ធាតុពិតរបស់មេដឹកនាំសព្វថ្ងៃត្រូវបានបង្ហាញចេញឲ្យអន្តរជាតិឃើញយ៉ាងច្បាស់
កាលពីពេលកន្លងទៅថ្មីៗនេះដោយមិនបាច់បង្ខំ
ពិសេសក្នុងតំណើរអញ្ចើញមកចូលរួមកិច្ចប្រជុំអាស៊ីបូព៌ាកាលពីពេលកន្លងទៅនៅកម្ពុជារបស់លោក
បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក ។
ការស្គាល់ពីធាតុពិតរបស់អ្នកដឹកនាំសព្វថ្ងៃ
បានធ្វើឲ្យអន្តរជាតិងាកមកគាំទ្រអ្នកប្រជាធិបតេយ្យកាន់តែខ្លាំងឡើងៗ
ជាពិសេសក្នុងតំណាក់កាលចុងក្រោយនេះ គឺមានប្រតិកម្មយ៉ាងខ្លាំងពីអន្តរជាតិ
ចំពោះការដឹកនាំប្រទេសដែលដើរខុសគន្លងប្រជាធិបតេយ្យរបស់លោក ហ៊ុន សែន ក្នុងនោះផងដែរ
អន្តរជាតិក៏បានធ្វើការដាក់គំនាបផងដែរថា ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន
មិនព្រមធ្វើការផ្លាស់ប្តូរការដឹកនាំរបស់ខ្លួនឲ្យវិលចូលគន្លងប្រជាធិបតេយ្យទេនោះ
គេនិងមានវិធានការចាត់ការចំពោះមេដឹកនាំរបៀបនេះភ្លាមៗផងដែរ ព្រោះអន្តរជាតិគេមិនទុកឲ្យលោក
ហ៊ុនសែន ធ្វើអ្វីស្រេចតែនិងចិត្តនឹកឃើញរបស់ខ្លួនទៀតបានឡើយ ដោយហេតុថាកម្ពុជាសព្វថ្ងៃទីណាក៏មានអន្តរជាតិដែរ
។
មូលហេតុដែលអន្តរជាតិ និងចាត់វិធានការលើរដ្ឋាភិបាលរបស់លោក
ហ៊ុន សែន ប្រសិនបើ លោក ហ៊ុន សែន
មិនព្រមធ្វើការដឹកនាំប្រទេសតាមគន្លងប្រជាធិបតេយ្យនោះ ព្រោះប្រសិនបើមានបញ្ហាវិប័ត្តប្រទេសជាតិកើតឡើងនៅក្នុងប្រទេសកម្ពុជា
វាមិនមែនជាបញ្ហារបស់កម្ពុជាតែម្នាក់នោះទេ គឺជាបញ្ហារបស់អន្តរជាតិទាំងមូល
ដូចអ្វីដែលជាបទពិសោធន៏អន្តរជាតិបានទទួលក្នុងនោះមាននៅប្រទេសយ៉េមែន ស៊ីរី
និងអេស៊ីបជាដើម ។ល។
ហេតុដូច្នេះហើយវាជាមូលហេតុចំបងដែលអន្តរជាតិត្រូវតែយកចិត្តទុកដាក់ខ្លាំងបំផុត
ដែលមេដឹកនាំប្រទេសណាមួយមិនធ្វើការដឹកនាំតាមបែបគន្លងប្រជាធិបតេយ្យ សហរដ្ឋអាមេរិកត្រូវ
តែចេញមុខក្នុងការកែប្រែប្រទេសនោះ ដើម្បីឲ្យមេដឹកនាំដែលកំពុងតែកាន់អំណាចងាកមក
ដឹកនាំប្រទេសតាមបែបគន្លងប្រជាធិបតេយ្យ ដើម្បីជាប្រយោជន៏របស់មេដឹកនាំរូបនោះផ្ទាល់ និងជាប្រយោជន៏សម្រាប់ជាតិ
ជាពិសេសគឺដើម្បីជាប្រយោជន៏សម្រាប់ប្រជាពលរដ្ឋប្រទេសនោះតែម្តង ។
ជាមួយគ្នានោះផងដែរ
បើយោងតាមការតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់ អន្តរជាតិនៅពេលបោះឆ្នោតជាតិសម្រាប់អាណត្តិទី៥នេះ
