សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 30, 2013

លោកកឹមសុខាចុះជួបពលរដ្ឋនៅស្រុកគិរីវង្សខេត្តតាកែវ


នៅព្រឹកថ្ងៃទី៣០មេសា ឆ្នាំ២០១៣នេះ លោក កឹម សុខា អនុគណបក្សសង្គ្រោះជាតិ បាន​ចុះ​ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៨០០នាក់ ស្ថិតក្នុងឃុំព្រះបាទជាន់ជុំ ស្រុក​គិរីវង្ស ខេត្តតាកែវ ។ ក្នុងឱកាសនោះលោក កឹម សុខា ក៏បានពន្យល់អំពីគោលនយោ​បាយ​សំខាន់ទាំង៧ចំណុចរបស់គណបកុ្សសង្រ្គោះជាតិ ដែលរួមមាន ៖ 

១-ចាស់ៗ ពីអាយុ ៦៥ឆ្នាំឡើងទៅ ទទួលបាន៤ម៉ឺនរៀល ក្នុង១ខែ 
២-កម្មករ ទទួលបានប្រាក់ខែទាបបំផុត ៦០ម៉ឺនរៀល ក្នុង១ខែ 
៣-មន្រ្តីរាជការ ទទួលបានប្រាក់ខែទាបបំផុត ១លៀនរៀលក្នុង១ខែ 
៤-កសិករ ទទួលបានការធានាតម្លៃកសិផល ( ស្រូវទាបបំផុត ១០០០៛/kg) 
៥-ប្រជាពលរដ្ឋក្រីក្រ ទទួលបានការព្យាបាលជម្ងឺដោយឥតយកប្រាក់ 
៦-យុវជន ទទួលបានឱកាសដូចគ្នាក្នុងការអប់រំ និងការងារត្រឹមត្រូវ 
៧-បញ្ចុះ តម្លៃប្រេង ជីកសិកម្ម អគ្គិសនី និងបញ្ចុះអត្រាការប្រាក់។ 

សូមជំរាបថា គោលនយោបាយទាំង៧ចំណុចរបស់គណបក្ស​សង្គ្រោះជាតិនេះ ទទួលបាន​ការ​គាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធី ក៏ដូចជាប្រជាពលរដ្ឋ​ឯទៀតផងដែរ ៕

No comments:

Post a Comment

yes