Monday, December 24, 2012

សុទ្ធ​ម៉ារី​កំពុង​បញ្ចោញ​សាច់​ដុំ​ប​​ង្ក្រា​ប​ពល​រដ្ឋ​ក្រីក្រ​ដឹក​កូន​ឈើ​តែ​ឈ្មួញ​ធំៗ​រក្សា​ទុក


នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់ថ្ម សុទ្ធ ម៉ារី ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ធ្វើ​ការ​រិះ​គន់​ដោយ​ចំៗ​ថា បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​បាន​តែ​ជន​ក្រីក្រ​ដឹក​កូន​ឈើ និង​អុស​ដែល​រក​ស៊ី​ព្រឹក​ខ្វះ​ល្ងាច​ប៉ុណ្ណោះ ។ ចំណែក​ក្រុម​ឈ្មូញ​ដឹក​ឈើ​ធំៗ​វិញ​ត្រូវ​បាន​លោក​រក្សា​ទុក ។

ក្រុមប្រជាពលរដ្ឋបន្តថា ពួកគាត់បានយកលុយអង្គការដើម្បីទិញគោយន្ត កន្ត្រៃសម្រាប់ដឹក កូន ឈើនិងអុសគ្រាន់បានជួយដល់ជីវភាពខ្លះ ប៉ុន្តែត្រូវ បានមេព្រៃចាប់យកមករក្សាទុក ហើយប្រ ជាពលរដ្ឋខ្លះត្រូវគេចាប់បញ្ជូន ទៅតុលាកាទៀតផង ។

មន្ត្រីអង្គការឃ្លាំមើលបទល្មើសព្រៃឈើបានអះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនិងដឹក ជញ្ជូន ឈើក្នុងដែនសមត្ថកិច្ចរបស់ សុទ្ធ ម៉ារី បានកំពុងកើតមានយ៉ាងក្តៅគគុកបំផុត ក្នុងនោះដែរ ដូចជាការកាប់ឈើក្នុងតំបន់ព្រៃអង្គតែន ៩៩ នឹងទំរីងជាដើម ។


មន្ត្រីឃ្លាំមើលបន្តថា ក្រុមពួកឈ្មួញបានសម្រុកកាប់ឈើនឹងដឹកជញ្ជូនឈើចេញពីស្រុកសណ្តាន់នឹងស្រុកសន្ទុករួមទាំងព្រៃហាម ឃាត់យ៉ាងអនាធិបតេយ្យឆ្លងកាត់ក្រោមក្រសែភ្នែក សុទ្ធ ម៉ារី ដោយគ្មានការបង្ក្រាបតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ។

បើទោះបីនាយករដ្ឋមន្ត្រីធ្លាប់ប្រកាសព្រមានឱ្យសមត្ថកិច្ចធ្វើកាទប់ស្កាត់បទល្មើស និងធ្វើការដោះដូរនាយសង្កាត់ រហូតដល់ដក លោក ទី សុគន្ធ យ៉ាងណាក៏ដោយ ក៏សុទ្ធ ម៉ារី នៅតែផ្គើនទៅនឹងបទបញ្ជា ដដែលក្នុងការបើកដៃអោយឈ្មួញដឹកជញ្ជូនឈើបានដោយ សេរីទៅលក់នៅតាំងគោក, រំលង និងស្គន់ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាមយ៉ាងរំភើយ ។

ប្រភពបានបន្តថា ផ្នែកកំពង់ថ្មបានក្លាយទៅជាតំបន់ដឹកជញ្ជូនឈើឆ្លងកាត់គ្រប់ប្រភេទ ដូចជាករណីបទល្មើសឈើគ្រញូង ក្នុងមួយ យប់ៗមិនក្រោមពី៣០ គ្រឿងប្រភេទរថយន្តស៊េរីទំនើបៗមកពីខេត្តសៀមរាប,ឧត្តរមានជ័យនិងខេត្តព្រះវិហារមិនត្រូវបាន សុទ្ធ ម៉ារី ធ្វើការបង្ក្រាបនោះទ្បើយ រួមទាំងឈ្មួញឈើធំៗមកពីស្រុកសណ្តាន់ទៀតផង ។ គេដាក់ការសង្ស័យថា ក្រុមឈ្មូញប្រើទឹកលុយទិញ ទឹកចិត្តមន្ត្រីមានភារកិច្ចមានតួនាទីបង្ក្រាបអស់ហើយ ។

តាមប្រភពបន្តថានៅទឹកដីកំពង់ថ្មមានរោងសិប្បកម្មកែឆ្នៃឈើរាប់រយកន្លែងសុទ្ធតែខុសច្បាប់ដោយកន្លែងនិមួយៗ មានឈើហ៊ុបមូល​ធំៗ​ដែល​បាន​កាប់​មក​ពីតំបន់​ហាម​ឃាត់​ដោយ​មាន​ការ​បើកដៃ​ពី​លោក តូ សុធា នាយ​សង្កាត់​តាំង​ក្រសាំង​និង​សុទ្ធម៉ារី ទើប​​សកម្ម​ភាព​នេះ​ចេះ​តែ​បន្ត​កាន់​តែ​ខ្លាំង​ទ្បើងៗ ។

សេចក្តីរាយការណ៍បន្តថា តូសុធានឹងសុទ្ធម៉ារីបានពង្រាយមន្ត្រីរបស់ខ្លួននៅតាមដងផ្លូវនិងច្រកសំខាន់ៗ ដើម្បីយកលុយពីឈ្មួញ ដឹកឈើគ្រប់ប្រភេទនិងមិនដែលឃើញបង្ក្រាបនោះទេ បើគេបង្ក្រាបបានតែពលរដ្ឋក្រីក្រតែប៉ុណ្ណោះ ហើយមេព្រៃសកម្មជាងគេ ឈ្មោះ អៀង ដែលពូកែធ្វើបាបប្រជាពលរដ្ឋ ។

មន្ត្រីសង្គមស៊ីវិលបានលើកទ្បើងថា មេព្រៃគួរតែចាប់ឈ្មួញឈើធំៗជាជាងការចាប់ពលរដ្ឋក្រីក្រ ដែលរកស៊ីបានព្រឹក ខ្វះល្ងាច ហើយ បញ្ហានេះ រាជរដ្ឋាភិបាលក៏ដូចក្រសួងពាក់ព័ន្ធត្រូវតែដាក់សម្ពាធទៅលើមេព្រៃដែលមិនបានទប់ស្កាត់តាមបទបញ្ជា ធ្វើឱ្យព្រៃឈើ ចេះតែរលាយទៅៗ ដោយសារពួកគេប្រព្រឹត្តអំពើពុករលួយ ។ ដូច្នេះអង្គភាពប្រឆាំងអំពើពុករលួយគួរតែដាក់ឈ្មោះមេព្រៃពាក់ ព័ន្ធខាងលើក្នុងបញ្ជីខ្មៅផង ៕

No comments:

Post a Comment

yes