Monday, March 11, 2013

គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងសម្តេចក្រុមព្រះ រឿងលួចឧទ្ធម្ភាគចក្រ យកទៅលក់


សម្តេចក្រុមព្រះ

ភ្នំពេញ: គ្រាន់តែឮដំណឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងចូលរួមជាមួយ​គណបក្ស​សង្គ្រោះជាតិ ក្នុងនាមជាប្រធានកិត្តិយស គឺនៅថ្ងៃអាទិត្យនេះ ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ បានប្រកាស ដាក់​ពាក្យ​បណ្តឹង​ ប្តឹង​សម្តេចក្រុមព្រះ​ នរោត្តម រណឫ​ទ្ធិ ពីបទ​ពុករលួយ​និង​លួច​ឧទ្ធម្ភាគចក្រ MI17 របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ យកទៅលក់​។ 

ដំណឹងនៃការប្តឹងសម្តេចក្រុមព្រះជាថ្មីទៀតនេះ​ ត្រូវបាន​អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រកាសក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ ចេញនៅ​យប់​ថ្ងៃទី​១០ ​ខែមីនា ឆ្នាំ​២០១៣​។​



​ការចេញ​សេចក្តីប្រកាស​ព័ត៌មាន ប្តឹង​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ ពីបទពុករលួយ​និង​លួច​ឧទ្ធម្ភាគចក្រ MI17 របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​យកទៅលក់​ គឺ​បន្ទាប់ពី​មាន​ព័ត៌មាន​​បែកធ្លាយ​ថា ​សម្តេចក្រុមព្រះ ​បាន​យាង​ទៅធ្វើ​ព្រះប្រធាន​កិត្តិយស​គណបក្ស​សង្គ្រោះ​ជាតិ​។

ក៏ប៉ុន្តែដំណឹងនៃការវិលត្រលប់ចូលឆាកនយោបាយវិញ របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ៕

No comments:

Post a Comment

yes