ថ្លែងពីខេត្តតាកែវកាលពីម្សិលមិញ មេដឹកនាំខ្មែរបានធ្វើការរិៈគន់ទៅលើខិត្តប័ណ្ណឃោសនារបស់គណបក្សសង្គ្រោះជាតិ ដែលពុំបានប្រើពាក្យ «រាជ» ពីខាងមុខរដ្ឋាភិបាលដោយដាក់ត្រឹមតែ «រដ្ឋាភិបាល» នោះថា ជាពួកសាធារណៈរដ្ឋ។
លោក ហ៊ុន សែន បានលើកឡើងនៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋថា «គេឈ្នះ ហើយនឹងធ្វើរដ្ឋាភិបាល គេអត់ហៅ រាជរដ្ឋាភិបាលទេ គេហៅរដ្ឋាភិបាល … អ៊ីចឹងទេ ប្រហែលជាក្រុម សាធារណៈរដ្ឋ»។
នាយករដ្ឋមន្ត្រីខ្មែររូបនេះបានបញ្ជាក់បន្ថែមថា អ្វីដែលបានលើកឡើងក្នុងខិត្តប័ណ្ណគឺជាចេតនារបស់គណបក្សប្រឆាំង ក្នុងគោលដៅរំលាយចោលរបបរាជានិយមបច្ចុប្បន្ន «ប្រាប់ឲ្យគេកែ ប៉ុន្តែចេតនា នៃការធ្វើខិតប័ណ្ណនេះ មិនមែនមនុស្សតូចតាចទេ មេដឹកនាំអនុញ្ញាតិ ឲ្យធ្វើបែបនេះ ហើយប្រើពាក្យត្រឹមតែ រដ្ឋាភិបាលទេ អ៊ីចឹងចេតនារំសាយចោល រាជានិយម… ព្រោះក្រុមនេះ ក៏ជាក្រុមពីឆ្នាំ១៩៧០មកដែរ…»។
សេចក្ដីថ្លែងនេះបានធ្វើឡើងបន្ទាប់ពីការរកឃើញខិត្តប័ណ្ណឃោសនារបស់គណបក្សសង្គ្រោះជាតិដែលពុំបានដាក់ភ្ជាប់ពាក្យ «រាជ» ពីខាងមុខ រដ្ឋាភិបាល៕

No comments:
Post a Comment
yes