សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 1, 2013

និស្សិត​បើក​រថយន្ត​បាឡែន​លឿន​ដូច​ហោះ​បុក​រះ​ម៉ូតូ​ កង់ ​ស្លាប់​៤​របួស​ធ្ងន់​ស្រាល​ជាង​១០​នាក់​

ភ្នំពេញ​ ៖ ​យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់​បាន​ស្លាប់​និង​ប្រមាណ​ជាង​១០​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​និង​ស្រាល​ ដោយ​រថយន្ត​កាមរី​បា​ឡែ​ន​មួយ​គ្រឿង​ពណ៌​ស្ករ​បើកបរ​ដោយ​និស្សិត​ស្រី​ម្នាក់​ក្នុង​លឿន​ដូច​ព្យុះ​ហោះ​ទៅ​បុក​រះ​ម៉ូតូ ​បន្តបន្ទាប់​គ្នា​ចំនួន​៣​ទីតាំង​ខុសគ្នា​ចុង​ក្រោយ​បុក​រះ​ម៉ូតូ​ កង់​ សិស្សសាលា​នៅមុខ​ក្រសួងមហាផ្ទៃ​ដ៏​គួរ​ឲ្យ​រន្ធត់​ មនុស្ស​ជាច្រើន​នាក់​ប៉ើង​ខ្ទាត​រេល​ពេញ​ផ្លូវ​គួរ​ឲ្យ​សង្វេគ​​បំផុត។
គ្រោះថ្នាក់​ចរាចរ​ដ៏​សាហាវ​និង​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខក្រសួង​មហាផ្ទៃ ក្បែរ​ធនាគារ​ សិន ហាន​ តាម​បណ្ដោយ​មហាវិថី​ព្រះ​ន​រោ​ត្ដម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​រថយន្ត​បង្ក​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-5008​បើកបរ​នារី​ម្នាក់​ឈ្មោះ គា​ម ពិសិដ្ឋ​ណា​រីតា ជា​និស្សិត​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​វិទ្យាសាស្ត្រ​សុខាភិបាល​និង​យុវជន​ពីរ​នាក់​ទៀត​ស្លៀកពាក់​ជា​សិស្សសាលា​ឯកជន​រួម​ដំណើរ​ជាមួយ​ មិន​មាន​រង​របួស​ទេ។ ចំណែក​ជនរងគ្រោះ​ជា​សិស្ស​ស្លាប់​៤​នាក់​និង​អ្នក​រងរបួស​ធ្ងន់​ស្រាល​ប្រមាណ​ជាង​១០​នាក់​មិនទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ។
សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​បុក​ម៉ូតូ​ពីក្រោយ​ នៅ​ម្ដុំ​វិមានឯករាជ្យ​បន្តិចបន្តួច ប៉ុន្តែ​រថយន្ត​បង្ក​មិនបាន​ឈប់​ចូល​ដោះស្រាយ​ឡើយ គឺ​បាន​ព្យាយាម​បើក​រត់គេច​តាម​បណ្ដោយ​ផ្លូវ​នរោត្តម ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​ទៅដល់​ស្ដុប​ជលផល​រថយន្ត​បង្ក​បាន​ប៉ះ​ជាមួយ​ម៉ូតូ​២​គ្រឿង​បន្ថែម​ទៀត បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស ហើយ​រថយន្ត​បាន​ព្យាយាម​បើក​រត់​ក្នុង​ល្បឿន​យ៉ាង​លឿន ​លុះដល់​ចំណុច​កើតហេតុ​មុខក្រសួង​មហាផ្ទៃ (​ច្រកចេញ​)​ក្បែរ​ធនាគារ​សិន ហាន​រថយន្ត​បាន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ កង់ ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពីក្រោយ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​អ្នក ជិះ កង់​ ម៉ូតូ​ ខ្ទាត​ប៉ើង​ ធ្លាក់​រេល​ពេញ​ផ្លូវ ស្លាប់​មនុស្ស​២​នាក់​ភា្លមៗ​នឹង​កន្លែង​និង​១០​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល។
ចំណែក​រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន​នៅឡើយ បាន​បន្ត​បុក​អូស​មនុស្ស​និង​ម៉ូតូ ​កង់ ទៅ​បុក​ដើមឈើ រួច​ជ្រុល​ទៅ​បុក​ របង​ជញ្ជាំង ក្រសួងមហាផ្ទៃ​ខ្ទេច​ទៅមុខ​លែងរួច។
សាក្សី​បន្ត​ថា ដោយ​ឃើញ​​ទិដ្ឋភាព​គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ​ខ្លោចផ្សា អាណិត អាសូរ​ដល់​ជនរងគ្រោះ ជា​ពន់ពេក​ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​នោះ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​បម្រុង​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកបើកបរ ប៉ុន្តែ​ដោយមាន​ការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​នៅ​ក្បែរ​នោះ​បាន​ឃាត់ខ្លួន​ស្ត្រី​ដែល​បើករថយន្ត​បង្ក​នាំខ្លួន​ចូលទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​អំពើ​ហិង្សា។
សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរ​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង និង​២​នាក់​ទៀត​បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​មនុស្ស​ជាង​១០​អ្នក​ទៀត​រង​របួសធ្ងន់​និង​ស្រាល​ បច្ចុប្បន្ន​កំពុង​ដេក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​រដ្ឋ​និង​ឯកជន។ ម៉ូតូ​រង​ការ​ខូច​ខាត​មាន​ចំនួន​៨​គ្រឿង​ កង់​ចំនួន​៤​គ្រឿង។
សមត្ថកិច្ច​បញ្ជាក់​ថា​ក្រោយពី​មន្ត្រី​ជំនាញ​វាស់វែង​រួច ​រថយន្ត​បង្ក​និង​ម៉ូតូ​ កង់​ រួម​នឹង​នារី​អ្នកបើកបរ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ការិយាល័យ​ចរាចរ​ជើងគោក​ក្រុង​ដើម្បី​មាន​វិធានការ​ទៅតាម​នីតិ​វិធី​ច្បាប់៕
kl

No comments:

Post a Comment

yes