Monday, December 31, 2012

ខ្មែរអ្នកស្នេហាជាតិទោះទៅដល់ទីណាក៏មិនភ្លេចខ្មែរដូចគ្នានិងជាតិឡើយ ដែលខុសពីអ្នកក្បត់ផលប្រយោជន៏ជាតិ រស់នៅក្នុងប្រទេសហើយនៅតែក្បត់ទៀត

ខ្មែរអ្នកស្នេហាជាតិ និងស្រលាញ់ប្រជាពលរដ្ឋកម្ពុជា
ក្រុមជនក្បត់ផលប្រយោជន៏ជាតិ និងពលរដ្ឋ ខំប្រឹងស្រែកការពារយួន
ដែលជាចៅហ្វាយ

ខ្មែរដែលមានឧត្តមគិជាតិ បើទោះបីជាទៅរស់នៅដល់ទីកន្លែងណាក៏ដោយ ក៏នៅតែស្រលាញ់ ជាតិ និងស្មោះត្រង់ចំពោះជាតិជានិច្ច ក្នុងនោះមិនថាតែជាការធ្វើបាបមកលើរូបរាងកាយ និង ផ្លូវអារម្ភក៏ដោយ ព្រោះមនសិការជាតិនេះគឺមិនអាចនិងត្រូវលប់ចេញពីបេះដូងអ្នកស្នេហាជាតិ បានឡើយ ។

យ៉ាងណាម៉ិញ ដូចជាលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលសព្វថ្ងៃលោកកំ​ពុងតែរស់នៅក្រៅប្រទេស ដោយការតាមធ្វើបាបឥតឈប់ឈរពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន តែទោះជាយ៉ាងណាឧត្តមគតិស្នេហាជាតិរបស់លោក គឺស្ថិតនៅជាប់ប្រជាពលរដ្ឋ ខ្មែរជានិច្ច ។

លោក សម រង្ស៊ី បានបំពេញបេសកកម្មការងាររបស់លោកយ៉ាងយកចិត្តទុកដាក់ជាទីបំផុត​នៅ​ក្រៅប្រទេស ដើម្បីធ្វើយ៉ាងណានៅឆ្នាំ២០១៣នេះសង្គ្រោះប្រទេសកម្ពុជា និងប្រជាពលរដ្ឋ​ខ្មែរចេញពីកណ្តាប់ដៃរបស់អ្នកកាន់អំណាចសព្វថ្ងៃឲ្យបាន ព្រោះជាតិ និង​ពលរដ្ឋខ្មែររង​ទុក្ខ​មហាទារុណជាទីបំផុតក្រោមការគ្រប់គ្រង ​និងដឹកនាំដោយគណបក្សប្រជាជន ​ដែលមាន​លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីដែលកាន់អំណាចអស់រយៈពេលជាង៣០ កន្លងមកនេះ ។


ជារៀងរាល់ថ្ងៃលោក សម រង្ស៊ី បានកំពុងតែធ្វើតំណើរទៅតាមបណ្តាប្រទេសនានានៅលើពិ ភពលោកដើម្បីធ្វើការជំរាបប្រាប់មេដឹកនាំនៅលើពិភពលោកទាំងអស់ឲ្យបានដឹងពីការដឹកនាំ ប្រទេសតាមរបៀបផ្តាច់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក៏ដូចជាចុះទៅជួបជា​មួយនិង​ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសតាមបណ្តាប្រទេសផ្សេងៗ ដើម្បីធ្វើការជំរាបជូនពួក​គាត់​នូវព្រឹត្តិការណ៏នយោបាយថ្មីរបស់កម្ពុជា ឲ្យពួកគាត់បានជ្រាប ជាពិសេសគឺ​ការដឹក​នាំ​បែប​អសមត្ថភាពរបស់លោក ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេស​ដែល​ក្រីក្រជាងគេស្ថិតនៅក្នុងចំណោមប្រទេសដែលជាសមាជិកអាស៊ាន និងបានធ្វើឲ្យប្រទេស​កម្ពុជា ជំពាក់បំណុលបរទេសរាប់ពាន់លានដុល្លា ដែលជាការប្រព្រឹត្តអំពើពុករលួយរបស់ខ្លួន​និងក្រុមខ្លូនដើម្បីធ្វើមានបាន ដែលធ្វើឲ្យប្រទេសកម្ពុជាជាប់ឈ្មោះជាប្រទេសដែលពុករលួយ​ក្នុងកំរិតមួយដ៏ខ្លាំងផងដែរ ។

ប្រទេសកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជន បានធ្វើឲ្យប្រទេសនេះជិតធ្លាក់ចូលទៅ​ក្នុង​រណ្តៅជ្រោះមរណៈហើយ ដោយសារតែការល្មោភនិងអំណាចរបស់មេដឹកនាំសព្វថ្ងៃ ដែល​មិនចង់ឲ្យអ្នកឯណាផ្សេងមកដឹកនាំប្រទេសកម្ពុជាជំនួសខ្លួននោះ លុះត្រាតែខ្លួនស្លាប់បាត់ប​ង់​អាយុជិវិតនៅលើលោកយើងនេះ ។

