ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅក្នុងពិធីសមាជគណបក្ស សង្គ្រោះជាតិ
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
ដែលបានសម្រេចព្រះទ័យ យាងចូលធ្វើនយោបាយជាមួយនឹងគណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិ
នៅក្នុងសមាជលើកដំបូងកាលពីព្រឹកថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០១៣
បានមានបន្ទូលថា មិនមែនមានតែព្រះអង្គទេ
ដែលបានយាងចូលរួមជាមួយគណបក្សប្រឆាំង គឺមានរាជវង្សានុវង្ស សែស៊ីសុវត្ថិ
និងសែនរោត្តម ក៏បានយាងចូលរួមដែរ ។ តែព្រះអង្គ មិនបញ្ចេញព្រះនាមនោះទេ ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាជាតិ របស់គណបក្សសង្គ្រោះជាតិ បានមានព្រះរាជបន្ទូលឆ្លើយតបទៅនិងសំនួររបស់អ្នកសាព័ត៌មាន នៅក្នុងសមាជរបស់គណបក្ស សង្គ្រោះជាតិ នាព្រឹកថ្ងៃអាទិត្យទី០៧ ខែមេសា ឆ្នាំ២០១៣ថា ព្រះអង្គមិនអាចបញ្ចេញព្រះនាមរបស់សែរាជវង្ស ដែលមកចូលរួមជាមួយគណបក្សសង្គ្រោះជាតិទេ ។ តែក្នុងនោះ ក៏មានស្តេចសែនរោត្តម និងសែស៊ីសុវត្ថិជាច្រើន មកចូលរួមផងដែរ ។
ចំពោះមូលហេតុ ដែលព្រះអង្គម្ចាស់ ធម្មិកោ មិនយាងទៅចូលរួមនយោបាយ ជាមួយនឹងគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលដឹកនាំដោយសម្តេចព្រះអនុជ នរោត្តម អរុណរស្មី ត្រូវបានព្រះអង្គម្ចាស់ ធម្មិកោ លើកឡើងថា មកពីហ្វ៊ុនស៊ិនប៉ិច មិនបានផ្តល់លទ្ធភាពឲ្យព្រះអង្គ បញ្ចេញជំហរ ដែលផ្ទុយពីជំហររបស់រាជរដ្ឋាភិបាល ។

ព្រះអង្គ ធម្មិកោ បានបញ្ជាក់ថា "ក្នុងសង្គមខ្មែរសព្វថ្ងៃនេះ មានភាពអយុត្តិធម៌ជាច្រើន ។ គេមិនផ្តល់សេចក្តីសុខក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិទេ ។ គេមិនផ្តល់សេចក្តីសុខជូនប្រជារាស្ត្រទេ ។ ដូច្នេះព្រះអង្គជាស្តេចមួយរូប គឺទ្រង់ត្រូវតែមានសិទ្ធិបញ្ចេញជំហរមតិ ជុំវិញការការពារសេចក្តីសុខ និងរកសេចក្តីយុត្តិធម៌ ជូនប្រជារាស្ត្រកម្ពុជា" ។
ជាមួយគ្នានោះព្រះអង្គម្ចាស់ ធម្មិកោ ក៏បានមានព្រះរាជបន្ទូលប្រាប់អ្នកសារព័ត៌មានផងដែរថា ព្រះអង្គនឹងគិតគូ ជជែកជាមួយនឹងថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ដើម្បីឈរឈ្មោះជាតំណាងរាស្ត្រ នៅតាមខេត្តណាមួយ នៅក្នុងការបោះឆ្នោតជាតិនាពេលខាងមុខ ប្រសិនបើថ្នាក់ ដឹកនាំគណបក្ស សង្គ្រោះជាតិ បើផ្លូវជូនព្រះអង្គ តែប្រសិនបើមិនអាចទេគឺទ្រនៅតែគាំទ្រគណ បក្ស សង្គ្រោះជាតិដដែល និងធ្វើសកម្មភាពដើម្បីឲ្យគណបក្សទទួលបានជ័យជំនះនៅថ្ងៃបោះ ឆ្នោត ៕

No comments:
Post a Comment
yes