ព្រះសីហនុ៖ ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះបញ្ហាព្រៃឈើនៅកម្ពុជានោះ គឺបង្កមកពីភាពអសកម្មរបស់មេព្រៃខេត្ដព្រះសីហនុដែលមិនអាចធ្វើអ្វីអ្នករកស៊ីឈើដោយខុសច្បាប់ដូចថៅកែ ពៅ នេះទេ ហើយថៅកែ ពៅ រូបនេះមានរោងម៉ាស៊ីននៅពីក្រោយផ្ទះ ដែលស្ថិតនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ក្រុងព្រះសីហនុ។
អ្នកស្រុកព្រៃនប់សំណូមពរដល់នាយកដ្ឋានរដ្ឋានបាលព្រៃឈើ ចុះមកពិនិត្យនៅលំនៅឋានថៅកែឈើមួយកន្លែងនៅតំបន់ភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ខេត្ត ព្រះសីហនុ ម្ដងមើល តើកូនចៅដែលលោកចាត់តាំងឱ្យមកធ្វើជាមេដឹកនាំនៅខេត្ដព្រះសីហនុនេះ ធ្វើការត្រឹមត្រូវដែរ ឬអត់? អ្នកភូមិជើងគោបានប្រាប់អ្នកយកពត័មានថា ជារៀងរាល់យប់មានឡានដឹកឈើមិនតិចជាង៥គ្រឿងទេក្នុងមូយយប់ បានដឹកឈើមកពីតំបន់បូកគោ យកមកផ្ទះថៅកែពៅ ដើម្បីអារលក់ឱ្យឈ្មូញនៅក្នុងខេត្ត និងឈ្មូញមកពីស្រុកកំពង់ត្រាច ខេត្តកំពត ដឹកតាមឡានតូរីស។
ប្រភពដដែលបានបន្ដថា បទល្មើសនាំឈើមកពីបូកគោក្នុងទឹកដីបរិស្ថានការពារនេះ នៅតែថៅកែពៅ ដឹកឈើយកមកអារនៅផ្ទះបានដោយរលូន មិនដែលឃើញខាងជំនាញចុះមកម្តងសោះ មិនដឹងមូលហេតុអ្វីបានជាខាងជំនាញមិនបង្ក្រាប រីមួយក៏ថៅកែពៅបង់លុយអោយអស់ហើយ។
ខេត្តព្រះសីហនុនេះមើលទៅហាក់បីដូចជាគ្មានអ្នកធ្វើការទាំងអស់ ព្រោះអីនៅមានបទល្មើយ៉ាងអនាធិបតេយ្យ មិនដែលឃើញសមត្ថកិច្ចជំនាញបង្ក្រាបម្តងឡើយ គេឃើញដែរ នៅពេលមន្ដ្រីមេព្រៃទៅឈរជាន់លើគំនរឈើ ដើម្បីចាប់លុយ។ មន្ដ្រីសាលាខេត្ដព្រះសីហនុម្នាក់ បានបញ្ជាក់ថា ចំពោះបាតុភាពនេះបានកើតមានជាយូរមកហើយៗ ខាងសាលាខេត្ដក៏បានជម្រាបជូនទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ដ និងរដ្ឋបាលព្រៃឈើឈូងសមុទ្រដែរ ប៉ុន្ដែពួកគេពុំមានរបាយការណ៍ឆ្លើយតបណាមួយមកខេត្ដវិញទេ រហូតមកដល់ពេលនេះស្ងាត់ដូចចោរលួចសេះអាញ់ចឹង។
ទាក់ទិននឹងករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មានយើងមិនអាចទំនាក់ទំនង ជាមួយលោក គង់ ណារិន ប្រធានរដ្ឋបាលព្រៃឈើឈូងសមុទ្របានទេនៅពេលនេះ៕
No comments:
Post a Comment
yes