សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 23, 2013

អង្គរក្ស​អ្នកធំ​អ្នកមាន​អំណាច​ផឹកស៊ី​ស្រវឹង​ដក​កាំភ្លើង​គំរាម​អ្នកកាសែត​ពេល​ចុះ​ថត​យក​ព័ត៌មាន​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​

ភ្នំពេញ​ ៖​ អ្នកកាសែត​កម្ពុជា​ថ្មី​ម្នាក់​ត្រូវ​បាន​អង្គរក្ស​លោក​ធំ​និង​មាន​ អំណាច​ជា​ច្រើន​នាក់​ឃាត់ខ្លួន​ដក​ម៉ាស៊ីន​ថត​និង​ដក​កាំភ្លើង​អា​មេ​គំរាម​បាញ់​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​វាង​រ៉ឺ​ម៉ក​ កង់​បី​និង​រថយន្ត​ឡិច​ស៊ី​ស​ស៊េរី​ទំនើប​អ្នកមាន​អំណាច​មួយ​គ្រឿង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២២​ខែកុម្ភៈ​ ឆ្នាំ​២០១៣​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៥​ ទល់មុខ​មជ្ឈមណ្ឌល​ ម៉ូ​ដែន​ ៥​ស្ថិត​នៅ​ ភូមិ​សាមគ្គី​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌឫស្សីកែវ​ខណៈ​អ្នកកាសែត​រូប​នោះ​ទៅ​ថត​យក​រូបភាព​លើ​ទី​សាធារណៈ​ក្នុង​ករណី​នេះ​យក​មក​ផ្សព្វផ្សាយ​ព័ត៌មាន​។​

