Thursday, December 27, 2012

អ្នកស្រី​យោ​ម បុប្ផា ​ត្រូវ​​ជាប់​ពន្ធនាគារ​​៣​ឆ្នាំ

នៅ​ទី​បំផុត​ទៅ​ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោសស្ត្រី​អ្នក​តវ៉ា​ដីធ្លី​នៅ​បឹង​កក់ អ្នកស្រីយ៉ោម បុប្ផា ដាក់ពន្ធនាគារ ៣ឆ្នាំ និង​ពិន័យ​​ជា​ប្រាក់​​ចំនួន​ ៦០​លាន​រៀល​ពី​បទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​តាមរយៈ​ការចូលរួម​ព្រួត​គ្នា​វាយ​លើ​បុរស​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​រងរបួស​កាលពីដើម​ខែ​កញ្ញា​។
គួរបញ្ជាក់​ថា សេចក្តីសម្រេច​របស់​ចៅក្រម​ដូច្នេះ បាន​ធ្វើឡើង​ក្រោយ​ពី​តុលាការ​បាន​បើក​សវនាការ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ម្សិលម៉ិញ​និង​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​នេះ​៕

No comments:

Post a Comment

yes