកចូលមើលជាង១លាននាក់ក្នុងមួយខែ។
|
Xeni Jardin | Boing Boing | 22-Jun-05 |
Xeni គឺជានិពន្ធនាយកមួយរូបរបស់ Blogមួយក្នុងចំនោមblog ទាំង៥នៅលើពិភពលោកគឺ Boing Boing។
|
No comments:
Post a Comment
yes