សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 24, 2012

ការ​កាត់​ទោស​ឱ្យ​ឈូក​បណ្ឌិត​រួច​ខ្លួន​មិន​ខុស​ពី​លើក​ទឹក​ចិត្ត​ជន​ឧក្រិដ្ឋ​ឱ្យ​បន្ត​បាញ់​សម្លាប់​ខ្មែរ​ទៀត​ទេ

ជនល្មើស ឈូក បណ្ឌិត

វាដូចជាអយុត្តិធម៌បំផុត  ចំពោះជនរងគ្រោះដែលជាកម្មការិនីនៃរោងចក្របី នាក់ នៅ ខេត្ត​ស្វាយ​រៀង ដែលត្រូវបានខ្មាន់កាំភ្លើងដែលគេស្គាល់មុខ  និង ឈ្មោះនោះ គឺលោក ឈូក បណ្ឌិត អតីត​អភិ​បាលក្រុងបាវិត  ដែលស្ថិតនៅ ជាប់ព្រំដែនខ្មែរ-យួននាខេត្តស្វាយរៀង តែត្រូវបាន​សាលា​ដំបូង​ខេត្ត​ស្វាយ រៀងទម្លាក់ការចោទប្រកាន់ឬក៏កាត់ទោសឱ្យរួចខ្លួន ស្តីពីការបង្ករបួសស្នាម ឬបាញ់បោះ​ទៅ​លើជនរងគ្រោះកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១២ ។ ការ បង្ករបួសដោយខ្មាន់កាំភ្លើងនេះ ត្រូវបាន​តុលាការខេត្តស្វាយរៀងជួយបិទ បាំងនូវជនឧក្រិដ្ឋដៃដល់ដោយបន្ធូរបន្ថយទោសថា  ជាអចេតនា ឬក៏ឆ្លើយ យករួចខ្លួនថា បាញ់ការពារខ្លួន ។ ការកាត់ទោសដោយអយុត្តិធម៌បែបនេះ ដែរគឺ​តុលាការ​ខេត្តកោះកុង ក៏ធ្លាប់បានដោះលែង  ជនសង្ស័យបទល្មើស ដែលបានបាញ់សម្លាប់លោក ឈុត វុទ្ធី  សកម្មជនការពារព្រៃឈើនិងជនរងគ្រោះម្នាក់ទៀតជាជនប្រដាប់អាវុធស្តីពីបទចោទប្រកាន់ ថា បានបាញ់សម្លាប់លោក ឈុត វុទ្ធី នៅខេត្តកោះកុង ហើយត្រូវបាន​តុលាការខេត្ត​កោះកុង​លើកលែង​ទោសចោទប្រកាន់ឱ្យរួច ខ្លួនដោយសង្កត់  ធ្ងន់ទៅលើអចេតនាដែរ ។


ចំពោះបញ្ហាឧក្រិដ្ឋកម្មដ៏ឃោរឃៅជាក់ស្តែងដែលពួកខ្មាន់កាំភ្លើងបាញ់ទៅរកជនរងគ្រោះ ដូចបានពោលខាងលើហើយត្រូវបានតុលា ការសាលាដំបូងខេត្តទាំងពីរ (ខេត្តកោះកុង, ខេត្តស្វាយរៀង)សម្រាលទោសឱ្យរួចខ្លួនឬទម្លាក់ការចោទប្រកាន់ជាផ្លូវការនោះបាន ជះឥទ្ធិពលដ៏អាក្រក់បំផុតទៅលើតុលាការ គឺមិនយុត្តិធម៌ដែលគេសង្ស័យថាបានទទួលសំណូកសូកប៉ាន់ពីជនជាប់ចោទផង ក៏មិន ដឹងជារឿងនយោបាយដែលគេសង្ស័យថាជាជនធ្លាប់គាំទ្រគណបក្សកាន់អំណាចសព្វថ្ងៃផង និងការគំរាមកំហែងសន្តិសុខសង្គម ពោលឱ្យចំគឺគំរាមកំហែងទៅលើក្រុមបាតុករធ្វើបាតុកម្មដោយអហិង្សាដើម្បីទាមទារយុត្តិធម៌ ។ 

