សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 9, 2013

ទាហាន​ថៃ​បាញ់​រះ​លើ​ពលរដ្ឋ​ខ្មែរ​ចូល​កាប់​ឈើ របួស​ម្នាក់​ចាប់​៥​នាក់

ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ទាហាន​ការពារ​ព្រំដែន​ថៃ​បាញ់​របួស​និង​៥នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពួកគេ​បាន​ឆ្លង​ដែន​ពី​ស្រុក​ត្រពាំង​ប្រសាទ​ខេត្ត​ឧត្តរមានជ័យ​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​ដើម្បី​កាប់​ឈើ​ក្រញូង​កាល​ពី​ចុង​សប្តាហ៍​មុន​នេះ។
លោក​វាំង សេន អនុភូមិ ថ្នល់​កែង ឃុំផ្អាវ ស្រុក​ត្រពាំង​ប្រសាទ​បាន​ឲ្យ​ដឹង​នៅថ​ថ្ងៃ​ពុធ​នេះ​ថា​ប្រជា​ពលរដ្ឋ​ខែ្មរ​ចំនួន ១០ នាក់​បាន​លួច​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី៦​ខែ​មករា​នេះ ពេល​នោះ​ទាហាន​ព្រំដែន​ថៃ​មួយ​ក្រុម​បាន​ប្រទះ​ឃើញ​ពួកគេ ហើយ​បាន​បាញ់​រះ​សំដៅ​មក​ពួកគេ​ដែល​បណ្តាល​ឲ្យ​របួស​ម្នាក់​ឈ្មោះ​គ្រួច សេន អាយុ ៤៨​ឆ្នាំ និង​បាន​ចាប់​ខ្លួន​បាន​ប្រាំ​នាក់។ រីឯ​៤នាក់​ផ្សេង​ទៀត​បាន​រត់​រួច​ខ្លួន។
លោក​វាំង សេន​បាន​បញ្ជាក់​ថា «អ្នក​របួស​នោះ​ស្រាល​ទេ។ ត្រូវ​គ្រាប់​កាំភ្លើង​ត្រង់​មេ​ដៃ​ទាំង​ពីរ។ គេ​បាន​រត់​រួច​​មក​ផ្ទះ​វិញ​ជាមួយ​នឹង​គ្នា​គេ​បួន​នាក់។ តែ​ថៃ​ចាប់​បាន​៥​នាក់​យក​ទៅ​ស្រុក​គេ​បាត់​ហើយ»។

No comments:

Post a Comment

yes