គឺគេចង់ឲ្យអ្នកប្រជាធិបតេយ្យឡើងដឹកនាំប្រទេសកម្ពុជាយ៉ាងខ្លាំង
ដើម្បីឲ្យអ្នកប្រជាធិបតេយ្យធ្វើការកែប្រែមុខមាត់ប្រទេសជាតិ និងប្រជាពលរដ្ឋ
ព្រោះប្រសិនបើប្រទេសកម្ពុជា ដឹកនាំដោយអ្នកប្រជាធិបតេយ្យ ប្រាកដណាស់ប្រទេសនេះពិតជាមានការរីកចំរើនជឿនលឿនជាក់ជាមិនខានឡើយ
ហើយប្រជាពលរដ្ឋក៏រស់នៅមានសេចក្តីសុខ និងថ្លៃថ្នូរផងដែរ ។
តែផ្ទុយទៅវិញប្រទេសជាតិដែលគ្រប់គ្រងនិងដឹកនាំដោយគណបក្សកាន់អំណាចផ្តាច់ការ
និង ធ្វើឲ្យប្រទេសនោះពុំមានការរីកចំរើននោះឡើយ
ប្រជាពលរដ្ឋរស់នៅក្នុងសភាពពិបាកជាទីបំផុត
ហើយអំពើពុករលួយក៏កើតមានយ៉ាងពេញបន្ទុកផងដែរ រីឯវប្បធម៌និទណ្ឌភាពវិញ
ក៏កើតមានយ៉ាងខ្លាំង ធ្វើឲ្យជាតិ និងពលរដ្ឋរស់នៅក្នុងសភាពភ័យខ្លាចជាទីបំផុត ហើយមួយវិញទៀតសូម្បីតែបូរណៈភាពទឹកដីក៏ត្រូវបានបាត់បង់
ព្រមទាំងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
ក៏មានការធ្លាក់ចុះយ៉ាងគំហុកផងដែរ ។
សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាច សហគមន៏អ៊ឺរ៉ុប
ពួកគេនិងខិតខំប្រឹងប្រែងធ្វើ
យ៉ាងណាឲ្យមេដឹកនាំសព្វថ្ងៃគោរពនូវគោលការណ៏ប្រជាធិបតេយ្យ ជាងនេះទៅទៀតគេនិង
ជំរុញឲ្យមានការបោះឆ្នោតត្រូវតែប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
ព្រមទាំងការវិល មកកម្ពុជាវិញរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
សម្រាប់មកដឹកនាំគណ
បក្ស សង្រោះជាតិ ក្នុងការចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះ
។
លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី
បានមានប្រសាសន៏ឲ្យដឹងថា ប្រជាធិបតេ្យគឺច្បាស់ ហើយដែលក្នុងនោះសមាជិកព្រឹទ្ធសភា
សមាជិករដ្ឋសភាអាមេរិកកាំង ប្រធានាធិបតីអាមេរិក កាំង កាន់តែស្គាល់ចរឹតរបស់តេជោសែនយ៉ាងច្បាស់លាស់មែនទែន
គឺគេមិនចង់ឲ្យមេដឹកនាំដែលមិនយល់ពីស្ថានការណ៏ មិនចង់ឲ្យប្រទេស មិនចង់ឲ្យសិទ្ធិរបស់ពលរដ្ឋមានការរីកចំរើននៅបន្តកាន់អំណាចជាបន្តទៅទៀតឡើយ
។ លោក គង់ គាំ បន្តថា គេដែលជាប្រទេសប្រ កាន់យកលទ្ធិប្រជាធិបតេយ្យជាធំគេចង់បានយ៉ាងដូច្នេះ
ប៉ុន្តែអ្នកសម្រេចគឺប្រជាពលរដ្ឋខ្មែរ ទាំងអស់គ្នាដែលជាម្ចាស់ឆ្នោត ។
ប្រធានគណបក្ស សម រង្ស៊ី បន្តថា ក្នុងនោះផងដែរ ម្ចាស់ឆ្នោតបើបញ្ជាក់ឲ្យច្បាស់លេខទៅ
