សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 19, 2013

ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ សុំឲ្យ​ដោះលែង​ លោក ​សម រង្ស៊ី និង​លោក​ ម៉ម សូណង់ដូ​

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​លិទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស លោក Michael Posner នៅ​ថ្ងៃ​​អង្គារនេះ ស្នើ​​ឲ្យ​រាជ​​រដ្ឋាភិបាល​កម្ពុជា ​ដោះលែង​​លោក សម រង្ស៊ី និង លោក ម៉ម សូណង់ដូ ប្រធាន​​សមាគម​អ្នក​ប្រជា​ធិប​តេយ្យ ។
​ការ​ស្នើបែប​នេះ ធ្វើឡើង​ក្នុង​ជំនួប​​រវាង លោក Michael Posner ជាមួយ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​រសៀ​ល​ថ្ងៃអង្គារ ទី១៩ ខែកុម្ភៈនេះ ។
រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស  លោក អ៊ុច បូររិទ្ធ ប្រាប់​អ្នក​សារព័ត៌​មាន​បន្ទាប់​ពី​កិច្ច​ប្រជុំថា លោក Michael Posner ចង់ឲ្យ​មាន​​ការ​ដោះលែង លោក សម រង្ស៊ី និង លោក ម៉ម សូណង់ដូ ។ តែការ​ស្នើ​សុំនេះ ​ត្រូវ​បាន​លោក ហោ ណាំហុង ឆ្លើយតប​ថា ការ​​កាត់​ទោស​នេះ ​ជាកិច្ចការ​របស់​តុលាការ ដែល​រាជ​រដ្ឋាភិបាល មិន​អាច​លូក​ដៃបាន ។​
ក្នុង​ជំនួប​នោះ ឧបការី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក ក៏ចង់​ឃើញ​ការ​បោះ​ឆ្នោត ​នៅខែ​កក្កដា​ខាងមុខ ប្រព្រឹត្តទៅ​​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ដោយ​មាន​វត្ត​មាន​លោក សម រង្ស៊ី ។
លោ​ក​ឧបការី Posner កំពុង​បំពេញ​ទស្សន​កិច្ច​នៅកម្ពុជា ដោយលោក​នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋា​ភិបាល ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ពិភាក្សា​បញ្ហា​សិទ្ធិមនុស្ស សេរី​ភាព​នយោបាយ ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ៕​

No comments:

Post a Comment

yes