ចំពោះការបាញ់បោះនេះសោត ទោះជាចេតនាក្តី អចេតនាក្តី នៅប្រទេសគេដែលមានតុលាការយុត្តិធម៌ឯករាជ្យគេមិនដែលកាត់ ទោសឧក្រិដ្ឋជនឬជនដៃដល់ដែលប្រើកាំភ្លើងជាអាវុធសម្លាប់មនុស្សហើយមកបន្ធូរបន្ថយទោសឱ្យរួចខ្លួនដូចតុលាការខ្មែរ គួរអោយ ភ្ញាក់ផ្អើលនោះទេ ។ ប៉ុន្តែនេះប្រហែលជា មកពីប្រព័ន្ធតុលាការនៅក្នុង ប្រទេសកម្ពុជាខ្សោយឬក៏បុគ្គលជាអ្នកវិនិច្ឆ័យទោសនៅក្នុង  សាលប្រជុំនៃតុលាការនោះខ្វះការយល់ដឹងខាងច្បាប់វិនិច្ឆ័យទោស ពោលគឺមិនបានរៀនជ្រៅជ្រះមិនដឹង ។ ប្រសិនជាប្រព័ន្ធតុលា ការខ្សោយឬក៏បុគ្គលបំរើសេវាផ្នែកតុលាការមានកម្រិតយល់ដឹងទាបដូចមានមតិខ្លះរិះគន់កន្លងមកមែននោះ  មានន័យថាតុលាការនៅ កម្ពុជា គឺខ្សោយណាស់មិនអាចរកយុត្តិធម៌ឱ្យជនរងគ្រោះបានឡើយ។  ឧទាហរណ៍ដូចជាលោក សម  រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី  តុលាការសាលាដំបូងខេត្តស្វាយរៀងបានកាត់ទោសឱ្យលោកជាប់គុក ១២ ឆ្នាំ ស្តីពីបទចោទប្រកាន់ថាបានដកតំរុយបង្គោលព្រំដែន រវាងខ្មែរ-យួន  នៅខេត្តស្វាយរៀងនិងចោទប្រកាន់បន្ថែមថាផ្សាយព័ត៌មានមិនពិតនិងការកាត់ទោសឱ្យ លោក ម៉ម សូណង់ដូ ប្រធាន វិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយឱ្យជាប់គុក ២០ ឆ្នាំ ស្តីពីបទចោទប្រកាន់ជាចរិកនយោបាយថាបានញុះញង់ ប្រជាពលរដ្ឋនៅស្រុកឆ្លូង ខេត្តក្រចេះឱ្យបង្កើតតំបន់អបគមន៍ប្រឆាំងរាជរដ្ឋាភិបាល ៘ ទាំងអស់នេះវាគួរតែតុលាការធ្វើការលើក លែងទោសផងដែរ ព្រោះមតិជាតិ និងអន្តរជាតិ ពិសេសអង្គការ សង្គមស៊ីវិលព្រមទាំងសហគមន៍អន្តរជាតិមានអូស្ត្រាលី, ហ្វីលីពីន និងប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ៘ គេបានប្រតិកម្មនិងថ្កោលទោសជាឱឡារឹកថា គឺអយុត្តិធម៌ណាស់ចំពោះ ជនរងគ្រោះដែលមានតែបាតដទៃទទេ ឬមានតែព្រួញ ស្នា កាំបិត ពូថៅ... ជាឧបករណ៍សម្រាប់ប្រើប្រាស់ធម្មតា ហើយត្រូវបាន តុលាការកាត់ទោសឱ្យជាប់គុកពី ១០ ទៅ ២០ឆ្នាំ ។ ប៉ុន្តែផ្ទុយទៅវិញជនឧក្រិដ្ឋខ្មាន់កាំភ្លើងមានតួនាទីបានបាញ់សម្លាប់ជនរងគ្រោះ ដូចលោក ឈុត វុទ្ធី និងស្ត្រីបីនាក់នៅខេត្តស្វាយរៀងត្រូវបានតុលាការទម្លាក់ការចោទប្រកាន់ឬក៏លើកលែងទោសឱ្យរួចខ្លួនទៅវិញ។ ដូច្នេះការលើកលែងទោសដល់ជនឧក្រិដ្ឋទាំងនេះ បានធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់ទូទាំងប្រទេសមានការភ័យខ្លាចជាមួយតុលាការ ខ្វះគតិយុត្តិ  ឬក៏តុលាការមិនឯករាជ្យធ្វើឱ្យសង្គមច្របូកច្របល់ខុសទៅជាត្រូវ រីឯត្រូវទៅជាខុសដូចសម័យ ប៉ុល ពត ទៀតហើយ គឺ “កាត់ទោសទៅតាមអ្នកមានអំណាច ថា”​៕

No comments:

Post a Comment

yes