មេដឹកនាំសហជីពនានាគ្រោងនឹងធ្វើបាតុកម្មនៅក្នុងខែមករាដើម្បីតវ៉ាចំពោះ សេចក្តីសម្រេច របស់ សាលាដំបូងខេត្តស្វាយរៀងកាលពីសប្តាហ៍មុន ដែល បានដកការចោទប្រកាន់ចំពោះលោក ឈូក បណ្ឌិត អតីតអភិបាលក្រុង បាវិត ដែលជាជនសង្ស័យសំខាន់បំផុតក្នុងការបាញ់ប្រហារ លើកម្ម ការិ នី រោងចក្រកាត់ដេរបីនាក់ អំឡុងកូដកម្មហិង្សាមួយកាលពីដើមឆ្នាំនេះ ។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករ បានមានប្រសាសន៍ថា បាតុកម្ម នោះនឹងធ្វើឡើងនៅ ក្នុង សប្តាហ៍ទី ១ នៃខែមករា ដើម្បីតវ៉ាប្រឆាំងនឹងសេចក្តី សម្រេចរបស់តុលាការដែលលោកហៅថា “អយុត្តិធម៌”សម្រាប់កម្មការិនីរង គ្រោះទាំងបីនាក់ ។
លោក ជា មុនី បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា “យើងមិនអនុញ្ញាតឱ្យអភិបាលក្រុងដែល ជា ជនសង្ស័យនេះមានសេរីភាពទេ ព្រោះគាត់បាញ់ប្រហារមនុស្សតាមអំពើចិត្ត ។ យើងមិនចង់ឱ្យ ករណី ដូចគ្នានេះបន្តកើតឡើងនៅក្នុងសង្គមខ្មែរនោះទេ ។ យើងជឿជាក់ ១០០ភាគរយថា យើង តវ៉ាប្រឆាំងនឹងលោក ឈូក បណ្ឌិត នៅដើមឆ្នាំ២០១៣នេះ” ។
លោក អាត់ ធន់ ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានមាន ប្រសាសន៍ បន្ថែមថា “សហជីពសេរីកម្មករ នឹងមានការគាំទ្រពីសហព័ន្ធសហជីពប្រជាធិបតេ យ្យកម្មករ កាត់ ដេរ កម្ពុជា” ។
លោកបានមានប្រសាសន៍ថា “យើងនឹងគាំទ្ររាល់សហជីព និងសហគមន៍ណាដែលតវ៉ាប្រឆាំង លោក ឈូក បណ្ឌិត ”។ លោកបាន បន្ថែមទៀតថា “ទង្វើរបស់សាលាដំបូងខេត្តស្វាយរៀងបាន ធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្តលើប្រព័ន្ធតុលាការ” ។
គួររំលឹកថា អំឡុងពេលតវ៉ាកាលពីថ្ងៃទី ២០ ខែកុម្ភៈ នៅឯតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត សាក្សីជាច្រើនលើកឡើងថា លោក ឈូក បណ្ឌិត ដែលជាអភិបាលក្រុងបាវិតនាពេលនោះ បានបាញ់ប្រហារកម្មការិនីទាំងបីនាក់នេះ ។ ដំបូងឡើយ មានឈ្មោះជាជន សង្ស័យតែម្នាក់គត់នៅក្នុងការបាញ់ប្រហារនេះ គឺលោក ឈូក បណ្ឌិត ត្រូវបានសាលាដំបូងខេត្តចោទប្រកាន់ពីបទលហុ ចំពោះ ការបង្ករបួសស្នាមដោយអចេតនា ។ ប៉ុន្តែកាលពីសប្តាហ៍មុន តុលាការដដែលនេះបានដកការចោទប្រកាន់ទាំងអស់ ។ តុលាការនេះ ក៏បានចោទប្រកាន់មន្ត្រីនគរបាលម្នាក់ឈ្មោះលោក សរ ចន្ថា ផងដែរពីបទបង្ករបួសស្នាមដោយអចេតនា ពាក់ព័ន្ធនឹងការបាញ់ ប្រហារនេះ ។ ប៉ុន្តែលោក ចន្ថា បានបដិសេធចំពោះការចោទប្រកាន់នេះទាំងស្រុង ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិដែលមានមូលដ្ឋាននៅក្នុងបរីញូវយ៉ក បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍អំពាវ នាវឱ្យមានការស៊ើបិអង្កេតឯករាជ្យមួយពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ ។
លោក ប្រេដ អាដាម នាយកអង្គការយូមែនរ៉ាយវ៉ចប្រចាំអាស៊ីនេះ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អស់រយៈពេល ជាយូរមកហើយ ដែលព្រះរាជអាជ្ញា និងចៅក្រមត្រូវបានគេប្រើប្រាស់ជាឧបករណ៍សម្រាប់ការពារមន្ត្រីមានអំណាចកម្ពុជា។ សហ-គមន៍អន្តរជាតិគួរតែប្រើប្រាស់ករណីលោក ឈូក បណ្ឌិត ដើម្បីបញ្ចប់ការទទួលយករបស់ខ្លួនចំពោះភាពអយុត្តិធម៌នេះ” ៕
No comments:
Post a Comment
yes