លោក​ស៊ុន​ គឹ​ម​សាន​ អាយុ​២២​ឆ្នាំ​មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​អ្នក​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ ឡិច​ស៊ី​ស​ ពណ៌​ខ្មៅ​ ស៊េរី​ទំនើប​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2T​ -9505​  និង​រ៉ឺ​ម៉ក​កង់​បី​បើកបរ​ដោយ​ឈ្មោះ​ឃុន​ ឃិ​ន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា​ លុះដល់​ចំណុច​ទល់មុខ​មជ្ឈមណ្ឌល​ ម៉ូ​ដែន​ ៥​ រ៉ឺ​ម៉ក​កង់​បី​បាន​គេច​រថយន្ត​ផ្សេង​មួយ​គ្រឿង​ទៀត​ ក៏​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​ ស៊េរី​ទំនើប​មួយ​គ្រឿង​ដែល​បើក​ស្រប​ទិស​គ្នា​ បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​រ៉ឺ​ម៉ក​កង់​បី​ក្រឡាប់​ផ្ងារជើង​។​ក្រោយមក​រថយន្ត​ឡិច​ស៊ី​សបាន​បើក​ថយ​ឡើង​ទៅ​លើ​កា​រូ​ឡា​ ដើម្បី​យក​ត្រូវ​ ហើយ​បន្ទាប់​មក​ស្រាប់តែ​អ្នកបើកបរ​រថយន្ត​និង​អង្គរក្ស​ចុះ​ពីលើ​រថយន្ត​ទៅ​ សម្លុត​គំរាម​វាយ​ក្បាល​ អ្នក​បើក​រ៉ឺ​ម៉ក​កង់​បី​ ឲ្យ​ លុតជង្គង់​មុខ​ឡាន​សុំ​ទោស​ដូច​ទាសករ​ ហើយ​គាប់​ជួន​អ្នកកាសែត​កម្ពុជា​ថ្មី​ទៅ​ដល់​ ថត​ផ្តិត​យក​ រូបភាព​នៃ​ទិដ្ឋភាព​គ្រោះថ្នាក់​ចរាចរ​ទៅ​ចុះ​ផ្សាយ​ក៏​ត្រូវ​ជន​ទាំងនេះ​ដែល​គេ​អះអាង​ថា​ជា​អង្គរក្ស​លោក​ធំ​ម្នាក់​គំរាម​ថែម​ទៀត​។​បន្ទាប់​មក​ស្រាប់តែ​មាន​ អង្គរក្ស​មួយ​ក្រុម​ជិះ​រថយន្ត​តូ​យូ​តា​ ពី​ កឹ​ប​បំពាក់​ស៊ី​រ៉ែ​ន​នៅ​ពីលើ​ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ​ ២2-3018​ បាន​មក​ដល់​រកមុខ​អ្នកកាសែត​ថត​គ្រោះថ្នាក់​ចរាចរ​នេះ​ព្រមទាំង​ឃាត់ខ្លួន​ ដក​យក​ម៉ាស៊ីន​ថត​ យក​ទៅ​លុប​រូបភាព​ចោល​អស់​ព្រមទាំង​គំរាម​បាញ់​ទៀត​។​
សាក្សី​បន្ត​ថា​ក្រោយមក​ទៀត​មាន​អ្នកកាសែត​នគរវត្ត​ និង​គេហទំព័រ​CEN​បាន​ទៅ​ដល់​ថត​យក​រូបភាព​នៃ​ គ្រោះថ្នាក់​ចរាចរ​នោះ​ដែរ​ប៉ុន្តែ​ត្រូវ​បុរស​ម្នាក់​ស្លៀកពាក់​ស៊ី​វិល​ បើករថយន្ត​បំពាក់​ដោយ​ស៊ី​រ៉េ​ន​នៅ​ពីលើ​មាន​ភាព​ស្រវឹង​ជោក​ បាន​សម្លុត​ គំរាម​និង​ បាន​ដក​កាំភ្លើង​ពី​ចង្កេះ​អា​ម៉េ​កាន់​និង​ដៃ​គំរាម​បាញ់​ទៀត​។​
ក្រោយមក​ទើប​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ទៅ​ដល់​ហៅ​ ម្ចាស់​ម៉ូតូ​កង់​៣​ទៅ​ដោះស្រាយ​នៅ​នគរបាល​ខណ្ឌ​ ឯ​ភាគី​រថយន្ត​ឡិច​ស៊ី​ស​របស់​អ្នកមាន​អំណាច​ មិន​ហៅ​ទៅ​ទេ​ ព្រោះ​ខ្លាច​អំណាច​អ្នកធំ​។​ បន្ទាប់​មក​ដោយសារ​មិន​ចង់​ឲ្យ​មាន​បញ្ហា​ជាមួយ​អង្គរក្ស​រូប​នេះ​ បុរស​ម្នាក់​ឈ្មោះ​ស៊ុន​ ថា​ច​ អាយុ​៣៥​ឆ្នាំ​ ត្រូវជា​បងប្អូន​ជីដូនមួយ​ម្ចាស់​ម៉ូតូ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​ បាន​សុខចិត្ត​ធានា​សង​កាង​ឡាន​ដែល​ខូចខាត​នោះ​ទាំងស្រុង​ ព្រោះ​យល់​ថា​ បើ​ទោះជា​ប្អូនជីដូនមួយ​គាត់​ជា​អ្នក​ត្រូវ​ ក៏​ជជែក​មិន​ឈ្នះ​អ្នកមាន​កាំភ្លើង​ និង​មាន​អំណាច​នោះ​ដែរ​។​
អ្នកកាសែត​ កម្ពុជា​ថ្មី​ដែល​រង​គ្រោះ​ដោយ​អង្គរក្ស​គំរាម​បាន​ឲ្យ​ដឹង​ថា​លោក​នឹង​ដាក់​ពាក្យបណ្តឹង​ប្ដឹង​ក្រុម​ជន​ជន​ទាំងនេះ​ ទៅ​សមត្ថកិច្ច​ពី​បទ​ គំរាម​ កំហែង​ដោយ​អាវុធ​និង​ពី​បទ​ឃាត់ខ្លួន​ដក​ម៉ាស៊ីន​ថត​អ្នក​សារព័ត៌មាន​កំពុង​ បំពេញភារកិច្ច​នៅ​តាម​ដងផ្លូវ​សាធារណៈ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ រក​អត្តសញ្ញាណ​ជន​បង្ក​ទាំងនោះ​និង​មាន​វិធានការ​ទៅ​តាម​ផ្លូវច្បាប់​។​
ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ​បាន​នាំ​គ្នា​លាន់មាត់​ថា​ធ្វើ​ដល់​អង្គរក្ស​អ្នកធំ​ផឹកស៊ី​ស្រវឹង​អួ​ទី​ណួ​និយាយ​គ្នា​ស្តាប់​មិន​បាន​ព្រមទាំង​អាង​អី​ទាញ​កាំភ្លើង​ភ្ជង់​គេឯង​យ៉ាងនេះ​មិន​ងាប់​ជន​ស្លូតត្រង់​អស់​ទៅ​ហើយ​ទេ​?​ តើ​យុត្តិធម៌​នៅ​ត្រង់​ណា​?
ប្រជាពលរដ្ឋ​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​លោក​ ស្នងការ​នគរបាល​រាជធានី​ថា​តើ​មាន​វិធានការ​បែប​ណា​ចំពោះ​ករណី​នេះ​៕​

No comments:

Post a Comment

yes