សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 15, 2013

ក្រុមឧទ្ទាមថៃ បាញ់សម្លាប់ ពលរដ្ឋពីរនាក់ និង បំផ្លាញ កាម៉េរ៉ាសុវត្ថិភាព ជាង ៣០ កន្លែង


កុ្រមបះបោរភាគខាងត្បូងថៃ បានបាញ់សម្លាប់ពលរដ្ឋពីរនាក់ នៅក្នុងចំការកៅស៊ូ និង ដុតបំផ្លាញកាមេរ៉ាសុវត្ថិភាពជាង ៣០ កន្លែង នៅក្នុងខេត្ត យ៉ាឡា។

យោងតាមគេហទំព័រ INN នៅថ្ងៃ ចន្ទ ទី ១៤ ខែ មករា នេះបានឲ្យដឹងថា មានហេតុការណ៍បាញ់ប្រហារ ដោយអាវុធសង្គ្រាមមួយ បានកើតឡើងនៅ ក្នុងចំការកៅស៊ូ នៅក្នុងខេត្ត យ៉ាឡាភាគខាងត្បួងថៃ បណ្តាលពលរដ្ឋថៃពីរនាក់ បានស្លាប់បាត់ជីវិត ដែលនេះជាស្នាដៃរបស់ក្រុម ឧទ្ទាមផ្តាច់ខ្លួន នៅភាគខាងត្បូងថៃ។


អាជ្ញាធរខេត្ត យ៉ាឡា បានឲ្យដឹងថា មិនត្រឹមតែមានហេតុការណ៍ បាញ់សម្លាប់នោះទេ គឺក្រុមបះបោរនោះ ធ្វើការដុតបំផ្លាញកាមេរ៉ាសុវត្ថិភាព ជា៣០ កន្លែងនៅក្នុងទីប្រជុំជន ក្នុងស្រុក ចំនួន ៦ នៅក្នុងខេត្តយ៉ាងឡា។ ការបំផ្លាញកាមេរ៉ា សុវត្ថិភាព លើកនេះត្រូវបានសមត្ថកិច្ច ដាក់ការសន្និដ្ឋានថា គឺជាថ្វីដៃរបស់ក្រុមផ្តាច់ខ្លួន នៅក្នុងតំបន់ ត្រៀមធ្វើសកម្មភាព នៅទីប្រជុំជន ក្នុងគោលបំណងបង្កភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕

No comments:

Post a Comment

yes