តែទោះជាយ៉ាងណាលោក ហ៊ុន សែន មិនអាចសម្រេចដូចអ្វីដែលជាការចង់បានរបស់ខ្លួន ឡើយ ព្រោះអ្នកស្នេហាជាតិ នៅគ្រប់ទីកន្លែងនៅពេលនេះបានរួមកម្លាំងគ្នាតែមួយ ដើម្បីធ្វើ​ការសង្គ្រោះប្រទេសជាតិ និងពលរដ្ឋកម្ពុជាដែលគ្រប់គ្រងដោយមនុស្សតែម្នាក់ ដែលមាន​មហិច្ឆិតាល្មោភនិងអំណាចជ្រុលនេះ ។

នេះគឺជាមនសិការ ឧត្តមគតិអ្នកស្នេហាជាតិ ទោះជានៅទីណា ទៅដល់ទីណា ប្រសិនបើជាតិ ជួបគ្រោះអាសន្ន គឺតែងតែព្រួតដៃគ្នា ចងកម្លាំងជាធ្លុងមួយដើម្បីធ្វើការតទល់ជាមួយនិងគូ​បដិបក្ស ដើម្បីសង្គ្រោះជាតិ ចេញពីគ្រោះមហន្តរាយនោះ ។ ដូចនេះហើយគណបក្សកាន់​អំណាចសព្វថ្ងៃ គឺខ្លាចពីសន្ទុះ និងកម្លាំងអ្នកប្រជាធិបតេយ្យយ៉ាងខ្លាំង ដោយសារតែគេធ្វើការ អង្កេតទៅឃើញថា ប្រជាពលរដ្ឋខ្មែរដែលជាអ្នករងគ្រោះសព្វថ្ងៃ និងអ្នកស្នេហាជាតិទាំង​អស់​បានមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ដើម្បីធ្វើការសង្គ្រោះជាតិ ឲ្យបានជា​ដាច់​ខាត​នៅឆ្នាំ២០១៣ខាងមុខនេះ ។

ជាមួយគ្នានេះផងដែរ លោក ប៉ុល ហំម អនុប្រធានគណបក្ស សង្គ្រោះជាតិ បណ្តុះអាសន្ន
លោកបានមានប្រសាសន៏ដោយធ្វើការជំរាបបញ្ជាក់ជូនជាថ្មីថា ខ្មែរយើងដែលជាអ្នកស្រ​លាញ់​ជាតិ មិនថានៅក្នុងស្រុក មិនថានៅក្រៅស្រុកឡើយ មនសិការរបស់ពួកគាត់មិនមាន​អ្នកណាអាចមកបំផ្លាញ និងកម្ទេចបានឡើយ គឺនៅដក់ជាប់ក្នុងបេះដូងរបស់ពួកគាត់ជានិច្ច ពួកគាត់ហ៊ានជំនះគ្រប់ឧបសគ្គ ដោយមិនគិតពីទុក្ខលំបាក ឬការនឿយហត់របស់ខ្លួនឡើយ​ដោយពួកគាត់ដឹងតែម្យ៉ាងគត់គឺធ្វើយ៉ាងណាដើម្បីតែជាតិ និងពលរដ្ឋប៉ុណ្ណោះ ។
លោក ប៉ុល ហំម បានបន្ថែមទៀតថា តែចំពោះអ្នកដែលមានសារធាតុជាអ្នកក្បត់ជាតិ បើទោះ បីជាអ្នក​នោះនៅតែនិងស្រុកខ្មែរ ទទួលទានបាយនៅស្រុកខ្មែរ ស្នាក់នៅនិងស្រុកខ្មែរក៏ដោយ ក៏គេនៅតែមិនអាចលប់បំបាត់នូវគំនិតអាក្រក់ក្បត់ជាតិបានឡើយ គឺក្បត់នៅតែក្បត់ដដែល ដែលយើងមិនអាចកែប្រែបានទេ ក្នុងនោះសូម្បីតែមេដឹកនាំប្រទេសមហាអំណាចលើកឡើង​ចំៗហើយ អ្នកដែលក្បត់ផលប្រយោជន៏របស់ជាតិគឺឆ្លើយយករួចខ្លួនតែប៉ុណ្ណោះ មិនព្រមធ្វើ​ការកែប្រែឡើយ ។

