លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅបន្ទាប់ពីបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ
កាលពីថ្ងៃទី១៨កន្លងមក នៅថ្ងៃទី១៩នេះ បានដឹកនាំក្រុមការងារ
ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តបាត់ដំបងវិញម្តង ដោយកម្មវីធីពេលព្រឹកប្រារព្វធ្វើនៅឃុំបវេល
ស្រុកបវេល និងពេលរសៀលលោកប្រធានស្តីទី កឹម សុខា និងសហការី បានបន្តចុះជួបពលរដ្ឋចំនួន២ស្រុក
និង៣ឃុំ គឺនៅឃុំស្នឹង ឃុំតាគ្រាម និងឃុំភ្នំសំពៅ ស្ថិតនៅក្នុងស្រុកបាណន់
និងស្រុករតនមណ្ឌល ។
ដោយឡែក លោក ហ៊ុល ហំម ដែលជាប្រធានគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិ
នៅថ្ងៃទី១៩ ក៏បានចុះជួបពលរដ្ឋតាមមូលដ្ឋាននៅក្នុងខេត្តបាត់ដំបងផងដែរ
ដែលកម្មវិធីពេលព្រឹកនៅឃុំតាម៉ឺន និងឃុំតាពូង ស្ថិតនៅក្នុងស្រុកថ្មគោល
រីឯនៅពេលរសៀលកម្មវិធីបានបន្តធ្វើនៅសង្កាត់អូរចា ក្រុងបាត់ដំបង ។
ចំណែកនៅឯខេត្តស្វាយរៀងឯណោះ កាលពីយប់ថ្ងៃទី១៨
ចន្លុះពីម៉ោង១០ទី១១យប់ ស្លាកគណបក្សសង្គ្រោះជាតិចំនួន៤ស្លាក នៅស្រុកកំពង់រោទិ៍
ត្រូវបានជនមិនស្គាល់មុខដក និងបាញ់ទឹកថ្នាំព័ណ៌ប្រាក់ពីលើ ក្នុងនោះនៅឃុំញ័រ១ស្លាក
និងនៅឃុំស្វាយតាយានចំនួន៣ស្លាក ។
ជាមួយគ្នានោះនៅយប់ថ្ងៃទី១៨ដដែល
ស្លាកគណបក្សសង្គ្រោះជាតិ នៅស្រុកស្វាយទាប ចំនួន២ស្លាក ស្ថិតនៅឃុំកណ្តៀងរាយ១ស្លាក
និងឃុំប្រសូត្រ១ ក៏ត្រូវបានជនមិនស្គាល់មុខ រំលំ និងថាញ់ថ្នាំព័ណ៌ទឹកប្រាក់ពីលើផងដែរ
ព្រមគ្នានោះនៅក្រុងស្វាយរៀង ស្លាកគណបក្សនៅសង្កាត់ស្វាយទឿចំនួន១ស្លាក
និងនៅសង្កាត់ចេក ចំនួន១ស្លាក ក៏ត្រូវជនមិនស្គាល់មុខដក
និងបាញ់ថ្នាំទឹកប្រាក់ដូចគ្នា ហើយក្នុងនោះនៅស្រុកស្វាយជ្រុំ ស្លាកគណបក្សនៅឃុំតាសួស
ក៏ត្រូវបានជនមិនស្គាល់មុខបំផ្លាញដូចគ្នាទៅនិងស្រុកកំពង់រោទិ៍ ស្រុកស្វាយទាប ហើយនិង
ក្រុងស្វាយរៀង ដែលសរុបគឺនៅយប់ថ្ងៃទី១៨ ស្លាកគណបក្សសង្គ្រោះជាតិ នៅខេត្តស្វាយរៀង
ត្រូវជនមិនស្គាល់មុខបំផ្លាញអស់ចំនួន៩ស្លាក ។
យ៉ាងណាម៉ិញ កាលពីយប់ថ្ងៃទី១៨ ចន្លុះពីម៉ោង១០ទៅម៉ោង១១
ស្លាកគណបក្សសង្គ្រោះជាតិ ចំនួន១ស្លាក នៅភូមិដីក្រហម ឃុំកំពង់សិលា ស្រុកកំពង់សិលា
ខេត្តព្រះសីហុ ក៏ត្រូវបានជន មិនស្គាល់មុខបំផ្លាញផងដែរ ។
គួរបញ្ជាក់ថា ស្លាកគណបក្សសង្គ្រោះជាតិ
ទាំងអស់ដែលជនមិនស្គាល់មុខបំផ្លាញកាលពី យប់ថ្ងៃទី១៨នោះ គឺភាគច្រើនជាស្លាកធំ
រូបលោកប្រធាន សម រង្ស៊ី និងលោកប្រធាន កឹម សុ ខា ចាប់ដៃគ្នា ។
អ្វីទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា
ពួកដែលមាននិន្នាការផ្តាច់ការ បាននិងកំពុងតែខ្លាចពី
ប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិយ៉ាងខ្លាំង ដែលគណបក្សសង្គ្រោះជាតិ នាពេល
បច្ចុប្បន្ន បាននិងកំពុងតែទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកាន់តែមានចំនួនច្រើន
ឡើងៗ ដែលសន្ទុះនេះគឺជាសន្ទុះនៃការផ្លាស់ប្តូរ ។
សូមប្រជាពលរដ្ឋទាំងអស់គ្នាចូលរួម
និងបោះឆ្នោតជូនគណបក្សជាតិ ដែលមានលេខរៀងទី ៧ នៅថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣
ឲ្យគ្រប់គ្នា ។ គណបក្សសង្គ្រោះជាតិ គឺជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ
៕
No comments:
Post a Comment
yes