ការចុះចូលរបស់លោក កឹម សុខុន ទៅក្នុងគណបក្សប្រជាជនកម្ពុជា មិនឥតប្រយោជន៍ទេ គឺ ទទួលបានការតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអាណត្ដិទី៤ មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៨/១០៩៥ ចុះថ្ងៃទី០៨ខែតុលាឆ្នាំ២០០៨ ដែលមានងារជាឯកឧត្ដម ។ តមក ឯកឧត្ដម កឹម សុខុន ដែលមានក្របខ័ណ្ឌជានាយនគរបាលជាតិជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ អត្ដលេខ១២៦៤៧ផងនោះ ត្រូវបានរាជរដ្ឋាភិបាលដំឡើងឋានន្ដរស័ក្ដិថ្នាក់ឧត្ដមសេនីយ៍ត្រី(ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/ ០៨០៩/៨៧៥ ចុះថ្ងៃទី២៩ខែសីហាឆ្នាំ២០០៩ ។
ក្នុងដំណាក់កាលចុងក្រោយដែលគណបក្សនយោបាយប្រឆាំងធ្វើការរួបរួមកម្លាំងគ្នារវាងគណ បក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បង្កើតជាគណបក្សនយោបាយថ្មីមួយឈ្មោះគណបក្សសង្គ្រោះជាតិ ដែលមានឯកឧត្ដម សម រង្ស៊ី ជាប្រធានគណបក្ស និងឯកឧត្ដម កឹម សុខា ជាអនុប្រធានគណបក្ស(បច្ចុប្បន្នជាប្រធានស្ដីទីគណបក្ស) ទទួលបាននូវប្រជាប្រិយភាពច្រើនពីប្រជារាស្ដ្រ និងក្នុងខណៈដែលគណបក្សនយោបាយនានាដែលបានចុះឈ្មោះត្រៀមចូលរួមការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥ខាងមុខផងនោះ ឯកឧត្ដមឧត្ដមសេនីយ៍ កឹម សុខុន បានចេញមុខជេរប្រទេចប្រមាថ ហែកហួរទៅលើឯកឧត្ដម កឹម សុខា ត្រូវជាបងប្រុសបង្កើតយ៉ាងចាស់ដៃ ដើម្បីផ្គាប់ចិត្ដថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស“សម្ដេចតេជោសែន” ។
លទ្ធផលនៃការប្រឹងប្រែងជេរប្រទេចហែកហួរទៅលើឯកឧត្ដម កឹម សុខា ជាបងប្រុសបង្កើតនោះ ឯកឧត្ដមឧត្ដមសេនីយ៍ កឹម សុខុន ក៏ត្រូវបានរាជរដ្ឋាភិបាលដំឡើងឋានន្ដរស័ក្ដិថ្នាក់ឧត្ដមសេនីយ៍ទោ (ផ្កាយ២)ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៣/៥៣៣ ចុះថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៣ ។
មជ្ឈដ្ឋានអ្នកធ្លាប់ស្គាល់ឯកឧត្ដម កឹម សុខុន បាននាំគ្នាលាន់មាត់ថា កោតឯកឧត្ដម កឹម សុខុន ភ្លេចគុណដល់គណបក្សប្រឆាំងដែលបានផ្ដល់តម្លៃឱ្យខ្លួនឱ្យមានឱកាស បានទៅចុះចូលជាមួយគណបក្សកាន់អំណាចកើតដែរ ហើយប្រឹងប្រែងហែកហួរប្រមាថទៅលើបងប្រុសបង្កើតខ្លួនឯងថែមទៀត គឺពិតជារមិលគុណមែន ៕
No comments:
Post a Comment
yes