Sunday, March 3, 2013

ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ចេញ​ដំណើរ​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ

ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី បានអះអាងថា លោក ធ្វើដំណើរមកកាន់តំបន់អា ស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិនា ហើយនៅក្នុងនោះ លោកនឹងជួបប្រធាន គណបក្ស ប្រឆាំងនៅភូមា គឺលោក ស្រី អ៊ុង សានស៊ូជី ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ដែលបាន ផ្សព្វផ្សាយជា សាធារ ណៈ​បានសរសេរថាមាន​ប្រ​ទេសបី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺសឹង្ហបូរី ម៉ាឡេស៊ី និងភូមា ដែល លោក សម រង្ស៊ី នឹងត្រូវធ្វើទស្សនកិច្ចក្នុងនាមជាប្រធានអ្នកប្រជាធិបតេយ្យសេរីនៅអាស៊ី និងក្នុង នាមជាវាគ្មិន សំរាប់វេទិការពិភពលោកអាស៊ី ស្តីពីសេរីភាព និងប្រជាធិបតេយ្យ។ 



នៅប្រទេសសឹង្ហបូរី លោក សម រង្ស៊ី នឹងត្រូវថ្លែងសុន្ទរកថា អំពីការផ្លាស់ប្តូរ សេរីភាពជាមូលដ្ឋាន និងការពង្រឹងសម្ព័ន្ធមេដឹកនាំស្ត្រី ។ នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែមិនា លោក សម រង្ស៊ី នឹងថ្លែងសន្ទរកថា នៅឯសន្និសីទ អន្តរជាតិ ស្តីពីការ រៀប ចំបោះឆ្នោតជាតិទី១៣ នៃប្រ ទេសម៉ាឡេស៊ី ហើយលោក ត្រូវបានស្នើជាវាគ្មិន ដោយប្រធានគណបក្សប្រឆាំងម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហីម។

នៅ ប្រទេសភូមា ពីថ្ងៃទី០៩ ដល់ទី១០ ខែមិនា លោក សម រង្ស៊ី ដែលជាដំណើរទស្សន កិច្ចលើក ដំបូងរបស់លោក ត្រូវបានស្នើ ឲ្យបើកធ្វើសន្និសីទសារព័ត៌មានមួយដើម្បីរំលែក បទពិសោធន៍របស់ លោកក្នុងនាមជាប្រធានគណបក្សមួយនៅកម្ពុជា ហើយ បន្ទាប់ មក លោក សម រង្ស៊ី នឹងជួប ពិភាក្សាជាមួយមេបក្សប្រឆាំងភូមា គឺលោកស្រី អ៊ុង សានស៊ូជី ៕

No comments:

Post a Comment

yes