គណបក្សទាំងពីរគឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
ទទួលបានសម្លេងគាំទ្រមានចំនួន២លានសម្លេង ក្នុងចំណោមប្រាំលានសម្លេង
ហើយ២លានសម្លេងដែលអ្នកប្រជាធិបតេយ្យទទួលបាននៅពេលនេះ ក៏ដូចជារចនាសម្ព័ន្ធរបស់គណបក្សទាំងពីរផងដែរ
គឺគេសំឡុតមិនខា្លច គេទិញមិនលក់ ហើយ២លានសម្លេងអ្នកបោះឆ្នោតគាំទ្រគណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស នៅឆ្នាំ២០១២នេះ ក៏ទិញមិនលក់ សំឡុតមិនខ្លាចផងដែរ ដែលនេះជាសម្លេងពិតជាក់ស្តែង
។
លោក គង់ គាំ បន្តថា ចំណែកឯ៣លានសម្លេង ដែលគណបក្សប្រជាជនទទួលបានគឺជាសម្លេងដែលត្រូវបានគេបំប៉ោង
ក្នុងមានទាំងការគំរាមកំហែងផង ការទិញទឹកចិត្តផង ការលួចបន្លំផង ព្រមទាំងការជួយបោះពីសំណាក់ជនអន្តោប្រវេសន៏យួន
និងការជួយបោះពីសំណាក់ក្មេងដែលមិនទាន់គ្រប់អាយុ ដែលគេចេញលិខិតបញ្ជាក់ឲ្យនោះ
ដែល៣លាននេះគឺជាសម្លេងស្រមោលភាគច្រើន
ដែលគណបក្សប្រជាជនបានធ្វើក្បត់ទៅឆន្ទៈរបស់ប្រជាពលរដ្ឋ ។
លោក គង់ គាំ បានមានប្រសាសន៏បន្តទៀតថា
នៅឆ្នាំ២០១២យើងចង់ផ្លាស់ប្តូរមេឃុំ តែ
ដោយសារតែការមិនរួបរួមគ្នាកាលណោះរវាងគណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស បានធ្វើឲ្យយើងចាញ់ តែសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៣នេះ
គឺជាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និងនាយករដ្ឋមន្រ្តី
ហើយយើងបានរួបរួបរួមគ្នាហើយ ព្រោះយើងមានបទ ពិសោធន៏កាលពីបោះឆ្នោតជ្រើសរើសក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់
ដូច្នេះការបោះឆ្នោតនៅឆ្នាំ ២០១៣នេះ នៅបន្ទាប់ពីមានការរួមគ្នាជាសម្លេងតែមួយរវាងគណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដោយបង្កើតបានគណបក្ស សង្គ្រោះជាតិ
យើងពិតជាអាចធ្វើការផ្លាស់ប្តូរ នាយករដ្ឋមន្រ្តីបានយ៉ាងពិតប្រាកដនៅឆ្នាំ២០១៣នេះ ។
ដូច្នេះសួមឲ្យបងប្អូន ច្បាស់និងប្រាកដទាំងអស់គ្នាថា
នៅឆ្នាំ២០១៣អ្នកប្រជាធិបតេយ្យពិតជាឈ្នះលើជនដឹកនាំតាមរបៀបផ្តាច់ការជាក់ជាមិនខានឡើយ
ហើយអន្តរជាតិនៅពេលនោះនិងបន្តគាំទ្រ ព្រមទាំងជួយមកដល់កម្ពុជាយ៉ាងពេញទំហឹងផងដែរ
ហើយប្រទេសកម្ពុជាពិតជាមានកិត្តិយស កេរ្តិ៏ឈ្មោះ
នៅលើឆាកអន្តជាតិជាក់ជាមិនខាននោះឡើយ ៕
No comments:
Post a Comment
yes