សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 30, 2013

ប្រជា​សហគមន៍​បុរី​កីឡា​ប្រ​មា​ណ​​៥០​​នាក់​​បិទ​​កំ​ណាត់​​ផ្លូវ​​លេខ​​២១១​

ប្រជា​សហគមន៍​បុរី​កីឡា​​ប្រ​មា​ណ​​៥០​​នាក់​ បាន​​នាំ​គ្នា​​បិទ​​កំ​ណាត់​​ផ្លូវ​​លេខ​​២១១​ ស្ថិត​​នៅ​​សង្កាត់​​វាល​វង់​ ខ​ណ្ឌ​​៧​​មករា ​ជា​​ថ្នូរ​​ទាម​ទារ​​ឲ្យ​​ក្រុម​ហ៊ុន​​ផាន​អ៊ី​ម៉ិច​ ​ដោះ​ស្រាយ​​សង់​​​អ​គារ​​ឲ្យ​​ពួក​គាត់​​សម្រាប់​​រស់​​តាម​​ការ​សន្យា​​។​
ការ​បិទ​ផ្លូវ​​ធ្វើ​ឡើង​​នៅ​​ព្រឹក​​ថ្ងៃ​​អ​ង្គារ​​នេះ​ បន្ទាប់​ពី​​ពួក​គេ​​ធ្វើ​​សន្និ​សីទ​​សារ​ព័ត៌​មាន​​ទាម​ទារ​​ជា​ថ្មី​ទៀត​ ឲ្យ​​ក្រុម​​ហ៊ុន​​ផានអ៊ី​ម៉ិច​ សាង​សង់​ផ្ទះ​​ឲ្យ​​ពួក​គាត់​​តាម​​ការ​សន្យា​​។ ​ការ​​បិទ​​ផ្លូវ​​នេះ មិន​បង្ករ ឲ្យមាន​ការកកស្ទះ​ដល់​អ្នក​ធ្វើ​ដំណើរ​ច្រើន​ទេ ហើយ​ខណៈ​នេះ​នគរ​បាល​កំពុង​ឃ្លាំមើល​ការតវ៉ា​បិទ​ផ្លូវ របស់​ប្រជា​សហគមន៍ តែ​មិន​មាន​អំពើហិង្សា​កើ​ត​​ឡើង​​​ទេ​​។​​
​បញ្ហា​ទំនាស់​ដីធ្លី​នៅ​បុរី​កីឡា​រវាង​ប្រជាពលរដ្ឋ ជិត​២​ពាន់​គ្រួសារ ជាមួយ​ក្រុមហ៊ុន​​ផាន​អ៊ី​ម៉ិច បាន​កើត​ឡើង​តាំងពី​ឆ្នាំ​២០០៤​។ ក្រុមហ៊ុន​បាន​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​លើ​ផ្ទៃ​ដី​​ទំ​ហំ​​ជាង​​៤​​ហិច​តា​ ដោយ​សន្យាថា សាងសង់​អាគារ​ចំនួន​១០​នៅក្នុង​តំបន់​នោះ ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ជា​ការដោះដូរ​ នឹង​ការ​វាយកំទេច​សំណង់​តួចៗ​ចេញ​។ ប៉ុន្តែ​ផ្ទុយទៅវិញ​ក្រុមហ៊ុន​នេះ សាងសង់​ត្រឹម​ចំនួន​៨​អគារ​ប៉ុណ្ណោះ ដោយ​ហេតុផល​ថា ខាតបង់​ថវិកា ។

No comments:

Post a Comment

yes