សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 1, 2012

យួន មិនមែន​​ជា​​ជ​ន​​ភៀស​​សឹក ឬក៏ជា​ជន​អន្តោ​ប្រវេសន៍​លើ​ដី​ខ្មែរ​ទេ តែ​យួន មក​ធ្វើ​ចៅ​ហ្វាយ​ត្រួត​ខ្មែរ លើ​ដី​ខ្មែរ !

ជនជាតិយួនដែលមានសិទ្ធិបោះឆ្នោតនៅកម្ពុជា 

ពលរដ្ឋខ្មែរវង្វេងជាតិមួយចំនួនដែលគាំទ្រគណបក្សប្រជាជនកម្ពុជាដោយ ងុបងុលជាមួយនឹងឋានៈ បុណ្យសក្តិ និងលាភសក្ការៈ នោះបានលើក ឡើងនូវទ្រឹស្តីមកបន្លំទាំងបំពានថា ៖ «ជនជាតិយួន ដែ​ល​មកតាំងទីនៅ លើដីខ្មែរ នាពេលបច្ចុប្បន្ននេះ គឺជាជនអន្តោប្រវេសន៍ ដូចជាជនជាតិខ្មែរ ទៅតាំង​ទីរស់នៅប្រទេសដទៃក្នុងពិភពលោកដែរ» ។ ទស្សនៈឡប់ៗវង្វេង ជាតិ មិនស្គាល់​កំណើតខ្លួន​និង​គ្មានឈាមក្នុងសរសៃជាខ្មែរនេះ មិនត្រឹមតែ ធ្វើអោយខ្មែរបាត់ពូជសាសន៍បាត់ដីនោះទេ តែថែម​ទាំងធ្វើអោយជនជាតិ យួន វាមើលងាយដល់ពូជសាសន៍ខ្មែរដែលជាអ្នកកសាងប្រាង្គប្រាសាទថ្ មទៀតផង ។ 

ក្នុងឆ្នាំ ២០១០ ចលនា អំណាចពលរដ្ឋខ្មែរដែលដឹកនាំដោយលោក សួន សេរីរដ្ឋា បានដឹកនាំ​ផលិត​នូវ ភាពយន្តឯកសារ «ដីខ្មែរ ថៅកែយួន» ដែលបានបង្ហាញនូវទិដ្ឋភាពជនជាតិយួនខុសច្បាប់មក​តាំងទីលំនៅក្នុងទឹក ដីប្រទេសខ្មែរ ទាំងក្នុងទឹក និងលើគោក ។ ជនជាតិយួនទាំងអស់នោះ មិនមែន​ចូលមកប្រទេសខ្មែរដោយសាររត់គេចខ្លួនពីសង្គ្រាម ដូចជនជាតិខ្មែររត់ចូលទៅប្រទេសសៀម កាល​ពីក្រោយឆ្នាំ ១៩៧៩ នោះទេ ហើយក៏មិនមែនចូលមកប្រទេសខ្មែរដើម្បីគេចពីរបបគ្រប់​គ្រង​កុម្មុយនីស្ត ដូចជនជាតិខ្មែររត់មក កាន់ប្រទេសទី ៣ ដែរ ។ 


បេសកកម្មរបស់ជនជាតិយួនដែលចូលមករស់នៅលើដីខ្មែរ គឺជាបេសកកម្មឈ្លានពាន ដែល​របប​ដឹកនាំក្រុងហាណូយបានរៀបចំ ចាត់ចែងជាប្រព័ន្ធបញ្ចូលជនជាតិរបស់គេអោយ​មកតាំងទីលំនៅ​ក្នុងប្រទេសខ្មែរ ដើម្បីប្រែបន្លំពួកយួនទាំងអស់នោះអោយទៅជា ខ្មែរដណ្តើមយកដីខ្មែរ ដណ្តើម​យកការងារខ្មែរ ដណ្តើមមុខរបរខ្មែរតាមរបៀបដូចគ្នាដែលយួនឈ្លានពានយកដីខ្មែរមាតុភូមិកម្ពុជា កាលពីអតីតកាល ។ ជនជាតិយួនដែលមករស់នៅលើទូកក្នុងទឹកបឹងទន្លេសាប និងទន្លេមេគង្គ នា​ពេល​នេះ គឺដូចគ្នានឹងជនជាតិ យួនមករស់នៅលើទូកក្នុងទឹក ទន្លេបាសាក់ កាលពីយួន​ចូលមក​ទឹក​ដីកម្ពុជាក្រោមលើកដំបូងអញ្ចឹង ។ ពលរដ្ឋខ្មែរដែលរស់នៅ ភូមិភាគដីខ្មែរនៅកណ្តាល មិនធ្លាប់ស្​គាល់​ពីចរឹកឈ្លានពានរបស់ជនជាតិយួននេះទេ ព្រោះពលរដ្ឋខ្មែរ​នៅមាតុភូមិកណ្តាលមិនធ្លាប់ បាន​ឃើញទិដ្ឋភាព យួនមកវាតទីទឹកទន្លេបាសាក់ ក្នុងមាតុភូមិខ្មែរក្រោម កាលពីសម័យមុន ។ 

