សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 1, 2012

យុវ​ជន​​របស់​​លោក​​​ ​សម​ រង្ស៊ី​ ​ប្តឹង​​លោក​ ហ៊ុន​ សែន ​ពី​​បទ​​ឃាត​​កម្ម​​នៅ​​ស្ពាន​​កោះ​​ពេជ្រ

ក្រុម​​យុវ​ជន​គណ​បក្ស​ប្រឆាំ​ង ​បាន​ដាក់​​ពាក្យ​បណ្តឹង​​ជា​ផ្លូវ​ការ​ប្តឹង​ប្រមុខ​រដ្ឋា​ភិបាល​​ ​និង​មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​ ទៅ​តុលា​ការ​ជាតិ​ ​និង​អន្តរ​ជាតិ ​ពី​បទ​ឃាត​កម្ម​គិ​ត​ទុក​​ជា​​មុន​​ទាក់​ទង​នឹង​ការ​ស្លាប់​ និង​របួស​មនុស្ស​សរុប​ជាង​៧០០​នាក់​នៅ​លើ​ស្ពាន​ពេជ្រ​ កាល​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០១០​ ។​
ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​ដាក់​ពាក្យ​បណ្តឹង​រួច ​នៅ​ថ្ងៃ​សុក្រ​ទី​ ៣០​ខែ​វិច្ឆិកា​ ប្រធាន​ចលនា​យុវ​ជន​ គណ​បក្ស​សម​រង្ស៊ី  ​លោក ​សួង ​​សុភ័ណ្ឌ ​​​មាន​​ប្រសាសន៍​ថា​ ការ​ដែ​ល​ពល​រដ្ឋ​ខ្មែរ​ស្លាប់​ និង​រង​របួស​ជិត​១០០០​នាក់​នៅ​លើ​ស្ពាន​ពេជ្រ​​ កាល​ពី​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​​នោះ​ លោ​ក​ថា​​រដ្ឋា​ភិបាល​មិន​អនុ​ញ្ញាត​​ឲ្យ​អង្គ​ការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរ​ជាតិ​ បើក​ការ​ស៊ើប​អង្កេត​ឡើយ ។​​ លោក​បន្ត​ថា​ អំឡុង​ពេល​អ្នក​រង​គ្រោះ​​កំពុង​ជាប់​គរ​​លើ​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ ​ពួក​គេ​បាន​ស្រែក​ដង្ហោយ​រក​ការ​ជួយ​សង្រ្គោះ​ពី​សមត្ថ​កិច្ច​ តែ​គេ​មិន​ឃើញ​មាន​ការ​អន្ត​រាគមន៍​បាន​ទាន់​ពេល​ទេ​ នៅ​គ្រា​ផ្លូវ​សំខាន់​មួយ​ចំនួន​ត្រូវ​បាន​បិទ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​៣៥៣​នាក់​ស្លាប់​ និង​អ្នក​​របួស​ជិត​៤០០​នាក់ ​៖" លោក​​នាយក​​រដ្ឋ​​មន្ត្រី ​​ហ៊ុន សែន បាន​​ជំទាស់​​រាល់​ការ​សំណូម​ពរ​​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​​​​ ក្នុង​ការ​ស៊ើប​អង្កេត​លើ​ករណី​​​កោះ​ពេជ្រ​នេះ។​
ដូច្នេះ​យើង​មើល​​រូបភាព​គឺ​ឃើញ​ថា ​​លោក​ហ៊ុន​ សែន​​ ​កំពុង​តែ​​​​ព្យាយាម​លុប​បំបាត់​​​​ ក៏​ដូចជា​ឲ្យ​ភ្លេច​ករណី​កោះ​ពេជ្រ​​។ ហើយភស្តុតាង​មួយ​ទៀត​​មុន​​ការ​កើត​ឡើង​នៅ​កោះ​ពេជ្រ​នេះ​​ យើង​ឃើញ​ថា​​ផ្លូវ​ខាង​លិច​ស្ពាន​​​នេះ​ត្រូវ​បាន​បិទ​។ បាន​បិទ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​​​ ហើយ​ស្លាប់​។ ហើយ​មួយ​វិញទៀត​​​​ វា​មិន​មែន​ជា​រឿង​កើត​ឡើង​ដោយ​ចៃ​ដន្យ​​នោះ​ទេ​ ​គឺ​មាន​ការ​រៀប​ចំទុក​" ។
លោក ​សួង ​សុភ័ណ្ឌ​ បន្ត​ថា ​លោក​នឹង​គ្រោង​ដាក់​ពាក្យ​បណ្តឹង​ដដែល​នេះ​ទៅ​តុលា​ការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​បន្ថែម​ ដោយ​ប្តឹង​មន្ត្រី​រដ្ឋា​​ភិបាល​បីរូ​ប​ទៀត​ក្រៅ​ពី​លោក​ ហ៊ុន​ សែន​ ដូច​ជា​អភិ​បាល​រាជ​ធានី​ភ្នំពេញ ​លោក ​កែប ​ជុតិមា ​អតីត​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ ​លោក ​ទូច ​ណារ៉ុថ ​និង​ប្រធាន​គណៈ​កម្មា​ការ​រៀប​ចំ​បុណ្យ​ជាតិ​លោក​ គង់​ សំអុល ។​

មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី ​លោក​ ផៃ ​ស៊ីផាន ​ប្រតិ​កម្ម​ទៅ​នឹង​ការ​ដាក់​ពាក្យ​បណ្តឹង​នេះ​ថា ​គ្មាន​ថ្នាក់​ដឹក​នាំ​ណា​ចង់​សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្លួន​ឯង​ដូច​ការ​ចោទ​ប្រកាន់​ទេ​ ដោយ​លោក​ចាត់​ទុក​ការ​ប្តឹង​នោះ​ថា ជា​ការ​មើល​ងាយ​ដល់​ថ្នាក់​ដឹក​នាំ ៖"​ពាក្យ​​បណ្ដឹង​ថា​ការ​ឃាត​កម្ម​​ដោយ​ព្រាង​ទុកជា​មុន​ហ្នឹង​​ ដូចជា​ការ​ប្រើ​ពាក្យ​ហ្នឹង​ដូចជា​ការ​វាយ​ប្រហារ​រួច​ស្រេច​ទៅ​ហើយ​ ព្រោះ​គ្មាន​អ្នក​ណា​គិត​ទុកជា​មុន​​ទៅ​សម្លាប់​មនុស្ស​រាប់​រយ​អ្នក​​នោះ​ទេ​។ រហូត​ដល់​គាត់​ទៅ​ឈរ​យំ នៅ​មុខ​ហ្នឹង​ទៀត​​​ ហ្នឹង​​ជា​ការ​​​ប្រមាថ​អ្នក​ដឹក​នាំ​មួយ​​។ ហើយ​ការ​ប្រមាថ​សីលធម៌​មួយ​ដែល​​​​បង្ហាញ​ថា​ក្រុម​យុវជន​ហ្នឹង​​​ ជា​ក្រុម​យុវជន​គ្មាន​សីលធម៌​តែ​ប៉ុណ្ណឹង​ឯង​ ជា​ពួក​ឧទាម​​តែ​ប៉ុណ្ណោះ​"​។ 

អ្នក​វិភាគ​ឯក​រាជ្យ ​លោក​​បណ្ឌិត​ ឡៅ ម៉ុង​ហៃ​ មាន​ប្រសាសន៍​​​ដោយ​ខ្លី​ថា​  ទំនង​ជា​តុលា​ការ​ខ្មែរ​ពិបាក​នឹង​ចាត់​ការ​បណ្តឹង​នេះ​  ៖"​​មនុស្ស​ឃាត​ ​តើ​​វា​​ឈរ​​នៅ​​ក្នុង​​​​​ប្រឆាំង​​មនុស្ស​ជាតិ​ឬ​អត់​? ​ប្រសិន​បើ​តុលាការ​ខ្មែរ​យើង​ហ្នឹង​អត់ទាន់​​​​ដោះ​ស្រាយ​ផង គេ​រុញ​មក​វិញ​ដដែល​"​។
ក្រោយ​ហេតុ​ស្លាប់​​មនុស្ស​គរ​លើ​គ្នា​នៅ​លើ​ស្ពានពេជ្រ​នោះ ​រដ្ឋា​ភិបាល​បាន​បង្កើត​គណៈ​កម្មា​ការ​​​ដើម្បី​ស៊ើប​អង្កេត​ក្នុង​រយៈ​ពេល​ខ្លី​ ហើយ​សន្និ​ដ្ឋាន​ថា​ ករណី​នេះ ​ជា​ឧប្ប​ទ្ទវ​ហេតុ​រត់​ជាន់​គ្នា​។ ​រដ្ឋា​ភិបាល​ក៏​មិន​ឲ្យ​មន្ត្រី​ពាក់​ព័ន្ធ​ណា​មួយ​ទទួល​កំហុស​ទេ​ ដោយ​ចាត់​ទុក​ថា ​ជា​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា​ ហើយ​បាន​ផ្តល់​ថវិកា​ដល់​គ្រួសារ​ជន​រង​គ្រោះ​ក្នុង​សព​ម្នាក់​ប្រមាណ​មួយ​ម៉ឺន​ដុល្លារ៕ ​

No comments:

Post a Comment

yes