
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារបស់លោក អ៊ូ វីរៈ បានសរសេរលិខិតបើកចំហមួយផ្ញើរជូនឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជាលោក ង៉ អាន់យ៉ុង ដោយស្នើអោយតុលាការប្រទេសវៀតណាមកែប្រែសាលក្រមក្នុងសំណុំរឿងអ្នកសរសេរប្លុកជនជាតិវៀតណាមទាំង១៤ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស កាលពីថ្ងៃទី៩ មករា ឆ្នាំ២០១៣កន្លងទៅនេះ។
គួរបញ្ជាក់ថា ជនជាតិវៀតណាមទាំង ១៤នោះ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១១ ហើយត្រូវបានតុលាការចោទប្រកាន់ថាជាសមាជិកក្រុម“Viet Tan”មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយរដ្ឋាភិបាលក្រុងហាណូយចាត់ទុកថាជាអង្គការភេវរកម្ម។ ជនជាតិវៀតណាមទាំង១៤នោះ ត្រូវបានតុលាការបើកសវការនៅថ្ងៃទី៨ ខែមករា ហើយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ តុលាការប្រទេសវៀតណាមកាត់ទោសអោយជាប់ពន្ធនាគាររយៈពី៣ឆ្នាំ ទៅ១៣ឆ្នាំ ។
ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសម្តែងនូវក្ដីព្រួយបារម្ភជាខ្លាំងចំពោះសំណុំរឿង អ្នកសរសេរប្លុកជនជាតិវៀតណាមទាំង១៤នាក់ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដោយតុលាការវៀតណាម កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ អោយជាប់ពន្ធនាគាររយៈពី៣ឆ្នាំ ទៅ១៣ឆ្នាំ បន្ទាប់ពីបើការជំនុំជំរះរយៈពេលពីរថ្ងៃ៕
No comments:
Post a Comment
yes