នយោបាយវាតទីឈ្លានពានដីខ្មែររបស់ជនជាតិយួន ដែលអ្នកនយោបាយយួន និងដូនតា​យួនគ្រប់​ជំនាន់ បានបន្សល់បន្តមរតក ឈ្លានពាននេះ ឲ្យកូនចៅយួនជំនាន់ក្រោយបន្តបេសកកម្មនោះ គឺ​បាន​កំពុងធ្វើអោយមាតុភូមិខ្មែរកណ្តាលរបស់ខ្មែរយើងប្រឈម មុខជាមួយនឹង​មហាគ្រោះ​កាចដ៏​ធំ​មួយ ដែលវាសនាជនជាតិខ្មែរនឹងអាចត្រូវព្យុះរបស់ជនជាតិយួនវាយស្លាប់អស់នៅក្នុងទន្លេឈ្លាន ពាននេះ ក្នុងរយៈពេលមិនយូរប៉ុន្មាន ។ បច្ចុប្បន្ននេះ ជនជាតិខ្មែរពិប្រាកដ និងមួយចំនួនធំ​បានភ្ញាក់​រលឹកហើយតែការភ្ញាក់រលឹក ដោយគ្រាន់តែនិយាយពីភាពគ្រោះថ្នាក់នេះ គឹមិនគ្រប់គ្រាន់ទេ ព្រោះ​ការនិយាយមិនមែនជាដំណោះស្រាយអាចបញ្ចប់គ្រោះថ្នាក់ នេះបានឡើយ ។ ពោលបើយើងគ្រប់​គ្នាហ៊ាននិយាយហើយ យើងត្រូវហ៊ានធ្វើហើយការធ្វើនេះគឺតម្រូវអោយធ្វើទាំងអស់គ្នាដោយ មិន​ប្រចាំគ្នាឡើយ ។ 

មាតុភូមិ គឺជាមាតា នៃ ជាតិសាសន៍និមួយៗ ។ គ្មានជាតិណាដែលអាចរស់ដោយគ្មានមាតុភូមិកំ​ណើត​បាននោះទេ ។ សូម្បីជន ជាតិអ៊ីស្រាអែល គេបាត់បង់មាតុភូមិរហូតដល់ទៅ ២០០០ ឆ្នាំ តែគង់​គេអាចយកទឹកដីមាតុភូមិរបស់គេ ដែលជាដីកេរដំណែល សន្យាមកវិញបាន ។ 

ខ្មែរដែលមានទឹកដីធំទូលាយកាលពីរាប់រយឆ្នាំមុននោះ យើងមិនប្រាថ្នាយកមក​វិញទាំង​អស់នោះ​ទេ តែយើងត្រូវតាំងចិត្តរំដោះនិង ការពារកេរដំណែលដូនតារបស់យើង ។ ការរំដោះ និងការការពារ តម្រូវអោយខ្មែរត្រូវទទួលស្គាល់ការពិត ហ៊ាននិយាយការពិត និងហ៊ានយកការពិត​ទាំងអស់​នោះ​មក​ប្រែក្លាយទៅជាយុទ្ធសាស្រ្តដើម្បីរំដោះនិងការពារ ។ កាលពីរាប់រយឆ្នាំមុន យួនឈ្លានពាន ខ្មែរ​ដោយលើកទ័ពមកវាយយកដីខ្មែរ និងសម្លាប់ជនជាតិខ្មែរយើងត្រង់ៗ ។ តែសម័យនេះ យួនគេ​មិន​យ​ក​កងទ័ពឯកសណ្ឋាន ចូលមកស្រុកយើងទៀតទេ ហើយយួនក៏មិនសម្លាប់ខ្​មែរត្រង់ៗ​ដូច​កាល​ពីមុនទៀតដែរ ។ យុទ្ធសាស្រ្តបង្ហូរជនជាតិយួនឲ្យចូលមក តាំងទីលំនៅក្នុង ទឹកដីខ្មែរ ហើយយក​រដ្ឋាភិ​បាលអាយ៉ង ដែលយួនលើកបន្តុបអោយកាន់អំណាចការពារជនជាតិយួនដែលរស់នៅ លើ​ដី​ខ្មែរ និងព្រមទាំងពង្រីកអាណាចក្រយួន នៅគ្រប់ទិសទី គ្រប់ខេត្តក្រុង ទាំងលើគោក និងលើទឹក ដោយដាក់បញ្ចូលនូវផែន​ការពង្រីកភាសាយួន វិហាកាតូលិយួន និងវិហាបាវដាយយួន នៅក្នុង​ប្រទេសខ្មែរដែលគាំទ្រដោយស្ថានកុងស៊ុលយួន នៅតាម​បណ្តាខេត្តក្រុងនោះ គឹជាយុទ្ធ​សាស្រ្ត​ឈ្លានពានសម័យទំនើប ដែលយួនអាចយកដីខ្មែរបានដោយងាយនិងដោយត្រជាក់បំផុត ។ 