អនុប្រធានគណបក្ស សង្គ្រោះជាតិ បណ្តុះអាសន្នលោក ប៉ុល ហំម បានមានប្រសាសន៏បន្ត ទៀតថា នៅពេលនេះយើងដែលជាអ្នកប្រជាធិបតេយ្យ តំណាងឲ្យគណបក្ស សង្គ្រោះជាតិ  យើងបានធ្វើការទាមទារយ៉ាងខ្លាំងក្នុងការឲ្យមានការគោរពសិទ្ធមនុស្ស លទ្ធិប្រជាធិបតេយ្យ បូរណៈភាពទឹកដីជាដើម ។ល។ ក្នុងនោះយើងបានធ្វើឥ្យពួកគាត់ទទួលបានសិទ្ធិសេរីភាព ចាប់ពីពេលនេះទៅហើយផងដែរ ដូច្នេះប្រសិនបើយើងមានសិទ្ធិសេរីភាពទៅហើយនោះ យើងត្រូវតែស្គាល់ថាធាតុអ្វីដែលជាធាតុល្អ និងធាតុអ្វីដែលជាធាតុអាក្រក់ គឺយើងត្រូវតែចេះ ប្រើសិទ្ធិអំណាចរបស់ខ្លួន ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ដើម្បីកុំឲ្យចាញ់ពួកអន្តោប្រវេសន៏ ខុសច្បាប់ ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជា ហើយពួកអស់ទាំងនោះមានសិទ្ធិយ៉ាង ពេញលិញក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសជំនួសយើងដែលជាប្រជាពលរដ្ឋរស់ នៅលើដីកំណើតរបស់ខ្លួននោះ ។

លោក ប៉ុល ហំម បានបន្តទៀតថា ក្នុងនោះផងដែរយួនដែលមានមហិច្ឆិតាចង់លេប​ត្រ​បាក់​
ទឹកដីកម្ពុជា ដែលមានគណបក្សកាន់អំណាចធ្វើជាកូនជឹង ឥឡូវនេះគេ​ឈប់​ច្បាំង​គ្នាជា​មួយ​ខ្មែរ​យកដីហើយ គឺគេរកវិធីបញ្ជូនជនស៊ីវិលរបស់គេមករស់នៅក្នុងស្រុកយើង​វិញ​ដើម្បីឲ្យ​ជន​ជាតិរបស់គេមករស់នៅលើដីខ្មែរកាន់តែច្រើនឡើងៗ ពីព្រោះវាមានគំរូ​កាល​ពី​សម័យកម្ពុជា​ក្រោម គឺគេមិនចាំបាច់លើកទ័ពទេ គេបញ្ជូនជនជាតិរបស់គេមករស់នៅកាន់​តែ​ច្រើនយូរៗទៅ​យើងដែលជាម្ចាស់ស្រុក បានក្លាយទៅជាជនជាតិភាគតិចវិញម្តង ។ ហើយ​ដល់ពេលយើង​និយាយបែបនេះ គេថាយើងគឺជាអ្នកប្រកាន់ពូជសាស អ្នកជាតិនិយមចង្អៀត​ចង្អុលទៅវិញ ដែលជាការចោទប្រកាន់ខុសទាំងស្រុង ។

អ្នកដឹកនាំប្រទេសសព្វថ្ងៃគឺជាអ្នកដឹកនាំដែលគិតតែពីប្រយោជន៏ និងអំណាចរបស់ខ្លួនតែមួយ ប៉ុណ្ណោះ ក្រៅពីនេះគឺគេមិនបានយកគំនិតគិតអ្វីនោះឡើយ បើទោះបីជាជាតិធ្លាក់ចុះដុនដាប ដល់កំរិតណាក៏ដោយ ។ តែសំណាងប្រទេសកម្ពុជាពេលនេះ បានអ្នកប្រជាធិបតេយ្យ អ្នក​ស្នេ​ហា​ជាតិ រួមកម្លាំងគ្នាជាសម្លេងតែមួយដើម្បីធ្វើការសង្គ្រោះប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ​បានទាន់ពេលវេលានៅពេលនេះ បើទុកតែបន្តិចទៀតជាតិខ្មែរនិងត្រូវរលាយ​សូន្យ​ ដូចជា​ក្រ​មួន ​ត្រូវថ្ងៃជាក់ជាមិនខាន ។

ដូចនេះនៅឆ្នាំ២០១៣ដាច់ខាតអ្នកប្រជាធិបតេយ្យដែលតំណា​ងដោយគណបក្ស សង្គ្រោះ​ជាតិ ពិតជាយកឈ្នះលើអ្នកដឹកនាំសព្វថ្ងៃនេះ ហើយនិងធ្វើការដឹកនាំនាវាកម្ពុជា ឆ្ពស់ទៅរក ការរីកចំរើនជឿនលឿនដូចជាបណ្តាប្រទេសនានាមួយចំនួននៅក្នុងតំបន់ និងធ្វើឲ្យប្រជាពល រដ្ឋរស់នៅក្នុងជីវភាពមួយដ៏សមរម្យ ៕

No comments:

Post a Comment

yes