សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 25, 2012

នាយក​រដ្ឋ​មន្ត្រី​ថៃ​ប្រឈម​នឹង​ការ​និរទេស​បើ​នៅ​រក្សា​ឥទ្ធិពល​ថាក់​ស៊ីន

121225_17c
លោកស៊ូថេប ឌឿក​ស៊ូបាន​ អតីត​អគ្គ​លេខាធិការ​បក្សប្រ​ជាធិបតេយ្យ
ក្រុង បាងកក​: សមាជិក​សភា​លោក ស៊ូថេបធឿក​ស៊ូបាន​បាន​ថ្លែង​ពី​ថ្ងៃ​ចន្ទ​ថា នាយក​រដ្ឋ​មន្ត្រី​លោកស្រី​យីងឡាក់​ស៊ីណាវ៉ាត់ នឹង​ត្រូវ​បាន​បង្ខំ​ឲ្យ​ចេញ​ពី​ប្រទេស​នេះ​បើ​សិន​លោកស្រី​មិន​អាច​រលាស់​ខ្លួន​ពី​បង​ប្រុស​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់​បាន​ទេ។
អតីត​អគ្គ​លេខាធិការ​របស់​គណបក្ស​ប្រជាធិប​តេយ្យ​រូប​នេះ​បាន​ថ្លែង​ថា​លោកស្រី​យីងឡាក់​នឹង​បញ្ចប់​ដោយ​ចែក​រំលែក​ជោគ​វាសនា​ជាមួយ​បង​ប្រុស​លោកស្រី​បើ​សិន​លោកស្រី​នៅ​តែ​បន្ត​ដើរ​តួ​ជា​បាវ​បម្រើ​របស់​លោក។
លោក​បាន​ថ្លែង​ថា ទោះ​យ៉ាង​ណា​ក្ដី​ក៏​លោកស្រី​នៅ​តែ​មាន​ឱកាស​រក្សា​ទំនុក​ចិត្ត​របស់​សាធារណជន​បើ​សិន​លោកស្រី​រៀន​ប្រើ​ប្រាស់​ភាព​ជា​អ្នក​ដឹក​នាំ​របស់​ខ្លួន​ជំនួស​វិញ​។
លោក​ស៊ូថេប បាន​បញ្ជាក់​ថា៖ «​បើ​សិន​ជា​លោកស្រី​បន្ត​ដើរ​តាម​ការ​បញ្ជា​របស់​លោក​ថាក់​ស៊ីន​ហើយ​ការ​ពារ​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​លោក​និង​របស់​ពួក​គេ​លោកស្រី​នឹង​ប្រឈម​មុខ​នឹង​ប្រតិកម្ម​តប​របស់​សាធារណជន​ហើយ​នឹង​មិន​អាច​ស្ថិត​នៅ​ក្នុង​ប្រទេស​នេះ​បាន​ឡើយ​»។

លោក​ស៊ូថេប​បាន​និយាយ​ថា​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​និង​កំពុង​ធ្វើ​ការ​យ៉ាង​ខ្លាំង​នៅ​ក្រៅ​សភា​ដើម្បី​ប្រឆាំង​នឹង​លោក ថាក់ស៊ីន ដែល​លោក​និយាយ​ថា លោក​បាន​និង​កំពុង​ឈរ​ឈ្មោះ ដើម្បី​បង្ហាញ​ពី​បរទេស​។
លោក​បាន​ថ្លែង​ថា យុទ្ធនាការ​ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ដើម្បី​«ប្រាប់​ការ​ពិត​»អំពី​របៀប​វារៈ​លាក់​បាំង​របស់​រដ្ឋាភិបាល​និង​គោល​នយោ​បាយ​ប្រជាជន​និយម​របស់​គេ​បាន​ចាប់​ផ្ដើម​ចេញ​ផ្លែ​ផ្កា​ហើយ។
សាធារណ​ជន​ជា​ពិសេស​ប្រជា​កសិករ​អ្នក​ដាំ​ដើម​កៅស៊ូ និង​អ្នកដាំ​ដើម​ដូង​ប្រេង​កំពុង​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​ថា​តើ​ប្រជា​និយម​តាម​បែប​លោក​ថាក់​ស៊ីន ដ៏​គ្រោះ​ថ្នាក់​នេះ​មាន​មហន្តរាយ​យ៉ាង​ដូច​ម្តេច។
លោក​បាន​ថ្លែង​ថា លោក​សង្ឃឹម​ថា សាធារណ​ជន​នឹង​កាន់​តែ​ឈ្លាស​វៃ​ចំពោះ​របៀប​វារៈ​របស់​លោក​ថាក់ស៊ីន​និង​រណសិរ្ស​បង្រួប​បង្រួម​ដើម្បី​ប្រជា​ធិបតេយ្យ​ប្រឆាំង​នឹង​ភាព​ផ្ដាច់​ការ​របស់​ក្រុម​អាវ​ក្រហម​នេះ៕ 

No comments:

Post a Comment

yes