ក្រុងហាណូយ ចេះតែបន្តបង្ហូរជនជាតិយួន អោយចូលមករស់នៅតាំងទីលើដីខ្មែរ ។ នៅតាម​ព្រំ​ដែន ក្រុងហាណូយលើកទឹកចិត្ត​អោយជនជាតិយួនចូលមកជួលដីខ្មែរធ្វើស្រែចម្ការ ចំណែក​នៅក្នុងប្រទេសខ្មែរ ពួករដ្ឋាភិបាលជំពាក់គុណយួនអនុវត្តន៍គោលនយោ បាយបង្អត់ការងារ និង​បង្អត់ស្បៀងអាហារជនជាតិខ្មែរ ដើម្បីអោយជនជាតិខ្មែររត់ចេញពីប្រទេសទៅរកការងារ​ទៅរក​បាយ​ញ៉ាំនៅ ប្រទេសក្រៅ ។ រួចហើយជនជាតិយួន ដែលចូលមករស់ក្នុងទឹកដីខ្មែរ ដែលទទួល​បាន​ប្រាក់ឧត្ថម្ភពីសំណាក់ពួកជនជាតិយួន ដែល រស់នៅក្រៅស្រុកដូចជាយួនរស់ នៅ អាមេរិក កាណាដា អឺរ៉ុប ជាដើមនោះ ឆ្លៀតឱកាសទិញយកដីស្រែដីចម្ការរបស់ខ្មែរដែលលក់ ថោកៗ ហើយ​អាជ្ញាធរមូលដ្ឋាននៃរដ្ឋាភិបាលជំពាក់គុណយួននៅភ្នំពេញរៀបចំចេញសៀវភៅគ្រួសារ និងធ្វើអត្ត​សញ្ញាណប័ណ្ណ អោយជនជាតិយួន ធ្វើយ៉ាងណាឲ្យជនជាតិយួនទាំងអស់នោះមាន​លិខិតបទ​ដ្ឋាន​ច្បាប់គ្រប់សព្វ ដើម្បីប្រែក្លាយខ្លួនពួកយួនទាំង អស់នោះមកជាខ្មែរដោយស្របច្បាប់ ។ 

សរុបសេចក្តី ពលរដ្ឋខ្មែរ និងជនជាតិខ្មែរទាំងក្នុងបប្រទេសនិងក្រៅប្រទេសតោងទទួលស្គាល់ថា ជន​ជាតិយួនដែលហូរ​បាក់ទំនប់​ចូលមករស់នៅក្នុងប្រទេសខ្មែររបស់យើងនាពេលនេះ មិនមែន​ជា​ជន​ភៀសសឹក និងមិនមែនជាជនអន្តោប្រវេសន៍ ដូចដែលជន​ជាតិខ្មែររត់ភៀស​ខ្លួនកាលពីសម័យ​សង្គ្រាមនោះទេ ។ ពោលគឺពួក ជនជាតិយួនទាំងអស់នេះមករស់នៅក្នុងប្រទេសខ្មែរ ក្រោម​ក្រប​ខ័ណ្ឌនយោបាយឈ្លានពាន ដែលប្រទេសយួន ក្រុងហាណូយ គេបានដាក់ផែនការ​បញ្ជូនមក​ឲ្យ​រស់​នៅក្នុងដីខ្មែរដើម្បីលេប​ត្របាក់យកប្រទេសខ្មែរទៅថ្ងៃអនាគត។ ចំពោះអ្នកដែលបានលើកឡើ​ង​ថា ជនជាតិខ្មែរក៏មានធ្វើអន្តោប្រវេសន៍ទៅរស់នៅប្រទេស​ដទៃលើពិភពលោកដែរនោះ អ្នកនោះ​ពិតជាមានខួរក្បាលជាយួននិងមិនយល់ដឹងអ្វីទាល់តែសោះអំពីច្បាប់អន្តោប្រវេសន៍អន្តរជាតិ ដែល​គេ​ទទួលស្គាល់សិទ្ធិជនភៀសខ្លួន ដោយបុព្វហេតុសង្គ្រាម ឬនយោបាយនោះ ៕

No comments:

Post a Comment

yes